កាលពីថ្ងៃទី១២ខែមេសា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា ទស្សនៈរបស់លោក Emmanuel Macron ប្រធានាធិបតីបារាំងអំពីការដែលអឺរ៉ុបគួរតែប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការ ចៀសវាងធ្លាក់ចូលក្នុងរណ្តៅបដិបក្ខគ្នាជាក្រុមបានរងការរិះគន់មួយចំនួន ជាពិសេសគឺការរិះគន់ពីសហរដ្ឋអាមេរិក តែភាគីចិនមិនភ្ញាក់ផ្អើលអំពីរឿងនេះទេ ។ លោក Wang Wenbin បានលើកឡើងនៅពេលឆ្លើយសំណួរពាក់ព័ន្ធថា យើងចង់ប្រាប់អ្នកទាំងអស់គ្នាថា ប្រទេសមួយចំនួនមិនចង់ឃើញប្រទេសដទៃទៀតមានភាពឯករាជ្យម្ចាស់ការនោះទេ តែងតែចង់គំរាមកំហែងឱ្យប្រទេសដទៃទៀតធ្វើតាមបញ្ជារបស់ខ្លួន ប៉ុន្តែការប្រកាន់ខ្ជាប់យុទ្ធសាស្ត្រដោយម្ចាស់ការនឹងទទួលបានការគោរពកាន់តែច្រើននិងមិត្តភក្តិកាន់តែច្រើន ហើយការគំរាមកំហែងនិងការដាក់សម្ពាធវាបានត្រឹមតែរងការធ្វើពហិការនិងការប្រឆាំងកាន់តែច្រើនឡើងៗតែប៉ុណ្ណោះ...
“មានមិត្តភក្តិដូចអាមេរិកអ៊ីចឹង តើអ្នកណានៅត្រូវការសត្រូវទៀត?” ពាក្យសំដីរបស់លោក Donald Tusk អតីតប្រធានក្រុមប្រឹក្សាអឺរ៉ុបនេះ ត្រូវបានបញ្ជាក់ម្តងទៀតតាមរយៈហេតុការណ៍បែកធ្លាយការសម្ងាត់ថ្មីបំផុតរបស់អាមេរិក ។ ចាប់ពីដើមខែមីនាឬពេលមុននេះ នៅតាមបណ្តាញអ៊ីនធឺណែត ក៏បានចាប់ផ្តើមលេចចេញជាបន្តបន្ទាប់នូវឯកសារព័ត៌មានចារកម្មយោធាដែលមានភាពសម្ងាត់កម្រិតខ្ពស់របស់អាមេរិក ។ ឯកសារទាំងនេះមានចំនួនយ៉ាងច្រើន ប្រហែលមានចំនួនជាង១០០ច្បាប់ ហើយមានខ្លឹមសារគួរឱ្យអ្នកផងភ្ញាក់ផ្អើល ដែលពាក់ព័ន្ធនឹងករណីជាច្រើន ដូចជារដ្ឋាភិបាលអាមេរិកលូកដៃចូលការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនយ៉ាងស៊ីជម្រៅ ការលួចស្តាប់និងឃ្លាំមើលយ៉ាងដិតដល់ចំពោះមន្ត្រីជាន់ខ្ពស់របស់អ៊ុយក្រែន កូរ៉េខាងត្បូងនិងអ៊ីស្រាអែលជាដើម ។ ឆ្លងតាមរយៈការផ្សព្វផ្សាយអស់រយៈពេលជាងមួយខែ ពិភពលោកទាំងមូលសុទ្ធតែដឹង“ហេតុការណ៍បែកធ្លាយការសម្ងាត់”របស់មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិកហើយដែលបានក្លាយជាហេតុការណ៍ដ៏ធ្ងន់ធ្ងរជាងគេគិតតាំងពីរហេតុការណ៍បែកធ្លាយការសម្ងាត់របស់...
ភ្នំពេញ៖ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិថ្នាក់នាយឧត្តមសេនីយ៍ដល់លោកស្រី ដាំ ដារ៉ានី រដ្ឋលេខាធិការក្រសួងការពារជាតិ និងថ្នាក់ឧត្តមសេនីយ៍ឯកដល់លោកស្រី ម៉ាលី សុជាតា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ។ ពាក់ព័ន្ធការប្រគល់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហានជាស្រ្តី២រូបនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបញ្ជាក់តាមរយៈបណ្ដាញសង្គមតេឡេក្រាមថា«ក្នុងគោលដៅរក្សាស្ត្រី២រូបនេះបម្រើវិស័យការពារជាតិរយៈពេលវែងចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង»៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា បន្តកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍ ព្រមទាំងបន្តបណ្តុះបណ្តាលជំនាញបច្ចេកទេស និងជំនាញទន់ដល់ យុវជន។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា នារសៀលថ្ងៃទី១២ ខែមេសា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឲ្យក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តពង្រឹង និងអភិវឌ្ឍប្រព័ន្ធអប់រំឱ្យកាន់តែរឹងមាំ មានភាពបុរេសកម្ម ទំនើបកម្ម និងឆ្លើយតបទៅនឹងបរិការណ៍ជាតិ និងអន្តរជាតិ ។ នាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងអប់រំ យុវជន និងកីឡា ប្រារព្ធធ្វើឡើង នៅសាលសន្និសីទវិទ្យាស្ថានបច្ចេកទេសកម្ពុជា...
បរទេស៖ មេបញ្ជាការយោធា ទទួលបន្ទុកិច្ចការងារអាវុធនុយក្លេអ៊ែរនិង អាវុធជីវៈសាស្ត្រនៅរដ្ឋ Duma លោក Igor Kirillov ថ្មីៗនេះកងកម្លាំងយោធារបស់រុស្សីបានរកឃើញ នូវភស្តុតាងជាច្រើនបន្ថែមទៀតដែលអាចបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងប្រើប្រាស់ប្រទេសអ៊ុយក្រែនជាកន្លែង ផលិតសមាសធាតុអាវុធជីវៈសាស្ត្រ។ យោងតាមការផ្សាយរបស់ RT លោកមេបញ្ជាការរូបនេះបានថ្លែងប្រាប់ទៅកាន់សមាជិកសភារុស្សីទៀតថា៖ពួកយើងមិនស្ទាក់ស្ទើរទេថាអាមេរិកកំពុងស្ថិតនៅក្រោមការក្លែងបន្លំនៃការធានាសុវត្ថិភាពជីវសាស្រ្តជាសាកល បានធ្វើការស្រាវជ្រាវប្រើជាច្រើនដងរួចមកហើយនិង រួមទាំងការបង្កើតសមាសធាតុអាវុធជីវសាស្រ្ត ដែលនៅជិតព្រំដែនរុស្ស៊ីទៀតផង។ លោកមេបញ្ជាការបានបន្តទៀតថា យោធាបានឈានដល់ការសន្និដ្ឋាននេះ បន្ទាប់ពីបានសម្ភាសសាក្សីជាច្រើននាក់ ហើយបានពិនិត្យឯកសារជាង...
ញូវដេលី៖ នាយកដ្ឋានឧតុនិយមឥណ្ឌា (IMD) បានព្យាករណ៍ពីការកើនឡើងបន្តិចម្តងៗនៃសីតុណ្ហភាពអតិបរមាពី ២ ទៅ ៤ អង្សាសេ លើផ្នែកជាច្រើននៃប្រទេសក្នុងរយៈពេល ៤ ថ្ងៃខាងមុខនេះ។ ប្រភពបានបន្ថែមថាលក្ខខណ្ឌរលកកំដៅទំនងជានៅក្នុងតំបន់ដាច់ស្រយាលនៅលើឆ្នេរសមុទ្រ Gangetic West Bengal និងឆ្នេរសមុទ្រ Odisha ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។ យោងតាម IMD សីតុណ្ហភាពអតិបរិមាគឺស្ថិតនៅក្នុងចន្លោះពី...
ហាណូយ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃអង្គារថា ប្រទេសវៀតណាមកំពុងពិចារណាកាត់បន្ថយពន្ធលើតម្លៃបន្ថែម (VAT) ពី ១០ ភាគរយមកត្រឹម ភាគរយ សម្រាប់ទំនិញ និងសេវាកម្មមួយចំនួន ដើម្បីជំរុញសេដ្ឋកិច្ច។ កាសែតក្នុងស្រុក Vietnam News បានរាយការណ៍ដោយដកស្រង់ពីនាយកដ្ឋានពន្ធរបស់ ក្រសួងហិរញ្ញវត្ថុនៃជម្រើសមួយក្នុងចំណោមជម្រើសពីរ ដែលត្រូវបានពិចារណា គឺកាត់បន្ថយ ២ភាគរយនៃពន្ធលើតម្លៃបន្ថែម ១០ភាគរយបច្ចុប្បន្នលើទំនិញ និងសេវាកម្មមួយចំនួន។...
ភ្នំពេញ៖ ដើម្បីឲ្យពិធីបុណ្យកាត់ឬសសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា នៅវត្តព្រះបារមីវង្កតបុរី រយៈពេល៣យប់៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ មេសាឆ្នាំ២០២៣ខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន ទាំងសន្តិសុខសណ្តាប់ធ្នាប់ រោងពិធី ក្រុមសិល្បៈ រួមទាំងម្ហូបអាហារ ឬចង្ហាន់ប្រគេនព្រះសង្ឃផងនោះ អាជ្ញាធររាជធានីភ្នំពេញ និងអនុគណៈកម្មការផ្សេងៗ ព្រមទាំងកងកម្លាំងពាក់ព័ន្ធមួយចំនួនទៀត បានបើកកិច្ចប្រជុំពិភាក្សាជាថ្មីម្តងទៀតជាមួយគ្នា ។ កិច្ចប្រជុំនេះធ្វើឡើង នារសៀលថ្ងៃទី១១មេសាក្រោមវត្តមានលោក សេង...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀល ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដល់ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការ វរសេនាតូច ដោយធ្វើការណែនាំឲ្យត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារៈគ្រឿងបំពាក់ និង កម្លាំងប្រតិបត្តិការ...