ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលក្រុងមូស្គូ ព្រមានអំពីជម្លោះដែលអាចកើតមាន ដោយផ្ទាល់ជាមួយនឹងណាតូ

រូបភាពពី៖​ AFP

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលទីក្រុងមូស្គូ កាលពីថ្ងៃម្សិលមិញនេះបានព្រមានថា ការប្រឈមមុខដាក់គ្នាបែបយោធានៅក្នុងជម្លោះ នៃប្រទេសអ៊ុយក្រែន នោះនឹងអាចឈានទៅដល់ការផ្ទុះសង្គ្រាមរវាងណាតូ និងប្រទេសរុស្សី​ បានយ៉ាងងាយបំផុត។

យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់រូបនេះបានថ្លែងទៀតថា៖ ពួកយើងបានលើកឡើងនិងព្រមានម្តងហើយម្តងទៀតថា ស្ថានភាពនេះគឺជាពិតជាគ្រោះថ្នាក់ខ្លាំងណាស់រវាងណាតូ និងរុស្សី ខណៈដែលអង្គការដែលដឹកនាំដោយសហរដ្ឋអាមេរិក មួយនេះនៅតែបន្តផ្គត់ផ្គង់កងកម្លាំងយោធាអ៊ុយក្រែន តាមគ្រប់លទ្ធភាពទាំងអស់បែបនេះ។

លោក ក៏បានអះអាងដែរថា ស្ថានភាពបច្ចុប្បន្នគឺអាក្រក់ខ្លាំងណាស់សម្រាប់យោធាអ៊ុយក្រែន ហើយជំនួយរបស់លោកខាងលិច គឺជាប្រភពសង្រ្គោះតែមួយគត់របស់ពួកគេប៉ុន្តែមានអ្នកជំនាញ​ជា​ច្រើន​នៅ​អាមេរិក និង​កន្លែង​ផ្សេង​ទៀកំពុង​តែ​ចាប់​ផ្ដើម​យល់​ថា របប ទីក្រុងគៀវគឺកំពុងឆ្ពោះទៅរកភាពបរាជ័យទៅហើយ។

រំលឹកដែរថារដ្ឋាភិបាលទីក្រុងមូស្គូតែងតែបាននិយាយម្តងហើយម្តងទៀតថា ការបន្តផ្គត់ផ្គង់សព្វាវុធគ្រាន់តែអូសបន្លាយជម្លោះ គឺនឹងបានត្រឹមធ្វើឲ្យមានការឈឺចាប់របស់ពលរដ្ឋស៊ីវិល ក៏ដូចជាបង្កើនហានិភ័យ នៃការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងរុស្ស៊ី និងប្លុកយោធាដឹកនាំដោយអាមេរិកប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

To Top