ដោយពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍កីឡានៅក្នុង បណ្តាញទំនាក់ទំនងសង្គម TikTok នឹងដាក់បង្ហាញមុខងារពិសេស និងអេហ្វិច (Effect) ថ្មីនៅក្នុង App ដើម្បីជំរុញឱ្យមាន ទំនាក់ទំនងកាន់តែប្រសើររវាងអ្នកគាំទ្រ និងអត្តពលិក។ ថ្ងៃទី ២៨ ខែមេសា ឆ្នាំ ២០២៣៖ ថ្ងៃនេះ បណ្តាញទំនាក់ទំនងសង្គម TikTok ដែលជាកម្មវីធីចែក រំលែកវីដេអូចល័តខ្លីៗឈានមុខគេ បានប្រកាសពីភាពជាដៃគូរបស់ខ្លួនក្នុងនាមជាអ្នកឧបត្ថម្ភ...
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), អ្នកជំនាញបច្ចេកទេសកសិកម្ម នៃធនាគារ ARDB បានរៀបចំកម្មវិធីផ្តល់ជំនួយបច្ចេកទេស និងផ្សព្វផ្សាយគំនិតកសិករសហគ្រិន ជូនប្រជាកសិករក្នុងខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណង បង្កើនចំណេះដឹងជូនអតិថិជនដែលជាក្រុមអ្នកចិញ្ចឹមត្រី រួមមាន បច្ចេកទេសផ្តល់ចំណីត្រី, ចំណេះដឹងផ្នែកទីផ្សារ, ការធ្វើផែនការអាជីវកម្ម, ការគ្រប់គ្រងហិរញ្ញវត្ថុ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នាថ្ងៃទី២៧ ខែមេសា...
បាងកក៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា តម្រួតថៃបានឲ្យដឹងថា ពួកគេបានចាប់ខ្លួនស្ត្រីម្នាក់ដែលសង្ស័យថា បានសម្លាប់មិត្តភក្តិ និងអ្នកស្គាល់គ្នារបស់នាងចំនួន១២នាក់ ដោយដាក់ថ្នាំបំពុលដល់ពួកគេជាមួយ នឹងសារធាតុម្យ៉ាង ហៅថា ស៊ីយ៉ានុត។ ស្ត្រីឈ្មោះ Sararat Rangsiwuthaporn ត្រូវបានចាប់ខ្លួនក្នុងទីក្រុងបាងកកកាលពីថ្ងៃអង្គារ បន្ទាប់ពីមានការសាកសួរថ្មីៗអំពីការស្លាប់របស់មិត្តភក្តិម្នាក់ ។ ក្រុមគ្រួសារនារីរងគ្រោះបានដាក់ការសង្ស័យបន្ទាប់ពីនាងស្លាប់នៅក្នុងដំណើរកម្សាន្តជាមួយនាង Sararat...
កណ្ដាល ៖ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានត្រៀមរួចជាស្រេចក្នុងការចាក់បញ្ចាំងស្លាយផ្សាយបន្ដផ្ទាល់ នូវព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ស្ថិតនៅសួរច្បារព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ក្នុងនោះដែរ រដ្ឋបាលស្រុកខ្សាច់កណ្ដាល ក៏បានអញ្ជើញប្រជាពលរដ្ឋ ចូលរួមទស្សនាដោយសេរីផងដែរ។ តាមរយៈគេហទំព័រហ្វេសប៊ុក របស់រដ្ឋបាលស្រុកខ្សាច់កណ្ដាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «សូមគោរពអញ្ជើញ...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការជ្រើសរើសប្រធាន និងអនុប្រធានការិយាល័ យប្រជាពលរដ្ឋចំនួន ២រូប ដើម្បីបំពេញការងារនៅ ការិយាយល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ ។ គួរឲ្យដឹងថា ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ មានតួនាទីទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងក្រៅប្រព័ន្ធតុលាការ ដែលពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈ ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ក្នុងគោលបំណងលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីផ្តល់សេវាសាធារណៈ ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានប្រកបដោយតម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពសំដៅបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យកងកម្លាំង មានសមត្ថកិច្ច ចំណុះឲ្យគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងតុបតែង រាជធានីភ្នំពេញ ឲ្យមានសោភ័ណភាព ពិសេសត្រូវបង្កលក្ខណៈងាយស្រួល ដល់ក្រុមហ៊ុនតំឡើងLED ទាំង៧ទីតាំង សម្រាប់ការផ្សាយផ្ទាល់ ពីការប្រកួតកីទ្បាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានណែនាំប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការចម្លងមេរោគនានា និងការពារការរាគរូស ឬពុលចំណីអាហារ ក្នុងអំឡុងពេលទស្សនា ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅប្រទេសកម្ពុជា។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង...
បរទេស៖ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា យន្តហោះចម្បាំងរុស្ស៊ី MiG-31 បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា យន្តហោះនេះបានធ្លាក់នៅក្នុងតំបន់ទីវាល ដោយបានបន្ថែមថា ឧបទ្ទវហេតុនេះមិនបណ្តាលឲ្យមានអ្នករងរបួសឡើយ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអណ្តាតភ្លើងចេញពីយន្តហោះ ខណៈដែលយន្តហោះនៅតែហោះហើរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមប្រភពពីសេវាសន្តិសុខរុស្ស៊ីបានប្រាប់ TASS ដោយនិយាយថា ម៉ាស៊ីនរបស់យន្តហោះមួយគ្រឿងបានឆេះក្នុងអំឡុងពេលហោះហើរ ហើយយន្តហោះនេះ «បានធ្លាក់ចូលក្នុងបឹងមួយ»...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ថា ប្រជាជនឥណ្ឌាជិត២.០០០ នាក់ បានចុះចតនៅក្នុងប្រទេសឥណ្ឌា ឬកំពុងស្ថិតក្នុងដំណើរការជម្លៀសចេញ បន្ទាប់ពីត្រូវបាននាំចេញដោយសុវត្ថិភាពពីតំបន់ជម្លោះក្នុងប្រទេសស៊ូដង់ ដែលហែកហួរដោយជម្លោះ ចំពេលមានបញ្ហាប្រឈមផ្នែកដឹកជញ្ជូនធ្ងន់ធ្ងរ ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vinay Mohan Kwatra បានថ្លែងយ៉ាងដូច្នេះនៅទីនេះ នៅថ្ងៃព្រហស្បតិ៍នេះ ។ អ្នកសារព័ត៌មានបានសង្ខេបអំពី...