នៅថ្ងៃទី១៨ ខែតុលា តាមម៉ោងក្នុងតំបន់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានសម្ដែងនូវឈុតឆាកមួយ ខណៈពេលលោកស្រី Michele Taylor តំណាងសហរដ្ឋអាមេរិកប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិថ្លែងសុន្ទរកថា អង្គប្រជុំជាច្រើនបានបែរខ្នងដាក់វេទិកា ដើម្បីសម្តែងការតវ៉ាចំពោះអាមេរិកដែលបានលំអៀងទៅអ៊ីស្រាអែលយ៉ាងគឃ្លើនក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល ហើយមិនអើពើនឹងសិទិ្ធមនុស្សរបស់ប្រជាជនប៉ាឡេស្ទីន ។ គិតរហូតដល់បច្ចុប្បន្ននេះ ការប៉ះទង្គិចប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំនេះបានបណ្តាលឱ្យមនុស្សជាង៥២០០នាក់ស្លាប់បាត់បង់ជីវិត មន្ទីរពេទ្យចំនួន៤នៅតំបន់កាហ្សាបញ្ឈប់ផ្តល់សេវាកម្មសុខាភិបាលទាំងអស់ វិបតិ្តមនុស្សធម៌មានភាពកាន់តែអាប់អួទៅៗ ។ ប្រឈមនឹងសោកនាដកម្មបែបនេះ ក្នុងនាមជាភាគីពាក់ព័ន្ធដ៏សំខាន់ក្នុងបញ្ហាប៉ាឡេស្ទីននិងអ៊ីស្រាអែល អាមេរិកមិនត្រឹមតែមិនបានលួងលោមចិត្តរបស់ភាគីនានានៃការប៉ះទង្គិចប៉ុណ្ណោះទេ ថែមទាំងនៅប៉ុន្មានថ្ងៃកន្លងទៅនេះ ក៏បានបដិសេធពីរលើកចំពោះសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តស្តីពីការជួយសង្គ្រោះមនុស្សធម៌របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង...
“ ផ្លូវសូត្របៃតងអាចជួយឱ្យយើងដើរចេញពីផ្លូវទ័ល ដើរតាមផ្លូវថ្មីមួយសម្រាប់ផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិនិងភពផែនដី ។” ក្នុងវេទិកាកំពូល “ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបតិ្តការអន្តរជាតិលើកទីបីដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ លោក Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិបានថ្លែងសុន្ទរកថាដូចពោលខាងលើដែលបានញ៉ាំងឱ្យអង្គប្រជុំមានចំណាប់អារម្មណ៍និងប្រតិកម្មដូចគ្នាយ៉ាងខ្លាំង ។ ពណ៌បៃតងជា លក្ខណៈពិសេសពីឬសគល់របស់“ខ្សែក្រវាត់និងផ្លូវ” ។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក ស្ថានីយអគ្គិសនីដើរដោយថាមពលប្រព័ន្ធPVនៅខ្ពង់រាបនៃអាមេរិកខាងត្បូង គម្រោងស្ថានីយអគ្គិសនីដើរដោយកម្លាំងខ្យល់ធំជាងគេនៅអាស៊ីកណ្តាល និងស្ថានីយវារីអគ្គិសនីដែលសាងសង់នៅទន្លេអាស៊ីខាងត្បូង ។ល។ គម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”ទាំងនេះបានជួយបន្ធូរបន្ថយកង្វះខាតថាមពលក្នុងតំបន់ ហើយបានលើកកម្ពស់កម្រិតប្រើប្រាស់ថាមពលស្អាត...
សេអ៊ូល៖ ប្រភពការទូតបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានស្នើឱ្យមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសជាមួយប្រទេសជប៉ុន និងចិន នៅចុងខែក្រោយ ហើយទីក្រុងតូក្យូ មានភាពវិជ្ជមាន ចំពោះផែនការនេះ ដែលជាវិធានការមួយ ដែលអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំកំពូលត្រីភាគី ដែលមិនបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៩។ កិច្ចចរចាបីផ្លូវដែលរំពឹងទុក ដែលបច្ចុប្បន្នកំពុងស្វែងរកនៅថ្ងៃទី២៦ ខែវិច្ឆិកានៅទីក្រុងកំពង់ផែ ប៊ូសាន របស់កូរ៉េខាងត្បូង កើតឡើងនៅខាងក្រោយនៃទំនាក់ទំនងរវាងទីក្រុងតូក្យូ និងទីក្រុងសេអ៊ូល ដែលកាន់តែយ៉ាប់យ៉ឺនលើបញ្ហាសំណងក្នុងសម័យសង្គ្រាម។ ការរៀបចំចុងក្រោយនឹងត្រូវបានធ្វើឡើង សម្រាប់ការជួបជុំនេះ...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញ ការអនុវត្តច្បាប់ឲ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាព នៃកិច្ចការពារបរិស្ថាននិងការគ្រប់គ្រងធនធានធម្មជាតិ។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ជាក់ស្តែង វប្បធម៌ អប់រំ ណែនាំ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់ក្រុមហ៊ុនបរទេសថា វិស័យបច្ចេកវិទ្យាឌីជីថល បានទទួលការយកចិត្តទុកដាក់ខ្ពស់ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី Chuqiao Li អនុប្រធានក្រុមហ៊ុន SHENZHEN XIDESHENG Bicycle Co., Ltd. (XDS) និងលោក...
ប៉ារីស៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ថា តើមន្ទីរពេទ្យ Ahli Arab នៅតំបន់ហ្គាហ្សា រងការបាញ់ប្រហាររបស់អ៊ីស្រាអ៊ែលឬទេ? ឬមួយក៏ក្លាយជាជនរងគ្រោះនៃគ្រាប់រ៉ុក្កែតរបស់ប៉ាឡេស្ទីនដែលបានបាញ់ខុស? តើជនស៊ីវិលប៉ុន្មាននាក់ត្រូវបានសម្លាប់? ។ ជុំវិញករណីនេះដែរ អ៊ីស្រាអ៊ែល និងប៉ាឡេស្ទីន បានស្តីបន្ទោសដាក់គ្នាចំពោះការវាយប្រហារដ៏សាហាវទៅលើមន្ទីរពេទ្យដែលគ្រប់គ្រងដោយគ្រិស្តបរិស័ទក្នុងសប្តាហ៍នេះ ។ ទីភ្នាក់ងារ AFP បានធ្វើការវិភាគទៅលើរូបភាពដែលបានផ្ទៀងផ្ទាត់...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងនៅថ្ងៃសុក្រនេះថា យន្តហោះរបស់កងកម្លាំងស្វ័យការពារដែនអាកាសជប៉ុន បានជម្លៀសមនុស្សសរុបចំនួន ៨៣នាក់ រួមទាំងជនជាតិជប៉ុន និងកូរ៉េខាងត្បូង ពីប្រទេសអ៊ីស្រាអែល ទៅកាន់ប្រទេសហ្ស៊កដានី។ ក្រសួងបាននិយាយថា យន្តហោះចាក់សាំង និងដឹកជញ្ជូន KC-767 នឹងមកដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូ នៅព្រឹកថ្ងៃសៅរ៍ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ ប្រទេសជប៉ុន បានបញ្ជូនកប៉ាល់ដឹកតាមអាកាស និងយន្តហោះដឹកជញ្ជូន C-2...
បរទេស៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសភ្លាមៗនៅតំបន់ហ្គាហ្សាស្ទ្រីប អំឡុងពេលដែលនាយករដ្ឋមន្រ្តីអង់គ្លេស លោក Rishi Sunak បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែលជាមួយនឹងសារគាំទ្រ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Sunak នាយករដ្ឋមន្រ្តីអង់គ្លេសបាននិយាយថា “អ្នកបានទទួលរងនូវអំពើភេរវកម្មដែលមិនអាចនិយាយបាន...
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ចំពោះការផ្អាករុស្ស៊ីដោយមានប្រសិទ្ធភាពពីចលនាអូឡាំពិក ដោយចោទប្រកាន់ថាខ្លួនបានប្រើប្រាស់ការប្រកួតជាឧបករណ៍នៃនយោបាយ និងការរើសអើងជាតិសាសន៍យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ ។ កាលពីសប្តាហ៍មុន IOC បានហាមឃាត់គណៈកម្មាធិការអូឡាំពិករុស្ស៊ីសម្រាប់ការទទួលស្គាល់ស្ថាប័នក្នុងតំបន់ពីទឹកដីចំនួន ៤ ដែលទីក្រុងម៉ូស្គូអះអាងថា បានបញ្ចូលពីអ៊ុយក្រែន។ ចំណែកលោកពូទីនបានប្រាប់សន្និសីទ “Russia – Sporting...
បរទេស៖ សារព័ត៌មានអាមេរិក Axios បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងផ្តល់ឱ្យអ៊ីស្រាអែល នូវគ្រាប់កាំភ្លើងធំ ១៥៥ មីល្លីម៉ែត្ររាប់ម៉ឺនដើម ដែលត្រូវបានទុកឱ្យសម្រាប់អ៊ុយក្រែន។ យោធាអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានប្រាប់មន្ទីរបញ្ចកោណថា ខ្លួនត្រូវការគ្រាប់ផ្លោង ដើម្បីរៀបចំសម្រាប់ការលុកលុយទៅលើតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ បានឱ្យដឹងថា អាមេរិករក្សាឃ្លាំងស្តុកគ្រាប់រំសេវនៅកន្លែងមួយក្នុងប្រទេសអ៊ីស្រាអែល ដែលមានតែកងកម្លាំងអាមេរិកប៉ុណ្ណោះដែលអាចចូលទៅបាន។...