ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសខួបអនុវស្សាវរីយ៍ លើកទី៧០ បុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា

ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ៨ វិច្ឆិកានេះ បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធ ក្នុងឱកាសរំលឹកខួបអនុវស្សាវរីយ៍ លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ “៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០២៣” និងចូលរួមអបអរសាទរទិវាថ្ងៃកំណើត នៃកងយោពលខេមរភូមិន្ទ នៅបរិវេណវិមានឯករាជ្យ ។

ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បន្តអញ្ជើញថ្វាយកម្រងផ្កា គោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៃទិវាបុណ្យឯករាជ្យជាតិលើកទី៧០ នៅមណ្ឌបសួនច្បារ ខាងកើតវិមានឯករាជ្យផងដែរ៕

To Top