ព័ត៌មានអន្តរជាតិ

លោក ខៀវ កាញារីទ្ធ​ សរសេីរទូតខ្មែរនៅឡាវ ​ដែលប្រឹងប្រែងជួយនារីខ្មែរ​ចាញ់ បោកមេខ្យល់នាំយកទៅធ្វើការនៅតំបន់ត្រីកោណមាស

ភ្នំពេញ៖ បន្ទាប់ពីមានកិច្ចអន្តរាគមន៍ ពីសំណាក់ឯកអគ្គរាជទូតខ្មែរ​ ប្រចាំប្រទេសឡាវ ដែលបានជួយសង្គ្រោះក្មេងស្រីម្នាក់​ ចាញ់បោកមេខ្យល់ នាំយកទៅធ្វើការនៅកាស៊ីណូមួយកន្លែង នៅតំបន់ស្រីកោណមាស បានដោយជោគជ័យនោះ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកឯកអគ្គរាជទូតខ្មែរជាទូតឌីជីថល និងកោតសរសើរពីស្នាដៃ ក្នុងការយកចិត្តទុកដាក់ បំពេញភារកិច្ច ជាពិសេសសង្គ្រោះពលរដ្ឋ បានលឿនរហ័ស ។

លោក លោក ខៀវ កាញារីទ្ធ បានឲ្យដឹងថា កន្លងទៅ មានក្មេងស្រីម្នាក់ បានទាក់ទងមកលោក ដើម្បីស្វែងរកការសង្គ្រោះ បន្ទាប់ពីនារីរូបនេះ បានចាញ់បោកមេខ្យល់ នាំយកទៅធ្វើការនៅកាស៊ីណូមួយកន្លែង នៅតំបន់ត្រីកោណមាស ប្រទេសឡាវ ដែលតំបន់នេះ ត្រូវបានគេដឹងថា ជាតំបន់អនាធិបតេយ្យគ្រឿងញៀនមួយ ក្នុងចំណោមតំបន់សំបុកគ្រឿងញៀនដ៏ធំលើពិភពលោក ។

យោងតាមសារ ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ លោក ខៀវ កាញារីទ្ធ បានសរសេរថា “សូមថ្លែងសរសើរ និងគោរពឯកឧត្តមឯកអគ្គរាជទូតកម្ពុជា​ ប្រចាំទីក្រុងវៀងចន្ទដ៏ស្មោះ ! ប៉ុន្មានថ្ងៃមុន វេលាយប់ ខ្ញុំបានទទួលសាររបស់នារីកម្ពុជាម្នាក់ ដែលត្រូវគេបោកយកទៅធ្វើការកន្លែងកាស៊ីណូមួយ នៅតំបន់ត្រីកោណមាស ។ ខ្ញុំក៏បង្ហោះសារនោះ ដើម្បីជូនទៅអាជ្ញាធរតែប៉ុន្មានម៉ោងក្រោយ ខ្ញុំត្រូវលុបចោល ដោយនារីសាមីខ្លួន មិនចង់អោយក្រុមគ្រួសារខ្លួនជ្រួលច្របល់ ។ ខ្ញុំគិតថានឹងបញ្ជូនសារនេះ ទៅក្រសួងការបរទេសយើង ដើម្បីធ្វើអន្តរាគមន៍ ។ ព្រឹកឡើងមិនទាន់ ខ្ញុំទទួលសារពីឯកឧត្តម ឯកអគ្គរាជទូតខ្មែរយើង ប្រចាំនៅក្រុងវៀងចន្ទ ប្រទេសឡាវ ដើម្បីសុំលម្អិតពីរឿងទាំងនេះ ហើយ នៅពេលនេះ នារីនេះបានរួចខ្លួនហើយ ។ នេះពិតជាការទូតឌីជីថលមែន ខ្ញុំលុបហើយក្តីតែឯកឧត្តម នៅឈ្មុសឈ្មុលតាមដោះស្រាយរឿងនេះ រហូតជួយនារីខ្មែរម្នាក់បាន” ។

ជាមួយគ្នានោះ លោក ខៀ កាញារីទ្ធ ក៏បានវាយតម្លៃខ្ពស់ និងកោតសរសើរ ដល់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិផងដែរ ក្នុងនាមជាសេនាធិការឲ្យរាជរដ្ឋាភិបាល បានខិតខំយកចិត្តទុកដាក់ ជួយដោះស្រាយទុក្ខលំបាក ជូនប្រពលរដ្ឋ ទាន់ពេលវេលា ។

ក្នុងនោះ​អតីតរដ្ឋមន្ត្រីរូបនេះ បានបញ្ជាក់ថា “សូមជូនពរឯកឧត្តមមានជោគជ័យក្នុងភារកិច្ច ក៏ដូចសូមកោតសរសើរ ដល់ថ្នាក់ដឹកនាំក្រសួងការបរទេស ដែលបណ្តុះបណ្តាល បានជួរមន្ត្រីរាជការដ៏សកម្មៗបែបនេះ”៕

To Top