បរទេស៖យោងតាមការចេញផ្សាយរបស់ RT ម្សិលមិញនេះសេតវិមានអាមេរិកបានព្រមានថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធផ្តល់ជំនួយឲ្យទៅប្រទេសអ៊ីស្រាអែលដរាបណាកញ្ចប់ថវិកាជំនួយដែលអនងុម័តដោយសភាក៏ដាច់ខាតត្រូវតែមានកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែនផងដែរ។ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងបដិសេធមិនចុះហត្ថលេខាលើកញ្ចប់ជំនួយយោធាដែលគាំទ្រដោយគណបក្សសាធារណរដ្ឋសម្រាប់អ៊ីស្រាអែលនោះទេ ប្រសិនបើកញ្ចប់នោះនឹងមិនមានបញ្ចូលថវិការាប់ពាន់លានផ្សេងទៀតសម្រាប់អ៊ុយក្រែន នេះបើយោងតាមការិយាល័យថវិការបស់សេតវិមាន។ ការិយាល័យគ្រប់គ្រង និងថវិកា (OMB) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយបានបំបែកសំណើរបស់គណបក្សសាធារណរដ្ឋដោយនិយាយថាវាបានបញ្ចូលភាពជាបក្សពួកទៅក្នុងការគាំទ្រសម្រាប់អ៊ីស្រាអែលហើយបរាជ័យក្នុងការលះបង់ចោលនូវការផ្តល់ធនធានសម្រាប់ទីក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ីទៅវិញ។ ទោះបីជាកន្លងមកជំនួយផ្នែកយោធាដោយផ្ទាល់ប្រមាណជា៥០ពាន់លានដុល្លារអាមេរិក មកហើយក្តីចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែលោកប្រធានាធិបតីអ៊ុយក្រែន Vladimir...
បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលីសបារាំងបានដាក់ពង្រាយមន្ត្រីចំនួន ១០.០០០ នាក់ ដើម្បីយាមទីតាំងរបស់ជនជាតិជ្វីហ្វ បន្ទាប់ពីមានករណីជាច្រើននៃការបំផ្លិចបំផ្លាញប្រឆាំងនឹងជនជាតិជ្វីហ្វ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Darmanin ដែលបានប្រាប់សភាបារាំងថា “ស្របតាមបទបញ្ជារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron ប៉ូលីសចំនួន...
ម៉ិកស៊ិក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា អាជ្ញាធរម៉ិកស៊ិកបានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនបរទេសសរុបចំនួន៣០៥នាក់ ដែលមិនមានគណនីពីមុនត្រូវបានគេរកឃើញ និងជម្លៀសចេញដោយជោគជ័យពីទីក្រុងរមណីយដ្ឋាន Acapulco របស់ប្រទេសម៉ិកស៊ិក ដែលរងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះសង្ឃរា Otis ។ ក្រសួងការបរទេសម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនត្រូវបានស្វែងរកតាមសំណើរបស់ប្រទេសដើមរៀងៗខ្លួន និងតំណាងការទូតរបស់ពួកគេនៅក្នុងប្រទេសម៉ិកស៊ិក ។ ក្រសួងបានរៀបរាប់ថា “Belize,...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គលវាយសម្លាប់សត្វឈ្លូស ១ក្បាល នៅឆ្នេរកុកហាវ ក្នុងស្រុកគិរីសាគរ ខេត្តកោះកុង នាពេលកន្លងទៅនេះ ខណៈសមត្ថកិច្ចចាប់ឃាត់ខ្លួនបុគ្គលនោះបានហើយ ។ តាមរូបភាពវីដេអូ នៃសកម្មភាពបុរសម្នាក់បានយកដំបងឈើវាយសម្លាប់សត្វឈ្លូស ដែលប្រឹងហែលក្នុងទឹកសមុទ្រឡើងលើគោក នៅឆ្នេរកុកហាវ ភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃ២៥ ខែតុលា...
ភ្នំពេញ ៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំពីវិធានការទប់ស្កាត់ការផ្សព្វផ្សាយ និងការចែកចាយព័ត៌មានអវិជ្ជមាន របស់ព្រះសង្ឃបព្វជិតពុទ្ធសាសនា ធ្វើឲ្យមានផលប៉ះពាល់ដល់តម្លៃពុទ្ធសាសនា តម្លៃព្រះសង្ឃទូទៅ ទំនៀមទម្លាប់ប្រពៃណី ជាដើម។ តាមរយៈសេចក្ដីណែនាំរបស់ គណៈសង្ឃនាយក នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឲ្យដឹងថា ទន្ទឹមនឹងវឌ្ឍនភាព នៃប្រព័ន្ធបច្ចេកវិទ្យាទំនើប នាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន គណៈសង្ឃនាយក...
ភ្នំពេញ ៖ រយៈពេល ១០ខែ ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧,៨៨២,៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន២,៩២៧,០៣៨ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលប្រចាំខែតុលា និងផ្សព្វផ្សាយផែនការ ការពារចំនួន៣កម្មវិធី ដល់លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរ:សេនាតូចការពារព្រំដែនគោគទាំង៤។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើរបៀបវរ:ធំៗចំនួន៤រួមមាន:១-ប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល កិច្ចប្រតិបត្តិការប្រចាំខែតុលា...
ភ្នំពេញ៖ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយនគរបាលសេដ្ឋកិច្ច នៃអគ្គស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងចុះឆែកឆេរទីតាំងឃ្លាំងស្ដុក និងចែកចាយសាច់បង្កកមួយកន្លែង ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដតហូតសាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៣,៥០០គីឡូក្រាម ។ ក្រោយពីបានរកឃើញមន្រ្តីជំនាញ បានធ្វើការដកហូតយកម្ទេចចោលភ្លាមៗ នៅទីតាំងចាក់សម្រាមខណ្ឌដង្កោ។ ចំណែកម្ចាស់ទីតាំងត្រូវបានអញ្ជើញឱ្យចូលខ្លួន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានជំរុញទៅកាន់មន្រ្តីមានសមត្ថកិច្ចទាំងអស់ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវមានស្មារតីលះបង់ខ្ពស់ ស្របពេលច្រកទ្វារអន្តរជាតិមួយនេះកំពុងធ្វើកំណែទម្រង់បង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលជាប្រភពចំណូលសេដ្ឋកិច្ចជាតិបានពីវិស័យទេសចរណ៍ ធុរកិច្ច និងវិស័យផ្សេងៗទៀត។ ការជំរុញនេះ ធ្វើឡើងក្នុងឱកាស លោកឧបនាយករដ្ឋមន្ដ្រី ស សុខា អញ្ជើញចុះជួបសំណេះ សំណាលជាមួយមន្ត្រីនគរបាលជាតិប្រចាំប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត នៅថ្ងៃទី១...
ភ្នំពេញ ៖ បន្ទាប់ពីមានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងព្រះបរមរាជវាំង បដិសេធចំពោះលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ដែលត្រូវបានបង្ហោះចែកចាយ ក្នុងប្រព័ន្ធបណ្តាញ សង្គម និងដោយមានបទបញ្ជា ពីប្រមុខរាជរដ្ឋាភិបាល អគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បើកប្រតិបត្តិការស្រាវជ្រាវរហូត ឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ ហាក់ ឧត្តម ភេទប្រុស កាលពីថ្ងៃ២៩...