បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បំណុលជាតិរបស់សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់យ៉ាងខ្លាំង ដែលទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចបោះពុម្ពប្រាក់បន្ថែមទៀតដើម្បីបម្រើវាបានទៀតទេនៅពេលខាងមុខ។ អ្នកនាំពាក្យរូបនេះបានធ្វើការអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយសមភាគីអាមេរិក លោក John Kirby កាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក បានចំណាយដល់ទៅ៩៦ភាគរយ នៃមូលនិធិដែលបានបម្រុងទុកសម្រាប់អ៊ុយក្រែន រួចហើយចាប់តាំងពីដើមឆ្នាំ២០២២នៅពេលដែលភាពតានតឹងដ៏យូរអង្វែងរបស់ខ្លួនជាមួយប្រទេសជិតខាងរុស្ស៊ី បានងាកទៅរកជម្លោះប្រដាប់អាវុធ។...
ដាម៉ាស់៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យោធាសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ បានវាយប្រហារទីតាំងផ្ទុកអាវុធមួយកន្លែងនៅភាគខាងកើតប្រទេសស៊ីរី ដែលវាត្រូវបានគេជឿថា ត្រូវបានប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធ។ លោកបានហៅប្រតិបត្តិការនេះថាជា “ការវាយប្រហារស្វ័យការពារដោយភាពជាក់លាក់” ដោយថា វាត្រូវបានអនុវត្តដោយយន្តហោះចម្បាំង F-15 របស់សហរដ្ឋអាមេរិកពីរគ្រឿងក្នុងការឆ្លើយតបទៅនឹង “ការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងបុគ្គលិកអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចូលរួមកិច្ចប្រជុំ ដែលរៀបចំឡើងដោយអ្នកប្រជាធិបតេយ្យកណ្តាលអន្តរជាតិ ( IDC-CDI) ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងប្រុចសែល ប្រទេសប៊ែកហ្សិក និងបន្តចូលរួមសន្និសីទអន្តរជាតិ នៃគណបក្សនយោបាយអាស៊ី (ICAPP) ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០២៣...
ស្រាបៀរ ABC មានមោទនភាពគាំទ្រព្រឹត្តិការណ៏សិល្បៈសម័យមុនដែលគ្រប់គ្នាទន្ទឹងចាំជាងគេ ក្នុងឆ្នាំ២០២៣ ជាវណ្ណកម្មឯកដែលតំឡើងដោយសិល្បករខ្មែរ នឹងរំលេចពីទេពកោសល្យសិល្បៈល្អឯករបស់កម្ពុជា ភ្នំពេញ ថ្ងៃទី៨ ខែវិច្ជិកា ឆ្នាំ២០២៣៖ ស្រាបៀរលំដាប់ខ្ពស់របស់កម្ពុជា ABC បានសហការជាមួយ និងអ្នករៀបចំល្ខោនរឿង «ម៉ាដាម៉ា បាធឺផ្លាយ» (Madama Butterfly) ដើម្បីនាំល្ខោនអូប៉េរ៉ាដ៏ល្បីពេញពិភពលោក មកកាន់ឆាកកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យកងទ័ពទាំងអស់ ត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ទុកជាមុន ព្រោះអត់មានអ្នកណាទាយថា «ភេរវកម្ម មិនអាចកើតមានលើទឹកដីកម្ពុជានោះទេ»។ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ២៨ ថ្ងៃបង្កើតបញ្ជាការដ្ឋានទ័ពពិសេស ( ៩ វិច្ឆិកា ១៩៩៥-៩ វិច្ឆិកា ២០២៣ ) នាព្រឹកថ្ងៃ១០...
ហាណូយ៖ វៀតណាម បានកំណត់គោលដៅបង្កើនកំណើនផលិតភាពការងារជាមធ្យម ៦,៥ ភាគរយក្នុងមួយឆ្នាំនៅឆ្នាំ២០៣០ យោងតាមកម្មវិធីជាតិដែលទើបអនុម័តថ្មី ស្តីពីការលើកកម្ពស់ផលិតភាពការងារ។ ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា កំណើនផលិតភាពការងារជាមធ្យមនៃឧស្សាហកម្មកែច្នៃ និងផលិតកម្មត្រូវបានកំណត់នៅ ៦,៥ ទៅ ៧ ភាគរយ កសិ-ព្រៃឈើ-នេសាទ ៧ ទៅ ៧,៥ភាគរយ និងវិស័យសេវាកម្ម ៧ ទៅ...
តូក្យូ៖ តំណាងទីភ្នាក់ងារប្រកួតប្រជែងមកពីក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ បានព្រមព្រៀងគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការអនុវត្តទីផ្សារដោយយុត្តិធម៌នៅក្នុងបច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិមិត្តទូទៅ និងចន្លោះនិម្មិតតាមអ៊ីនធឺណិត។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងតូក្យូ ទីភ្នាក់ងារបានសន្យាថា នឹងបន្តចែករំលែកការអភិវឌ្ឍន៍ផ្នែកច្បាប់ និងបទប្បញ្ញត្តិនៅក្នុងទីផ្សារឌីជីថល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារការប្រកួតប្រជែងនៅក្នុងសេដ្ឋកិច្ចនីមួយៗរបស់ពួកគេ។ ការប្រមូលផ្តុំនេះកើតឡើងនៅពេលវេលាដ៏សំខាន់មួយ នៅពេលដែលបច្ចេកវិទ្យាដែលកំពុងរីកចម្រើនដូចជាប្រព័ន្ធ AI បង្កើតហានិភ័យនៃការគ្របដណ្តប់ដោយអ្នកលេងសំខាន់ៗមួយចំនួន ដែលអាចបង្កើតបរិយាកាស ដែលរារាំងការប្រកួតប្រជែង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យស្មាតហ្វូនបានមើលឃើញការគ្រប់គ្រងទីផ្សារដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Google LLC...
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ ២០២៣ នេះ ថ្នាក់ដឹកនំា ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម បានប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៧០ ទិវាឯករាជ្យជាតិ ៩ វិច្ឆិកា (៩ វិច្ឆិកា...
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)ជាប់ ឲ្យចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងរដ្ឋាភិបាល សេដ្ឋកិច្ច និងសង្គមឌីជីថល។ តាមរយៈសេចក្ដីប្រកាសរបស់ ក្រសួងប្រៃសណីយ៍ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ជា...
តូក្យូ៖ ជាមួយនឹងក្រុមទាំង៧ ជៀសវាងការរិះគន់ចំពោះការទម្លាក់គ្រាប់បែកកាន់តែខ្លាំងរបស់អ៊ីស្រាអែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប ក្នុងអំឡុងពេលកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីការបរទេសរយៈពេលពីរថ្ងៃរបស់ពួកគេ ដែលទើបតែបានបញ្ចប់នៅទីក្រុងតូក្យូ អ្នកសង្កេតការណ៍មួយចំនួនបានឲ្យដឹងថា ប្រទេសជប៉ុន ចាំបាច់ត្រូវបង្ហាញជំហរផ្ទាល់ខ្លួនលើស្ថានភាពនៅមជ្ឈិមបូព៌ាឱ្យកាន់តែច្បាស់។ ពួកគេបានឲ្យដឹងថា ការតម្រឹមរបស់សមាជិក G7 ជុំវិញសង្គ្រាមដែលកំពុងបន្តរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស អាចនឹងបើកការប្រេះឆាជាមួយបណ្តាប្រទេសមូស្លីមដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសចិន និងរុស្ស៊ី។ អ៊ីស្រាអែលត្រូវបានគាំទ្រយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ជប៉ុន ប៉ុន្តែប្រទេសជប៉ុន ដែលជាប្រធាន G7 នៅឆ្នាំនេះ ជាប្រពៃណីបានបន្ត...