បរទេស៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានទទូចថា ការបញ្ឈប់លំហូរអាវុធរបស់លោកខាងលិចចូលទៅក្នុងអ៊ុយក្រែននឹងមិននាំមកនូវសន្តិភាពនោះទេ។ អ្នកនយោបាយបានរិះគន់អ្នកដែលតវ៉ាប្រឆាំងនឹងការបន្តហូរចូលនៃអាវុធក្នុងអំឡុងពេលសុន្ទរកថានៅក្នុងសភាអាល្លឺម៉ង់ Bundestag កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Scholz បានសរសើរដល់សាមគ្គីភាពក្នុងចំណោមសហភាពអឺរ៉ុប G7 និងណាតូក្នុងការគាំទ្រផ្នែកយោធារបស់ពួកគេចំពោះទីក្រុងគៀវ ដោយលោកបានអួតថា អាល្លឺម៉ង់កំពុងបណ្តុះបណ្តាលទាហានអ៊ុយក្រែនច្រើនជាងគេក្នុងចំណោមសម្ព័ន្ធមិត្តរបស់ខ្លួន...
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ បញ្ជាក់ប្រាប់ដល់សាធារណជន ពិសេសអ្នកប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ឱ្យដឹងថា ថ្មីៗនេះ មានជនខិលខូចមួយចំនួនបានបង្កើត ទំព័រហ្វេសប៊ុក (Facebook Page) ក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងនិម្មិតសញ្ញា (Logo) របស់ រដ្ឋបាលរាជធានីភ្នំពេញ ធ្វើការផ្សព្វផ្សាយព័ត៌មានមិនពិត ក្នុងចេតនាបង្កចលាចលក្នុងសង្គម។...
ភ្នំពេញ៖ ក្រោយពីមានការកកស្ទះចរាចរណ៍ជាច្រើនម៉ោង នៅការដ្ឋានសាងសង់ស្ពានអាកាស ព្រះមុនីវង្ស កាលពីថ្ងៃ១មិនាកន្លងមកនះ អាជ្ញាធររាជធានីភ្នំពេញ បានកោះហៅមន្ត្រីជំនាញ ក្រុមហ៊ុនសាងសង់ និងប៉ូលិសចរារណ៍មកប្រជុំ ដើម្បីរិះមកគ្រប់មធ្យោបាយ ដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ នៅចំណុចការដ្ឋាននោះឲ្យបានល្អប្រសើរជាងមុន។ កិច្ចប្រជុំនេះបានធ្វើឡើង នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនេះ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រសំណើទាំង១២ ចំណុចរបស់ចិនទាក់ ទងបញ្ហានៅអ៊ុយក្រែន និងបានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ ពិចារណាដោយយកចិត្តទុកដាក់បំផុតចំពោះសំណើរទាំងនេះ ។ ការប្រកាសនេះធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣នេះ។ យោងតាមគណនីហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន...
បរទេស៖ នៅពេលដែលគណៈប្រតិភូចុងក្រោយបង្អស់ពីសភាតំណាងរាស្រ្តបានត្រឡប់មកពីតៃវ៉ាន់វិញ ពួកគេមានសារមួយសម្រាប់សភាថា កោះតៃវ៉ាន់ត្រូវការអាវុធ និងការបណ្តុះបណ្តាលឥឡូវនេះ។ ពួកគេជឿថា សហរដ្ឋអាមេរិកត្រូវការពន្លឿនចំនួន និងកម្លាំងអាវុធដែលខ្លួនបានសន្យាចំពោះទីក្រុងតៃប៉ិ។ បច្ចុប្បន្ន សហរដ្ឋអាមេរិកមានអាវុធដែលមិនទាន់បានប្រគល់ជូនដល់ទៅ ១៩ ពាន់លានដុល្លារ។ យោងតាមវែបសាយ MSN ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា សហរដ្ឋអាមេរិកប្រហែលជាមានពេលបន្តិចទៀតក្នុងការផ្តល់អាវុធ ប៉ុន្តែមានតែបន្តិចបន្តួចប៉ុណ្ណោះ។ នាយក CIA...
ក្រុមជនសង្ស័យចំនួន០៣នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបាន កាលពីវេលាម៉ោង១៧៖៥០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងជើងស្រុក សង្កាត់ គ្រាំងធ្នង់ ខណ្ឌសែនសុខ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយរបស់ស្រ្តីជាជនជាតិចិន កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុច ផ្លូវសហពន្ធ័រុស្សី មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ...
(ភ្នំពេញ) ថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣៖ យើងទាំងអស់គ្នាប្រាកដជាបានដឹងច្បាស់រួចមកហើយពីកំពូលសមត្ថភាពដ៏អស្ចារ្យគ្មានគូប្រៀបរបស់កំពូលស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series ដែលបានបង្ហាញខ្លួន និងដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជាយើង! ដូច្នេះថ្ងៃនេះយើងមកតាមដានមើលទាំងអស់គ្នាថាលក្ខណៈសម្បត្តិដ៏ពិសេសអស្ចារ្យ និងមានភាពលេចធ្លោបំផុតរបស់កំពូលស្មាតហ្វូន Samsung Galaxy S23 Series ដែលមានបំពាក់នូវកាមេរ៉ាដ៏ល្អឥតខ្ចោះនៃ Pro-Grade Camera (Night...
ល្បីតៗគ្នាថា “មានគ្លីនិកឯកជននៅភ្នំពេញមួយកន្លែង មានក្រុមអ្នកជំនាញព្យាបាលជម្ងឺគ្រាប់ឈាមកម្រឹតធ្ងន់ៗ បានជោគជ័យជាច្រើននាក់” ក្នុងនោះមានទាំងជម្ងឺមហារីកឈាម មហារីកកូនកណ្តុរ ជម្ងឺគាំងខូចរោងចក្រផលិតឈាម ជម្ងឺខ្វះប្លាកែតធ្ងន់ធ្ងរ…។ អ្នកជម្ងឺដែលបានជាសះស្បើយកន្លងមក ហើយពួកគាត់ល្បីតៗគ្នានោះរួមមាន “ប្រជាជនធម្មតានិងព្រះសង្ឃ” ក៏បានជាសះស្បើយផងដែរ។ លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ប្រធានក្រុមគ្រូពេទ្យជំនាញនៃគ្លីនិក Hemato Onco Cancer Clinic (ហៅ Clinic...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ចំនួនរថយន្តដឹកជញ្ជូនអ្នកដំណើរនៅលើផ្លូវល្បឿនលឿន ត្រូវបានរំពឹងថា នឹងមានការកើនឡើង បន្ទាប់ពីក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ (CPEC) បានចុះអនុស្សរណៈ នៃការយោគយល់ (MOU) ជាមួយសមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា(CAMBA)។ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ...
កិច្ចប្រជុំពេញអង្គលើកទី២នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០បានប្រារព្ធធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ។កិច្ចប្រជុំពេញអង្គលើកនេះបានដំណើរការក្រោមអធិបតីភាពរបស់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានថ្លែងសុន្ទរកថាគន្លឹះ ។ កិច្ចប្រជុំពេញអង្គបានស្តាប់និងពិគ្រោះពិភាក្សាពីរបាយការណ៍ការងារដែលលោក Xi Jinping តំណាងឱ្យការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើ ។ កិច្ចប្រជុះពេញអង្គបានពិនិត្យពិភាក្សានិងអនុម័តលើសេចកី្ដស្នើស្តីពីបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំស្ថាប័នជាតិដែលនឹងដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ និងសេចកី្តស្នើស្តីពីបញ្ជីឈ្មោះបេក្ខភាពថ្នាក់ដឹកនាំសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនដែលនឹងដាក់ជូនកិច្ចប្រជុំលើកទីមួយនៃមហាសន្និបាតសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ លើមូលដ្ឋានដែលបានសុំមតិយោបល់យ៉ាងទូលំទូលាយ និងបន្ទាប់ពីការធ្វើការពិគ្រោះពិភាក្សាជាច្រើនលើកពីសំណាក់ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។...