ព័ត៌មានជាតិ

គណ:កម្មាធិការ គ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពជា យកអំណោយចែកជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ចំនួន ២៣០៥ គ្រួសារ

ពោធិសាត់: គណ:កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ត្រូវបានលោកខូយ រីដា អភិបាល នៃ គណ:អភិបាលខេត្តពោធិ៍សាត់យកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២៣០៥ គ្រួសារនៅក្នុងក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២៣ ដែលពិធីចែកអំណោយនោះធ្វើឡើងនៅទីតាំង នៃ ពហុកីឡាដ្ឋានខេត្តពោធិ៍សាត់។

អំណោយដែលប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២៣០៥ គ្រួសារ (ក្នុង ១ គ្រួសារទទួលបានអង្ករចំនួន ២៥ គីឡូក្រាម ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុីអុីវ ១ យូរ និង ទឹកបរិសុទ្ធ ១ កេស)។
មានប្រសាសន៍ទៅកាន់ប្រជាពលរដ្ឋ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានលើកឡើងថា អំណោយទាំងនេះគឺគ្រាន់តែជួយសម្រួលជីវភាពបានមួយរយះខ្លីតែប៉ុណ្ណោះ កត្តាដែលសំខាន់នោះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តការដាំដុះ ចិញ្ចឹមសត្វ និង ប្រកបមុខរបរផ្សេងៗទៀតទើបបានប្រសើរ។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តក៍បានផ្តាំផ្ញើថាក្រោយពីទឹកស្រកទៅវិញ សូមបងប្អូនត្រៀមលក្ខណះធ្វើស្រែបន្ត ដើម្បីស្តារឡើងវិញ បើបងប្អូនខ្វះខាតពូជស្រូវសូមបងប្អូនទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋាន ឬ ក្រុមការងារដើម្បីដោះស្រាយជូនបងប្អូន៕

To Top