ព័ត៌មានអន្តរជាតិ

Update៖ ជនបរទេសជាង៣០០នាក់ ទទួលបានសុវត្ថិភាព ក្រោយពីធ្វើការជម្លៀសខ្លួន ចេញពីរម្មណីយដ្ឋាន Acapulco ដែលរងការវាយប្រហារដោយព្យុះសង្ឃរា Otis

AFP

ម៉ិកស៊ិក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១ ខែវិច្ឆកា ឆ្នាំ២០២៣ថា អាជ្ញាធរម៉ិកស៊ិកបានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនបរទេសសរុបចំនួន៣០៥នាក់ ដែលមិនមានគណនីពីមុនត្រូវបានគេរកឃើញ និងជម្លៀសចេញដោយជោគជ័យពីទីក្រុងរមណីយដ្ឋាន Acapulco របស់ប្រទេសម៉ិកស៊ិក ដែលរងការវាយប្រហារយ៉ាងខ្លាំងដោយព្យុះសង្ឃរា Otis ។


ក្រសួងការបរទេសម៉ិកស៊ិក បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រជាជនត្រូវបានស្វែងរកតាមសំណើរបស់ប្រទេសដើមរៀងៗខ្លួន និងតំណាងការទូតរបស់ពួកគេនៅក្នុងប្រទេសម៉ិកស៊ិក ។

ក្រសួងបានរៀបរាប់ថា “Belize, ក្រូអាត ចក្រភពអង់គ្លេស និងអ៊ុយរ៉ាហ្គាយ ចូលរួមជាមួយក្រុមប្រទេសដែលសញ្ជាតិត្រូវបានរកឃើញ រួមជាមួយនឹងប្រទេសអាល្លឺម៉ង់ អាហ្សង់ទីន ប្រេស៊ីល ឈីលី កូឡុំប៊ី អេស្ប៉ាញ ជប៉ុន ប៉េរូ និងស្វីស “ ។

គួរបញ្ជាក់ថា ព្យុះសង្ឃរា Otis ជាព្យុះសង្ឃរាប្រភេទទី៥ដែលបានវាយប្រហារមកលើឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃរដ្ឋ Guerrero របស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃពុធសប្តាហ៍មុនដោយបានបណ្តាលឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរនៅក្នុងទីក្រុងរម្មណីយដ្ឋាន Acapulco ដែលជាគោលដៅទេសចរណ៍ដ៏សំខាន់មួយរបស់ប្រទេសនេះ ក៏ដូចជានៅក្នុងទីក្រុងឆ្នេរសមុទ្រផ្សេងទៀតនៅក្នុងរដ្ឋនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top