VLADIVOSTOK៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា សារព័ត៌មានរបស់រុស្ស៊ី ឈ្មោះថា RIA Novosti បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះគ្មានមនុស្សបើកដែលបានដឹកជញ្ជូនក្នុងរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី ឈ្មោះថា TRAMP ដែលមានពហុមុខងារអាកាសចរណ៍ដឹកជញ្ជូន បានបញ្ចប់ដំណាក់កាលដំបូងនៃការសាកល្បងហោះហើរហើយ ។យន្តហោះ TRAMP ដែលមានសមត្ថភាពដឹកទំនិញបានរហូតដល់ទៅ២៥០គីឡូក្រាមក្នុងចម្ងាយផ្លូវជាង៦០០គីឡូម៉ែត្រ កំពុងស្ថិតក្រោមការធ្វើតេស្តលើដី ។ យន្តហោះគ្មានមនុស្សបើកនេះ...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Zhang Jun តំណាងអចិន្ត្រៃយ៍ របស់ប្រទេសចិន ប្រចាំនៅអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃសុក្រ បានអំពាវនាវសុំឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន ។ លោក Zhang បានប្រាប់ដល់កិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីប៉ាឡេស្ទីន និងអ៊ីស្រាអ៊ែលថា “បទឈប់បាញ់...
HELSINKI៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា អាជ្ញាធរអ៊ីស្លង់បានប្រកាសពីការបញ្ចប់ការជម្លៀសទីក្រុង Grindavik នៅលើឧបទ្វីប Reykjanes កាលពីព្រឹកថ្ងៃសៅរ៍ ក្រោយពីការដាក់ប្រទេសស្ថិតនៅក្នុងភាពអាសន្នកាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីគ្រោះរញ្ជួយដីដ៏ខ្លាំងបានអង្រួននៅឧបទ្វីបនៅភាគនិរតីនៃប្រទេសនេះ ។ សកម្មភាពរញ្ជួយដីបានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីកើតឡើងកាលពីរសៀលថ្ងៃសុក្រ ។ នាយកដ្ឋានការពារជនស៊ីវិល និងការគ្រប់គ្រងគ្រាអាសន្ននៃប្រទេសអ៊ីស្លង់ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ទីប្រជុំជន Grindavik ត្រូវបានបញ្ជាឱ្យជម្លៀសនៅម៉ោងប្រហែលមួយព្រឹក...
យេរ៉ូសាឡឹម៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោក Lior Haiat អ្នកនាំពាក្យក្រសួងការបរទេសអ៊ីស្រាអ៊ែល បានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ជនជាតិអ៊ីស្រាអ៊ែល ពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា មកលើសហគមន៍អ៊ីស្រាអ៊ែល ស្ថិតនៅភាគខាងត្បូង និងទីតាំងយោធា ជាប់ព្រំដែនហ្គាហ្សា ត្រូវបានកែសម្រួលចុះពីប្រមាណ១.៤០០នាក់ មកនៅប្រហែល១.២០០នាក់ ។...
បរទេស៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្រ បានប្រកាសកិច្ចព្រមព្រៀងកម្រិតបុគ្គលិកជាមួយអ៊ុយក្រែនស្តីពីគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានធ្វើបច្ចុប្បន្នភាព ដោយបើកផ្លូវសម្រាប់ការបញ្ចេញទឹកប្រាក់ចំនួន ៩០០ លានដុល្លារពីកម្មវិធីផ្តល់ប្រាក់កម្ចីចំនួន ១៥,៦ ពាន់លានដុល្លាររបស់ខ្លួននៅពេលដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកផ្តល់ប្រាក់កម្ចីសកលដ៏ធំគឺ IMF បាននិយាយថា ក្រុមប្រឹក្សាប្រតិបត្តិរបស់ខ្លួនត្រូវបានគេរំពឹងថា នឹងពិចារណាលើកិច្ចព្រមព្រៀងនេះនៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។...
បរទេស៖ ការកើនឡើងយ៉ាងខ្លាំងនៃចំនួនអ្នកស្វែងរកសិទ្ធិជ្រកកោនមកដល់ប្រទេសអាល្លឺម៉ង់បានរួមចំណែកដល់ការកើនឡើងជាង៥០ភាគរយនៃភាពគ្មានផ្ទះសម្បែងនៅក្នុងរដ្ឋរបស់សហភាពអឺរ៉ុបមួយនេះ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ , នេះបើយោងតាមរបាយការណ៍របស់អង្គការជំនួយលំនៅដ្ឋានបន្ទាន់មួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ការកើនឡើងការជួល កង្វះលំនៅឋានសង្គម និងការកើនឡើងថ្លៃដើមនៃការរស់នៅ ជម្រើសកន្លែងស្នាក់នៅមានកម្រិតសម្រាប់ជនភៀសខ្លួនប្រហែលមួយលាននាក់ដែលភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន , នេះបើកាសែត The Times បានរាយការណ៍ដោយដកស្រង់ទិន្នន័យថ្មីពីសមាគមសហព័ន្ធសម្រាប់ជំនួយដល់ជនគ្មានផ្ទះសម្បែង...
ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីពន្លត់ទៀនជ័យនៃទិវាបុណ្យឯករាជ្យជាតិ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានឯករាជ្យ។ នាឱកាសពិធីដ៏មហោឡារិកនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងថ្នាក់ដឹកនាំកំពូលៗរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានផ្តាំផ្ញើប្រតិភូនៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia ឲ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ក្នុងពេលចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន(SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ការលើកឡើងរបស់លោកនេះ...
ភ្នំពេញ៖ក្រុមហ៊ុនឯកជនធំៗ បានអំពាវនាវឲ្យយុវជននិងអ្នកស្វែងរកការងារធ្វើត្រៀមខ្លួនក្នុងការចាប់យកឱកាសការងារ ខណៈឱកាសការងារថ្មីៗចំនួន២ម៉ឺនកន្លែងមាននៅក្នុងពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣ដែលប្រព្រឹត្តទៅនៅថ្ងៃទី ១០-១១ ខែវិច្ឆិកា ឆ្នាំ ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។ លោក ហែម សុផាន់ណា អនុប្រធានផ្នែកធនធានមនុស្សនាយកដ្ឋានធនធានមនុស្ស និងកិច្ចការទូទៅនៃក្រុមហ៊ុនតូយ៉ាតា (ខេមបូឌា ) មានប្រសាសន៍ថា ពិព័រណ៍ការងារ និង ផលិតភាពជាតិឆ្នាំ២០២៣គឺជាឱកាសមួយដ៏ល្អសម្រាប់ផ្តល់ឱកាសដល់សិស្ស-និស្សិតស្វែងយល់ព័ត៌មានឱកាសការងារតាមបណ្តាលក្រុមហ៊ុន...
ហ្គាហ្សា ស្ទ្រីប៖ ការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដែលបានវាយប្រហារនៅជិតមន្ទីរពេទ្យជាច្រើនក្នុងទីក្រុង ហ្គាហ្សា កាលពីព្រឹកថ្ងៃសុក្រ ខណៈដែលយោធាបានរុកចូលទៅ ក្នុងសង្កាត់នៅក្នុងទីក្រុងនៅ ក្នុងការប្រយុទ្ធរបស់ខ្លួនជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលជំរុញឱ្យចំនួនជនស៊ីវិលកើនឡើងដើម្បីភៀសខ្លួន ចេញទៅកាន់ភាគខាងត្បូងនៃទឹកដីដែលត្រូវបានឡោមព័ទ្ធដោយកងទ័ព ។ អ៊ីស្រាអ៊ែល បានចោទប្រកាន់ក្រុមយុទ្ធជនហាម៉ាស់ យ៉ាងដូច្នេះថា បានលាក់ខ្លួននៅក្នុងមន្ទីរពេទ្យ និងប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជាដ៏សំខាន់របស់ខ្លួន ដែលក្រុមសកម្មប្រយុទ្ធ និងបុគ្គលិកមន្ទីរពេទ្យបានបដិសេធ ដោយនិយាយថា...