លោក សុខ ឥសាន ៖ បាតុកម្ម នៅអាមេរិក ប្រើរូបភាពអរូបិយ៍ ប្រឆាំងរដ្ឋាភិបាលកម្ពុជា គ្មានស័ក្តសិទ្ធិhttps://dap-news.com/national/2023/07/10/344659/ កម្ពុជា-ចិន ខិតខំលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដល់កម្រិតកំពូលក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ»https://dap-news.com/national/2023/07/10/344643/?fbclid=IwAR1Ped8I74BOLmg3ybLR_JVnaQj1x94i2KCeSPXIKhVQVGwQMp7eGzaKlWQ សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ចង់ប្រើគ្រាប់បែកចង្កោម! មេ CMAC កម្ពុជាថា គ្រាប់នេះនៅតែបន្ដគំរាមជីវិតប្រជាជន ទោះមានអាយុជាង ៥០ឆ្នាំhttps://dap-news.com/national/2023/07/10/344633/?fbclid=IwAR1qUtGq1KQ172CYBcWQkIlPb_sVL0-w5C3-Ipr9yNURI9CEXkrXylGseWY...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវនាំគ្នាជួយដាំដើមឈើគ្រប់ទីកន្លែង ពេញផ្ទៃប្រទេស ពិសេសនាំគ្នាជួយទប់ស្កាត់នូវការកាប់បំផ្លាញព្រៃឈើ។ តាមរយៈគណនី Twitter សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានឱ្យដឹងថា «ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់។ សូមនាំគ្នាដាំដើមឈើរៀងរាល់ថ្ងៃ ដោយកុំយកតែថ្ងៃទី០៩ កក្កដា រុក្ខទិវា...
រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា ចំនួនអ្នកស្លាប់ដោយសារការដួលរលំអគារមួយកន្លែងនៅទីក្រុង Recife នៃទីក្រុង Pernambuco ស្ថិតនៅភាគឦសាន នៃប្រទេសប្រេស៊ីល បានកើនឡើងដល់១១នាក់ហើយគិតត្រឹមថ្ងៃសៅរ៍ ខណៈដែលមនុស្ស៣នាក់នៅតែបន្តបាត់ខ្លួន ។អគារមួយដែលមានទីតាំងស្ថិតនៅក្រុង Paulista បានដួលរលំកាលពីព្រឹកថ្ងៃសុក្រដោយមិនដឹងមូលហេតុនៅឡើយទេ ។ អង្គភាពពន្លត់អគ្គីភ័យបានប្រាប់ដល់សារព័ត៌មានក្នុងស្រុកថា កាលពីថ្ងៃសុក្រ មនុស្ស៧នាក់ត្រូវបានរកឃើញដោយបញ្ជាក់ថា បានស្លាប់ និងម្នាក់ទៀតបានស្លាប់នៅក្នុងមន្ទីរពេទ្យ...
តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ ភ្លៀងធ្លាក់ខ្លាំងបានបោកបក់ផ្នែកខ្លះ នៃតំបន់ភាគនិរតីនៃប្រទេសជប៉ុន បណ្តាលឱ្យមានគ្រោះបាក់ដី ហើយទឹកទន្លេបានកើនឡើង និងបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតប្រឈមនឹងសេចក្តីស្លាប់ និង៨នាក់ផ្សេងទៀតមិនស្គាល់អត្តសញ្ញាណបានរងរបួស ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន ហៅកាត់ថា JMA បានចេញកម្រិតប្រកាសអាសន្នអំពីទឹកភ្លៀងខ្ពស់បំផុត របស់ខ្លួនជាលើកដំបូងនៅក្នុងឆ្នាំនេះ សម្រាប់ខេត្ត Fukuoka...
សាន់ហ្វ្រាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា មនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរកាលពីយប់ថ្ងៃសៅរ៍ នៅក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅអាកាសយានដ្ឋាន San Rafael ស្ថិតនៅភាគខាងលិច នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ។ ឆ្លើយតបទៅនឹងការធ្លាក់នេះ ការិយាល័យតម្រួតរបស់តំបន់ Marin បានបង្ហោះសារឲ្យដឹងថា អ្នកបើកយន្តហោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ខណៈអ្នកដំណើររបស់គាត់បានបាត់បង់ជីវិត ។...
បរទេស៖ កងទ័ពរំដោះប្រជាជនចិនបានបញ្ជូនយន្តហោះចំនួន ១៣ គ្រឿង និងនាវាចំនួន ៦ គ្រឿងចូលទៅក្នុងដែនអាកាស និងដែនទឹក ជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ កាលពីព្រឹកថ្ងៃសៅរ៍ ដោយគាប់ជួនជាមួយនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen មកកាន់ទីក្រុងប៉េកាំង ក្នុងគោលបំណងជួសជុលទំនាក់ទំនងដ៏តានតឹងរវាងចិន និងអាមេរិក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា...
ភ្នំពេញ ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ លោកអះអាងថា នៅពេលគណបក្សខ្មែររួបរួមជាតិឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលដែលហៅថា រាជរដ្ឋាភិបាលរួបរួមជាតិនឹងបិទការនាំចូលបន្លែបង្ការ ត្រី សាច់ មានសារធាតុគីមីចូលស្រុក ។ តាមរយៈកិច្ចសម្ភាសន៍ពិសេសជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាពេលថ្មីៗនេះ លោក ញឹក ប៊ុនឆៃ បានបង្ហាញក្តីសង្ឃឹមថ នៅពេលគណបក្សឈ្នះឆ្នោត ត្រូវតែរកទីផ្សារលក់ទំនិញ និងកសិផលរបស់ប្រជាកសិករខ្មែរ...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារដល់លោកស្រីឧកញ៉ា ម៉ៅ ចំណាន ជា «អ្នកឧកញ៉ា» ។ ចំណែក លោក គិត ស៊ូឡា ជាកូនប្រុសច្បងរបស់អ្នកឧកញ៉ាគិត ម៉េង និងអ្នកឧកញ៉ា ម៉ៅ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថា កាលពីថ្ងៃម្សិលមិញនេះ ប្រទេសអ៊ីតាលី បានប្រកាសតភ្ជាប់ជើងហោះហើរ ជាមួយនឹងប្រទេសលីប៊ី វិញហើយនៅរដូវស្លឹកឈើជ្រុះខាងមុខ។ ប្រភពដដែលបានបញ្ជាក់ទៀតថា រដ្ឋាភិបាលទីក្រុងរ៉ូម កន្លងមកបានប្រកាសដាក់បម្រាម ការហោះហើរនេះអស់រយៈពេលជាងមួយទសវត្សមកហើយ ក្រោយពេលដែលមានការទំលាក់មេដឹកនាំលោក Muammar Gaddafi និងអន្តរាគមន៍របស់អង្គការណាតូ។ ស្ថានទូតអ៊ីតាលីនៅក្នុងទីក្រុងទ្រីប៉ូលីបានបង្ហោះសារចំនួន២នៅលើ Twitter កាលពីថ្ងៃអាទិត្យដោយបញ្ជាក់ថា ក្រុមប្រតិភូដែលធ្វើដំណើរពីទីក្រុងរ៉ូម...
បរទេស៖ កងទ័ពអាកាសរុស្ស៊ី កំពុងធ្វើសមយុទ្ធរួមគ្នាជាមួយសមភាគីស៊ីរី ដូច្នេះផ្នែកខ្លះ នៃដែនអាកាសរបស់ប្រទេសនេះ នៅតែគ្មានដែនកំណត់សម្រាប់កងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិក។ ក្រសួងការពារជាតិរុស្ស៊ី បានអះអាងជាថ្មី បន្ទាប់ពីមន្ទីរបញ្ចកោណបានចោទប្រកាន់រុស្ស៊ីថា បាន “រំខាន” ដល់យន្តហោះគ្មានមនុស្សបើកអាមេរិក ជាលើកទីបីហើយនៅក្នុងសប្តាហ៍នេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Oleg Gurinov...