កំពង់ធំ: លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានរៀបចំក្រុងពាលីបើកការដ្ឋាន សាងសង់អគារមុខងារ ដើម្បីបម្រើឱ្យការងារនៅក្នុងអង្គភាពមានការរីកចម្រើន នៅក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ២០២៤។ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានថ្លែងឱ្យដឹងថា បច្ចុប្បន្នអង្គភាពកង្វះអគាររដ្ឋបាល ក្នុងការធ្វើការងារ ទើបលោកដឹកនាំ លោក លោកស្រីស្នងការរង...
កំពង់ចាម ៖ លោក អូត ឈាងលី អតីតអភិបាលស្រុកជើងព្រៃ ត្រូវបានប្រកាសចូលកាន់តំណែងជាអភិបាលស្រុកបាធាយ ដល់ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ក្រោមអធិបតីភាពលោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម។ បន្ទាប់ពីការឡើងប្ដេជ្ញាចិត្តរបស់ លោក...
ស្វាយរៀង ៖ លោក សម តារា សមាជិកគណៈកម្មាធិការ កណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែធម្មជាតិ នឹងចិញ្ចឹមកង្កែប នៅភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង។ នៅក្នុងកម្មវិធីសំណេះសំណាងនោះ លោកសម តារា ក៏បានកោតសសើរដល់កសិករ...
បរទេស៖ តម្លៃមាសកំពុងមានការប្រែប្រួលខ្លាំងបន្ទាប់ពីបានឡើងថ្លៃខ្ពស់នៅក្នុងខែសីហា។ ពាណិជ្ជករកំពុងចាប់ផ្តើមដាក់តម្លៃក្នុងលទ្ធភាពនៃការបញ្ចុះអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិកនៅក្នុងកិច្ចប្រជុំខាងមុខរបស់ពួកគេក្នុងខែកញ្ញា។ យោងតាមវែបសាយ Kitco ចេញផ្សាយកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែសីហា ប្រធាន Fed ឬ ប្រព័ន្ធបម្រុងសហព័ន្ធរបស់ធនាគារកណ្តាល គឺលោក Jerome Powell បានដាក់ចេញនូវផែនការឆ្ពោះទៅមុខក្នុងអំឡុង ពេលសុន្ទរកថាសំខាន់របស់លោកនៅឯការចាក ចេញប្រចាំឆ្នាំរបស់ធនាគារកណ្តាលនៅទីក្រុង...
បរទេស៖ ព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏មានឥទ្ធិពលបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ ត្រូវបានបន្ថយកម្លាំងមកជាព្យុះត្រូពិចកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើងប្រទេសវៀតណាម ជាកន្លែងដែលព្យុះបានបំផ្លាញរោងចក្រ និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមជ្ឈមណ្ឌលឧស្សាហកម្មដែលផ្តោតលើការនាំចេញ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារឧតុនិយមរបស់ប្រទេសវៀតណាមបានចេញការបន្ថយអនុភាពកាលពីថ្ងៃអាទិត្យ ប៉ុន្តែបានព្រមានអំពីហានិភ័យដែលកំពុងបន្តនៃទឹកជំនន់ និងការរអិលបាក់ដី ខណៈដែលព្យុះដែលមានកម្លាំងខ្លាំងបំផុតដែលបានវាយប្រហារប្រទេសនេះក្នុងរយៈពេលជាច្រើនទសវត្សរ៍ គឺបានរំកិលទៅទិសខាងលិច។ កាលពីថ្ងៃសៅរ៍ ព្យុះទីហ្វុង...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា កិច្ចខិតខំប្រឹងប្រែងជាថ្មីដើម្បីព្យាយាម និងបញ្ចប់ជម្លោះយូរអង្វែងរវាងទីក្រុងមូស្គូ និងគៀវ គឺត្រូវការជាចាំបាច់ធ្វើឲ្យបានលឿនជាងនេះ។ មេដឹកនាំបានធ្វើការកត់សម្គាល់នៅក្នុងបទសម្ភាសន៍ តាមទូរទស្សន៍ជាមួយទូរទស្សន៍ ZDF ដែលចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ លោកបានបញ្ជាក់ថា៖ខ្ញុំជឿថាពេលនេះជាពេលវេលា ដើម្បីពិភាក្សាពីរបៀបដើម្បីឈានដល់សន្តិភាពពីស្ថានភាពនៃសង្គ្រាមនេះ ពិតជាក្នុងល្បឿនលឿនជាងមុន។ ទោះបីជាមានការស្ទាក់ស្ទើរដំបូងរ បស់ខ្លួនក្នុងការផ្តល់ជំនួយយោធាយ៉ាង ខ្ជះខ្ជាយដល់អ៊ុយក្រែនដូចបណ្តាប្រទេសលោកខាងលិចជាច្រើនផ្សេងទៀតក៏ដោយ ទីក្រុងប៊ែរឡាំងបានក្លាយជាអ្នកគាំទ្រកំពូលមួយរបស់គៀវចំពេលមានជម្លោះនេះនៅឡើយ។ ប្រទេសអាល្លឺម៉ង់បានផ្គត់ផ្គង់ដល់យោធាអ៊ុយក្រែនជាមួយនឹង...
បរទេស៖យោងតាមការចេញផ្សាយRT លោកប្រធានាធិបតី Masoud Pezeshkian បាននិយាយថា រដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ គួរតែត្រូវបានផ្ទេរពីទីក្រុងតេហរ៉ង់ទៅកាន់ទីក្រុងមួយដែលនៅជិតឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសនេះ។ នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃសៅរ៍ លោក Pezeshkian ដែលបានចូលកាន់តំណែងកាលពីខែកក្កដា បានផ្តល់យោបល់ថា វាគ្មានន័យទេក្នុងការបន្តអភិវឌ្ឍទីក្រុងតេហរ៉ង់ដោយសារតែការលំបាកជាច្រើនដែលទីក្រុងប្រឈមមុខ។ លោកប្រធានាធិបតីថ្មីរូបនេះបាននិយាយថា បច្ចុប្បន្នរាជធានីនេះកំពុងញាំញីដោយការខ្វះខាតទឹក ការស្រុតដី និងការបំពុលបរិយាកាស ក្នុងចំណោមរឿងផ្សេងទៀតដែលលោកបាននិយាយនេះបើតាមការលើកឡើងរបស់សារព័ត៌មាន Javan Online។ លោកប្រធានាធិបតីបានទទួលស្គាល់ថា៖ទីក្រុងតេហរ៉ង់ដែលជារដ្ឋធានីរបស់ប្រទេសនេះ កំពុងប្រឈមមុខនឹងបញ្ហាដែលយើងមិនមានដំណោះស្រាយហើយលោកបានណែនាំថា...
ភ្នំពេញ៖ គេសង្កេតឃើញថា មានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុក(Facebook) តេឡេក្រាម (Telegram) តិចតុក (TikTok) ជាច្រើន បានប្រើនិងយកឈ្មោះសម្តេចព្រះមហាអរិយវង្សបណ្ឌិតយ៉ន សេងយៀត ដើម្បីបង្កើតជាក្រុមនិងបង្ហោះសកម្មភាពផ្សេងៗរបស់ សម្តេច។ ជុំវិញការយកឈ្មោះ ឬបង្កើតក្រុមមានប្រើឈ្មោះសម្តេចនេះ គឺអាចបង្កផលប៉ះពាល់ដល់កិត្តិនាមសម្តេច ក្នុងករណីបុគ្គលនោះ ឬក្រុមនោះបង្ហោះអត្ថន័យផ្សេងៗ ដែលអវិជ្ជមាននិងអាចជាហេតុបណ្តាលឱ្យមហាជនមានការភាន់ប្រឡំ ហើយសម្តេចបណ្ឌិត យ៉ន សេងយៀត...
ភ្នំពេញ ថ្ងៃទី 04 ខែកញ្ញា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet បានក្លាយជាម្ចាស់ពានរង្វាន់ចំនួន ២ ពីកម្មវិធី World Travel Awards ឆ្នាំ 2024 ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព មានឈ្មោះថា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី ផ្នែកបទពិសោធន៍បម្រើសេវាអតិថិជនល្អ” និង...
ភ្នំពេញ ប្រទេសកម្ពុជា – នៅថ្ងៃទី 30 ខែសីហា ឆ្នាំ 2024 ក្រុមហ៊ុន Smart Axiata បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយការដាក់សម្ពោធរបាយការណ៍ចីរភាពឆ្នាំ 2023 របស់ខ្លួន ដើម្បីបង្ហាញពីការយកចិត្តទុកដាក់លើការប្តេជ្ញាយូរអង្វែងរបស់ខ្លួនលើចីរភាព។ គំនិតផ្តួចផ្តើមនេះ ជាសក្ខីភាពនៃតួនាទីរបស់ក្រុមហ៊ុន Smart Axiata ក្នុងនាមជាអ្នកដឹកនាំក្នុងការលើកកម្ពស់ចីរភាពនៅក្នុងប្រទេសកម្ពុជា ដោយប្រកាន់យកចីរភាពជាគោលការណ៍ស្នូល...