ស្វាយរៀង ៖ លោក សម តារា សមាជិកគណៈកម្មាធិការ កណ្តាល សមាជិកសភាមណ្ឌលស្វាយរៀង អនុប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៤ បានអញ្ជើញចុះ ជួបសំណេះសំណាលជាមួយប្រជាកសិករដាំបន្លែធម្មជាតិ នឹងចិញ្ចឹមកង្កែប នៅភូមិគយត្របែក សង្កាត់ គយត្របែក ក្រុងស្វាយរៀង។

នៅក្នុងកម្មវិធីសំណេះសំណាងនោះ លោកសម តារា ក៏បានកោតសសើរដល់កសិករ ជាច្រើនគ្រួសារ ដែលបានចូលរួមអនុវត្តវិធីសាស្រ្តដាំបន្លែសរីរាង្គ ព្រោះការដាំបន្លែសេរីរាង្គគឺនឹងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្សសត្វ បរិស្ថាន និងកាត់បន្ថយការចំណាយផងដែរ។


លោកសម តារា ក៏បានសំណូមពរឲ្យប្រជាកសិករដទៃទៀត បង្កើននូវការដាំដុះនូវបន្លែសរីរាង្គបន្ថែមទៀត និងសូមប្រជាពលរដ្ឋបន្តលើកទឹកចិត្តដល់ប្រជាកសិករ និងប្រើប្រាស់បន្លែសរីរាង្គវិញ ដើម្បីចូលរួមចំណែកថែរក្សាសុខភាពឲ្យបានល្អទាំងអស់គ្នា។

ក្នុងឱកាសនោះដែរកសិករ ឡុង សុខុនបានរៀបរាប់ប្រាប់ក្រុមការងារថា សព្វថ្ងៃពួកគាត់ដាំដំណាំបន្លែសរីរាង្គជាច្រើនមុខមាន ត្រកួន ននោង ស្ពៃ ស្លឹកគ្រៃ និងបន្លែទ្រើងនិងចិញ្ចឹមកង្កែប ដែលអាចលក់ទៅកាន់ទីផ្សារផ្គត់ផ្គង់ជីវភាពបានមួយកំរិត បន្ទាប់ពីការងារក្រោយធ្វើស្រែ។

សូមបញ្ជាក់ថា នៅក្នុងឱកាសចុះជួបកសិករដាំបន្លែនៅក្រុងស្វាយរៀងនេះ លោកសម តារា ក៏បានឧបត្ថម្ភថវិកាជូនក្រុមការងារ និងជូនគ្រួសារកសិករ សរុបការចំណាយទាំងអស់មានចំនួន ១.៥០០.០០០រៀលផងដែរ៕
