ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ៨ វិច្ឆិកានេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសរំលឹកខួបអនុវស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ “៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣” និងចូលរួមអបអរសាទរទិវាថ្ងៃកំណើត នៃកងយោពលខេមរភូមិន្ទ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀល ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធ រំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ – ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃ៨ វិច្ឆិកា នេះបានចេញសេចក្តីសម្រេចស្តីពីការបិទមន្ទីរសម្រាកព្យាបាល វេជ្ជសាស្រ្តសហគមន៍ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញរបស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ដោយសារពុំបានសុំច្បាប់ពីក្រសួង៕
ប៉េកាំង៖ ប្រទេសចិន បានអំពាវនាវឱ្យភាគីជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន បញ្ឈប់ជាបន្ទាន់នូវអរិភាព នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជុំថ្មីមក ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា បានធូរស្រាលចំពេលមានការទម្លាក់គ្រាប់បែកមិនរើសមុខ។ ពួកគេមិនត្រូវបានទុកចោលសូម្បីតែនៅក្នុងមន្ទីរពេទ្យ សាលារៀន ជំរុំជនភៀសខ្លួន និងកន្លែងរបស់អង្គការសហប្រជាជាតិ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រងរបស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា នៅក្នុងពាក្យរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ...
ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា លោកXi Jinping ប្រធានរដ្ឋចិន បានថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូក្នុងកិច្ចប្រជុំកំពូល Wuzhen នៃមហាសន្និបាតបណ្តាញអ៊ីនធឺណែតពិភពលោកឆ្នាំ២០២៣។ លោក Xi Jinping បានលើកឡើងថា យើងផ្តួចផ្តើមឱ្យតម្កល់ការអភិវឌ្ឍជាអាទិភាព កសាងសាយប័រស្ប៉េសដែលកាន់តែផ្តល់ផលប្រយោជន៍ជាទូទៅនិងមានវិបុលភាព។ យើងផ្តួចផ្តើមការរួមសុខរួមទុក្ខ កសាងសាយប័រស្ប៉េសកាន់តែមានសន្តិភាពនិងសុវត្ថិភាព យើងផ្តួចផ្តើមការរៀនសូតទៅវិញទៅមកផ្នែកអរិយធម៌ កសាងសាយប័រស្ប៉េសដែលកាន់តែមានសមភាពនិងបរិយាបន្ន។ លោក Xi Jinpingសង្កត់ធ្ងន់ថា...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់កាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីព្យាយាមធ្វើឱ្យស្ថានការណ៍នៅក្នុងសង្គ្រាមស្ងប់ស្ងាត់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។ ក្រោយមកនៅថ្ងៃនោះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ដែលបានចូលកាន់តំណែងនៅពាក់កណ្តាលខែកញ្ញា ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោក Blinken អំពីជម្លោះ ដោយសង្កត់ធ្ងន់លើការថ្កោលទោសយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RTកាលពីថ្ងៃម្សិលមិញនេះក្រសួងការពារជាតិអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងដាក់ពង្រាយកងវរសេនាតូចរថក្រោះចំនួនពីរទៅកាន់ប្រទេសលីទុយអានី ហើយបង្កើតវាទៅជាកងពលតូចថ្មីមួយ រួមជាមួយនឹងក្រុមសមរភូមិ Forward Presence រួមរបស់ណាតូ ដែលឈរជើងរួចហើយនៅក្នុងប្រទេសបាល់ទិក។ អង្គភាពថ្មីនេះ ដែលត្រូវបានគេរំពឹងថានឹងចូលជាធរមាននៅក្នុងឆ្នាំ២០២៥នឹងមានបុគ្គលិកយោធាសរុបចំនួន៤៨០០នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារក្រសួងបាននិយាយថា កងវរសេនាតូចរថក្រោះ២០៣និងកងវរសេនាតូចថ្មើរជើងមេកានិច១២២នឹងត្រូវដាក់ពង្រាយទៅកាន់ប្រទេសលីទុយអានី”។ អង្គភាពរថក្រោះថ្មីដែលជាលទ្ធផលនឹងត្រូវបានដាក់ឈ្មោះថា Tank Brigade ៤២ហើយកងទ័ពបន្ថែមនឹងចូលរួមជាមួយអង្គភាពណាតូ ដែលដឹកនាំដោយអាល្លឺម៉ង់នឹងត្រឡប់មកវិញ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធចាំបាច់ទាំងអស់ត្រូវបានដាក់ឱ្យដំណើរការ។ គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះមានកងទ័ពប្រហែល១៧០០នាក់មកពីប្រទេសសមាជិកណាតូចំនួន៦ដែលឈរជើងនៅក្នុងតំបន់ប្រទេសបាល់ទិកហើយប្រមាណជា ប្រហែលពាក់កណ្តាលនៃពួកគេគឺជាសមាជិកកងកម្លាំងយោធារបស់ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បាននិយាយថា ប្រទេសអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់រដូវរងាដ៏អាក្រក់បំផុតមួយ នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តទៀតថា៖ ខណៈដែលប្រទេសនេះរៀបចំសម្រាប់ការផ្តាច់ភ្លើងទ្រង់ទ្រាយធំ ដោយសារតែការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីនោះទីក្រុងមូស្គូបានចាប់ផ្តើមកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែនកាលពីរដូវស្លឹកឈើជ្រុះឆ្នាំមុន ដើម្បីឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកលើស្ពានគ្រីមៀ។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Die Welt ប្រចាំថ្ងៃរបស់អាល្លឺម៉ង់ កាលពីថ្ងៃចន្ទ លោក Kuleba បានបង្ហើបថា...
ភ្នំពេញ៖អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ លើកឡើងថា ការចាប់ផ្តើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ចាប់ពីឆ្នាំ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្តើរកែលម្អបណ្តើរ ដើម្បីទទួលបាននូវភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត។ ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅនឹងការងារដែលពួកគេកំពុងធ្វើស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយនៃការធ្វើឲ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងទំនាក់ទំនងវិជ្ជាជីវៈ។ លោកពន្យល់បន្ថែមថា ការបណ្តុះបណ្តាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ...
បរទេស៖ ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ប្រទេសថៃនៅឆ្នាំនេះនឹងស្វាគមន៍សមាជិកថ្មីបំផុតនៃឧស្សាហកម្មយានយន្តអគ្គិសនី (EV) គឺ ក្រុមហ៊ុន SMOGO Holding Ltd មកពីប្រទេសចិន។ ក្រុមហ៊ុននេះផលិតកង់អគ្គិសនី (EV) ម៉ាក SMOGO , ផលិតអាគុយ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត។ យោងតាមសារព័ត៌មាន The Nation របស់ថៃ...