ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣នេះ បានណែនាំ ឱ្យមន្ត្រីបច្ចេកទេស ពន្លឿនការជួសជុលផ្លូវ១ខ្សែនៅស្រុកស៊ីធរកណ្តាលជាបន្ទាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូន កសិផលរបស់ប្រជាពលរដ្ឋ។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាស ដែលលោករដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យវឌ្ឍនភាព ផ្លូវជួសជុលបន្ទាន់ លើកំណាត់ផ្លូវ១ខ្សែ ប្រវែង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង...
ពោធិសាត់: គណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបានលោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិ៍សាត់យកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២៣០៥ គ្រួសារនៅក្នុងក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣ ដែលពិធីចែកអំណោយនោះធ្វើឡើងនៅទីតាំង នៃ ពហុកីឡាដ្ឋានខេត្តពោធិ៍សាត់។ អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២៣០៥ គ្រួសារ (ក្នុង...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវការព្រួយបារម្ភ និងសោកស្តាយចំពោះការកើនឡើងនៃជម្លោះ និងអំពើហិង្សា នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលបណ្ដាលឱ្យជនស្លូតត្រង់ ជាច្រើនបាត់បង់ជីវិត។បើតាមការអះអាង របស់ក្រុមមន្រ្តីអ៊ីស្រាអែល និងក្រសួងសុខាភិបាលនៅតំបន់Gaza បានឱ្យដឹងថា ទាហាននិងជនស៊ីវិល ជាង៥ពាន់នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ដោយសារការវាយប្រហារគ្នា មិនដកដៃ រវាងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស និងកងទ័ពអ៊ីស្រាអែល...
ភ្នំពេញ៖ លោក Jianlong Ding ប្រធានក្រុមហ៊ុន Guangzhou Metro Group បានបង្ហាញចំណាប់អារម្មណ៍ អំពីសក្តានុពលក្នុងការកសាងផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ និងការតភ្ជាប់ពីក្រុងភ្នំពេញ ទៅកាន់អាកាសយានដ្ឋានអន្ដរជាតិតេជោ (ភ្នំពេញថ្មី) ក្នុងទឹកដីខេត្តកណ្ដាល ដែលនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៥ ខាងមុខ។ ការបង្ហាញចំណាប់អារម្មណ៍របស់ប្រធានក្រុមហ៊ុន Guangzhou Metro Group ធ្វើឡើងក្នុងជំនួបជាមួយលោក...
ភ្នំពេញ៖ អាជ្ញាធរខណ្ឌកំបូល នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញ សេចក្តីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្ដោះអាសន្ល លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាខណ្ឌកំបូល រាជធានីភ្នំពេញ ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពក្នុងការធ្វើចរាចរ ជាពិសេស ធានាការពារកុំឱ្យមានការខូចខាត កំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិសាស្ត្រខណ្ឌកំបូល...
ភ្នំពេញ៖ ក្នុងឱកាសចុះពិនិត្យស្ថានភាព ទឹកតាមសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ នាថ្ងៃទី២១ តុលានេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា យ៉ាងយូរពីរបីថ្ងៃទៀត ទឹកស្ទឹងព្រែកត្នោត នឹងវិលមករកសភាពធម្មតាវិញហើយ។ លោករដ្ឋមន្ត្រី បានថ្លែងឲ្យដឹងថា ស្ថានភាពទឹកស្ទឹងព្រែកតោ្នត នៅផ្នែកខាងលើក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ទឹកកំពុងស្រកចុះបណ្តើរៗ គិតត្រឹមម៉ោង ១១ព្រឹកថ្ងៃនេះ...
ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ ពីសំណាក់ឯកអគ្គរាជទូតខ្មែរ ប្រចាំប្រទេសឡាវ ដែលបានជួយសង្គ្រោះក្មេងស្រីម្នាក់ ចាញ់បោកមេខ្យល់ នាំយកទៅធ្វើការនៅកាស៊ីណូមួយកន្លែង នៅតំបន់ស្រីកោណមាស បានដោយជោគជ័យនោះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកឯកអគ្គរាជទូតខ្មែរជាទូតឌីជីថល និងកោតសរសើរពីស្នាដៃ ក្នុងការយកចិត្តទុកដាក់ បំពេញភារកិច្ច ជាពិសេសសង្គ្រោះពលរដ្ឋ បានលឿនរហ័ស ។ លោក លោក...
ហាវ៉ាណា៖ រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានបរិហារការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោក ដែលបានបណ្តាលឱ្យមានការខាតបង់សរុបជាង ១៥៩ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៦០ឆ្នាំ។ លោកបានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយទាក់ទងនឹងរបាយការណ៍ចុងក្រោយបំផុតស្តីពីសហរដ្ឋអាមេរិកថា “រវាងខែមីនា ឆ្នាំ ២០២២ និងខែកុម្ភៈឆ្នាំ២០២៣ ការខូចខាតពីការបិទផ្លូវមានចំនួនសរុបជាង ៤,៨ពាន់លានដុល្លារ ដែលស្មើនឹង ៤០៥ លានដុល្លារក្នុងមួយខែ ឬ...
ការ៉ាកាស៖ វ៉េណេស៊ុយអេឡា បានច្រានចោលលក្ខខណ្ឌ និងលក្ខខណ្ឌចុងក្រោយ ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន ស្តីពីការបន្ធូរបន្ថយទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងប្រទេសអាមេរិកខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រធានគណៈប្រតិភូរដ្ឋាភិបាលវេណេស៊ុយអេឡា សម្រាប់កិច្ចចរចាផ្សះផ្សាជាមួយក្រុមប្រឆាំង លោក Jorge Rodriguez បានឲ្យដឹងថា ប្រទេសរបស់លោក “បដិសេធទាំងស្រុង” នូវសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិកល្បីៗ ដែលថា ការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងនឹងវេណេស៊ុយអេឡា គឺជាប់ពាក់ព័ន្ធនឹងការអនុញ្ញាតឱ្យសមាជិកនៃក្រុមប្រឆាំងឈរឈ្មោះសម្រាប់តំណែង។ លោកបានលើកឡើងថា “យើងបដិសេធយ៉ាងដាច់អហង្ការថា មិនអាចទទួលយកបាន...
ក្នុងឱកាសអញ្ជើញចូលរួមវេទិកាកំពូល«ខ្សែក្រវាត់និងផ្លូវ»សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣នៅប្រទេសចិន ក្រៅពីមានកិច្ចជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសចិន សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុនធំៗរបស់ចិនចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារផងដែរ ។ ពិសេសក្នុងពេលជួបពិភាក្សាការងារជាមួយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន សម្តេចធិបតីបានលើកឡើងពីគំនិតផ្តួចផ្តើមកំណត់យកឆ្នាំ ២០២៤ ជាឆ្នាំផ្លាស់ប្តូររវាងប្រជាជនកម្ពុជា និងប្រជាជនចិន ដែលជាគន្លឹះសម្រាប់ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍, ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែសកម្ម...