ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃពុធទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោកស្រី អ៊ូឃូ ខូចាអេសហ៊្វេ (ÜIKÜ Kocaefe) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋតួកគី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។
បរទេស៖ប្រធានផ្នែកកិច្ចការងារគោលនយោបាយការបរទេសរបស់ប្លុកអឺរ៉ុបលោក Josep Borrell បាននិយាយនៅក្នុងទីក្រុងគៀវកាលពីថ្ងៃម្សិលមិញនេះថាសហភាពអឺរ៉ុបនឹងពិចារណាកញ្ចប់ជំនួយយោធាថ្មីចំនួន៥ពាន់លានអឺរ៉ូសម្រាប់អ៊ុយក្រែនសម្រាប់ឆ្នាំ២០២៤ខាងមុខនេះ។ យោងតាមការចេញផ្សាយរបស់ RT ទោះជាយ៉ាងណាក៏ដោយ សិទ្ធិវេតូរបស់ហុងគ្រីលើមូលនិធិ មូលនិធិសន្តិភាពអឺរ៉ុប ដែលមានស្រាប់ចំនួន៥០០លានអឺរ៉ូ មិនទាន់ត្រូវបានដកចេញនៅឡើយទេ។ គិតមកទល់ពេលនេះសហភាពអឺរ៉ុបបានបញ្ជូនជំនួយយោធាដល់អ៊ុយក្រែនជាង២៥ពាន់លានអឺរ៉ូឬ២៦,៤ពាន់លានដុល្លារមកហើយ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ខណៈដែលចំនួនសរុបនៃជំនួយផ្នែកយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌បានកើនឡើងដល់៨៥ពាន់លានអឺរ៉ូឬត្រូវ៨៩.៨ ពាន់លានដុល្លារ។ លោក Borrell បានប្តេជ្ញាថា...
ភ្នំពេញ៖ លោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំកម្ពុជា បានបញ្ជាក់ប្រាប់សម្ដេចធិបតី ហ៊ុន ម៉ាណែត ថាឥណ្ឌាគ្រោងនឹងពង្រីកវិសាលភាព លើវិស័យបច្ចេកវិទ្យា សម្រាប់គាំទ្រដល់ការ អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា ទទួលបានការអនុញ្ញាតចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី...
ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានគណៈម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានបង្ហាញការជឿជាក់ថា គោលនយោបាយអភិវឌ្ឍន៍ បច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា ២០២៣-២០២៨ ដែលបានចាយពេលអស់មួយឆ្នាំ ដើម្បីរៀបចំ បានចប់សព្វគ្រប់ ពេញលេញ និងគ្រប់ជ្រុងជ្រោយ រហូតដាក់ផ្សព្វផ្សាយ ជាសាធារណៈនាថ្ងៃ៤...
ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃ កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ៩ខែ និងទិសដៅត្រីមាសទី៤ ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ទៅលោក ដូមីនិច វីល្លៀម(Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាថា ទោះបីកម្ពុជាមានរាជរដ្ឋាភិបាលថ្មី ប៉ុន្តែគោលនយោបាយការបរទេស ជាពិសេសក្នុងទំនាក់ទំនងរវាងកម្ពុជា-អង់គ្លេស គឺមិនប្រែប្រួល នោះទេ ខណៈកម្ពុជា-អង់គ្លេសមានទំនាក់ទំនងការទូត៧០ឆ្នាំ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ទៅកាន់ឯកអគ្គរាជទូតអង់គ្លេស នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងពង្រីកលូប្រឡាយបង្ហូរទឹកពីតូចទៅធំ ដំឡើងស្ថានីយបូមទឹកឲ្យកាន់តែធំជាងមុន និងតំឡើងស្ថានីយបូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ស្របពេលប្រជាពលរដ្ឋ រស់នៅភ្នំពេញមានភាពស៊ីវិល័យ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈលោកដឹកនាំកិច្ចប្រជុំ រៀបចំផែនការវិនិយោគ ហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិច នៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ...
បរទេស៖ រដ្ឋមន្ត្រី នៃក្រសួងការពារជាតិរុស្សីលោក Sergey Shoigu កាលពីថ្ងៃម្សិលមិញនេះបាននិយាយថា កងកម្លាំងយោធារុស្សី មានចំនួនគ្រប់គ្រាន់ដែលអាចប្រតិបត្តិការបាននៅក្នុងប្រទេសអ៊ុយក្រែន ហើយអរគុណដល់ពលរដ្ឋស្ម័គ្រចិត្តដែលចូលបម្រើយោធាទាំងឡាយផងដែរ។ យោងតាមការចេញផ្សាយរបស់ RT លោករដ្ឋមន្ត្រីបានបន្ថែមដែរថាទោះបីជាយ៉ាងណាក្តីកងកម្លាំងទ័ពរុស្សីមិនមានផែនការថ្មីក្នុងការចល័តទ័ពបន្ថែមនោះទេ។ លោកបានសង្កត់ធ្ងន់ថា មូលហេតុមួយក្នុងចំណោមហេតុផលទាំងនោះគឺ ជំហរស្នេហាជាតិដ៏រឹងមាំរបស់ប្រជាពលរដ្ឋយើង ដែលចូលរួមយ៉ាងសកម្មក្នុងជួរអ្នកការពារមាតុភូមិ។លោក Shoigu បាននិយាយថា នៅខែកញ្ញាប៉ុណ្ណោះ មានពលរដ្ឋជាង ៥០០០០នាក់បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការបម្រើយោធា។ យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រី...
តៃប៉ិ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ថា កោះតៃវ៉ាន់បានចេញសេចក្តីជូនដំណឹងស្តីពីអាកាសធាតុនៅថ្ងៃអង្គារនេះ ខណៈដែលព្យុះទីហ្វុង Koinu កំពុងខិតជិតមកដល់ ហើយអាចនឹងបោកបក់នៅចុងសប្តាហ៍នេះ ដោយនាំមកនូវខ្យល់ព្យុះ និងភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងដល់ផ្នែកជាច្រើននៅភាគអាគ្នេយ៍នៃដែនកោះនេះ ។ ការិយាល័យអាកាសធាតុបានចេញការព្រមាននៅថ្ងៃអង្គារនេះ បន្ទាប់ពីបានចេញការប្រកាសអាសន្នលើដែនសមុទ្រកាលពីល្ងាចថ្ងៃចន្ទ ។ ព្យុះ Koinu កំពុងរំកិលខ្លួនទៅភាគពាយ័ព្យ ជាមួយនឹងខ្យល់បក់បោកក្នុងល្បឿន១៦២គីឡូម៉ែត្រក្នុង១ម៉ោង ។...
រ៉ងហ្គូន៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយកាលពីរាត្រីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ថា ក្រសួងអន្តោប្រវេសន៍ និងប្រជាជនបានប្រកាសកាលពីថ្ងៃចន្ទថា ចំនួនប្រជាជនរបស់ប្រទេសមីយ៉ាន់ម៉ា ត្រូវបានប៉ាន់ប្រមាណថា មានចំនួន៥៦,២ លាននាក់ ក្នុងនោះមានបុរសចំនួន២៦,៨លាននាក់ និងស្ត្រី២៩,៤លាននាក់ ។ ក្រសួងខាងលើបានឲ្យដឹងថា ចំនួនប្រជាជនដែលបានប៉ាន់ស្មាននៅក្នុងឆ្នាំ២០២៣នេះត្រូវបានចេញផ្សាយដោយផ្អែកលើជំរឿនប្រជាជនមីយ៉ាន់ម៉ា និងលំនៅដ្ឋានឆ្នាំ២០១៤ ។ ប្រជាជនមីយ៉ាន់ម៉ាមានចំនួនជាង៥១លាននាក់នៅក្នុងជំរឿន២០១៤ ។ យោងតាមតួលេខនេះ...