កន្លងមក មិនថាពេលចូលរួមសកម្មភាពក្នុងស្រុកឬវេទិកាអន្តរជាតិក្តី ថ្នាក់ដឹកនាំចិនតែងលើកឡើងថា «ទ្វារបើកទូលាយរបស់ប្រទេសចិននឹងមិនបិទជាដរាប» ។ ការគូសបញ្ជាក់ម្តងហើយម្តងទៀតរបស់ថ្នាក់ដឹកនាំចិនជាការប្រាប់ពីគោលជំហររបស់ប្រទេសចិនដែលរីករាយធ្វើការប្រាស្រ័យទាក់ទងជាមួយបណ្តាប្រទេសលើពិភពលោកដើម្បីទទួលបានវិបុលភាពនិងការអភិវឌ្ឍរួម ។ ដើម្បីសម្រេចបាននូវពាក្យសន្យាស្តីពីការបើកទូលាយដោយកម្រិតខ្ពស់ ប្រទេសចិនបានដាក់ចេញវិធានការនិងមានការអនុវត្តជាក់ស្តែងជាច្រើន ក្នុងនោះ ពិព័រណ៍នាំចូលចិនអន្តរជាតិជាពិព័រណ៍ដំបូងបង្អស់លើពិភពលោកដែលប្រើពាក្យ «នាំចូល» សម្រាប់ធ្វើជាឈ្មោះនៃពិព័រណ៍ថ្នាក់ជាតិ ដែលបង្ហាញពីការស្វាគមន៍ចំពោះរាល់ផលិតផលមានគុណភាពខ្ពស់នៃបណ្តាប្រទេសក្នុងការនាំចូលទៅប្រទេសចិន ដែលនេះជាឱកាសមាសមួយសម្រាប់សហគ្រាសលើពិភពលោកបញ្ជូនផលិតផលរបស់ខ្លួនទៅក្នុងទីផ្សារចិន ។ ឆ្នាំនេះ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ បានប្រារព្ធឡើងតាមពេលកំណត់ពីថ្ងៃទី ៥-១០ ខែវិច្ឆិកានៅក្រុងសៀងហៃ...
ព្រឹកថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០២៣លោកXi Jinpingប្រធានរដ្ឋចិនបានជួបសំណេះសំណាលជាមួយតំណាងមកពីអង្គភាពដែលត្រូវជ្រើសរើសជាអង្គភាពគំរូនៃ«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»ទូទាំងប្រទេសចិននៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។លោកបានសួរសុខទុក្ខយ៉ាងស្មោះនិងសម្តែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះពួកគេហើយបានលើកទឹកចិត្តដល់ពួកគេឱ្យបន្តខិតខំប្រឹងប្រែងប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ«បទពិសោធន៍Fengqiao»ក្នុងយុគសម័យថ្មីដើម្បីរួមចំណែកកាន់តែធំសម្រាប់ការជំរុញការកសាងប្រទេសចិនប្រកបដោយសន្តិភាពដែលមានកម្រិតកាន់តែខ្ពស់។ ចាប់តាំងពីសមាជបក្សកុម្មុយនីស្តចិនលើកទី១៨មកលោកXi Jinpingបានផ្តល់អនុសាសន៍ណែនាំដ៏សំខាន់ចំពោះការប្រកាន់ខ្ជាប់និងអភិវឌ្ឍនូវ«បទពិសោធន៍Fengqiao»ក្នុងយុគសម័យថ្មី។បន្ទាប់មកគ្រប់តំបន់បានអនុវត្តជាក់ស្តែងយ៉ាងម៉ត់ចត់នូវស្មារតីនៃអនុសាសន៍ណែនាំដ៏សំខាន់របស់លោកXi Jinpingដែលពឹកផ្អែកលើមហាជនដើម្បីរុករកនិងច្នៃប្រឌិតថ្មីខិតខំបង្កបរិយាកាសសង្គមប្រកបដោយសន្តិសុខនិងស្ថិរភាពដើម្បីកសាងទំនើបកម្មតាមបែបផែនចិន។គណៈកម្មាធិការនយោបាយនិងច្បាប់នៃមជ្ឈិមចិនបានជ្រើសរើសអង្គភាពចំនួន១០៤ពីទូទាំងប្រទេសចិនជាអង្គភាពគំរូនៃ«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»។ សូមបញ្ជាក់ថា«រូបមន្តដោះស្រាយបញ្ហាតាមបែបFengqiao»បានបង្កើតឡើងនៅឆ្នាំ១៩៦៣។កមា្មភិបាលនិងមហាជនក្នុងឃុំFengqiaoក្រុងZhujiខេត្តZhejiangបានង្កើតឡើងនូវ«បទពិសោធFengqiao»សម្រាប់ដោះស្រាយបញ្ហាមហាជនគឺ«បំផុសនិងពឹងផ្អែកលើមហាជនប្រកាន់ខ្ជាប់ការមិនរាយការណ៍ពីវិវាទទៅថ្នាក់លើដោយដោះស្រាយបញ្ហានៅនឹងកន្លែងកើតហេតុដើម្បីសម្រេចបាននូវការចាប់ខ្លួនមនុស្សតិចតែសង្គមមានសវត្ថភាពល្អ»៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជា
ភ្នំពេញ៖ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ, សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC), អង្គការអន្តរជាតិខាងការងារ (ILO), អង្គការភីផលអីននិត (People in Need Cambodia), ស្វីសខនថាក់ និងគាំទ្រដោយដៃគូពាក់ព័ន្ធជាច្រើនទៀត នឹងរៀបចំ “ពិព័រណ៍ការងារ...
ភ្នំពេញ ៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ឆ្នាំ២០២៣ នៅខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋ ចូលរួមលើកសំណើរ សំណូមពរ យ៉ាងផុលផុស ដែលក្នុងនោះភាគច្រើនស្នើសុំធ្វើប្លង់កម្មសិទ្ធិ លើអចលនទ្រព្យ សុំជួសជុលផ្លូវ និងដាក់លូ ព្រមទាំងស្នើសុំឲ្យពិនិត្យឡើងវិញ លើការបង់ពន្ធដីធ្លី ។...
ភ្នំពេញ ៖ លោក កើត ឆែ អភិបាលស្តីទី រាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យមន្ទីរកសិកម្ម មន្ទីរធនធានទឹក និងឧត្តុនិយមរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌកំបូលយកចិត្តទុកដាក់បណ្ដុះបណ្ដាលបច្ចេកទេស ទាំងការផ្ដល់ទឹកជូនប្រជាពលរដ្ឋ នៅពេលរាជរដ្ឋាភិបាល បានផ្ដល់គ្រាប់ពូជស្រូវ សំដៅធ្វើយ៉ាងណា ឲ្យពលរដ្ឋអាចបង្កបង្កើនផលទទួលបានទិន្នផលខ្ពស់ ។ ការណែនាំរបស់លោក កើត ឆែ បែបនេះ ធ្វើឡើងនាថ្ងៃ៧...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់ការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយ (CTBT) ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចាប់តាំងពីការអនុម័តសន្ធិសញ្ញានេះ ប្រទេសរុស្ស៊ី គឺជាអ្នកដឹកនាំក្នុងការស្វែងរកការនាំយក CTBT ចូលជាធរមាន ដោយវាទាក់ទងនឹងការមើលឃើញការបញ្ច្រាសនៃនិន្នាការនេះ” ។ CTBT មានសារៈសំខាន់សម្រាប់សន្តិភាព...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi និងនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បានអំពាវនាវឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។ មេដឹកនាំទាំងពីរ បានធ្វើការអំពាវនាវនេះ នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ នៅពេលពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់នៅក្នុងរង្វង់នេះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ លោក Raisi ក៏បានអំពាវនាវឱ្យបញ្ឈប់ការសម្លាប់ជនស៊ីវិល នៅហ្គាហ្សា ដោយថា វាបានធ្វើឱ្យពិភពលោកខឹងសម្បារ...
ភ្នំពេញ ៖ ក្នុងជំនួប សម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកស្រី Minnie Chey នាយិកាធនាគារអាហរ័ណ-នីហរ័ណកូរ៉េ (Korean Eximbank) ប្រចាំកម្ពុជា បានប្រកាសជំហរ បន្តកិច្ចសហការយ៉ាងស្អិតរមួត...
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុន នាំចូល និងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេ ដូចជា៖ម៉ូតូHonda, រថយន្ត Honda និងម៉ាស៊ីនកសិឧស្សាហកម្ម Hondaដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនទូទាំងប្រទេសកម្ពុជា នឹងដើម្បីជាការឆ្លើយតបទៅនឹងរាល់តម្រូវការរបស់អតិថិជន នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមហ៊ុន អិន ស៊ី...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ព្រឹកថ្ងៃទី២ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បានប្រព្រឹត្តទៅដោយរលូនល្អ ហើយមានបេក្ខជនអវត្តមានចំនួន ២ ២៧៥នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងអប់រំ នាថ្ងៃទី៧ វិច្ឆិកា នេះ ថា ដំណើរការសំណេរ នាព្រឹកថ្ងៃទី២ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ...