តូក្យូ៖ទីភ្នាក់ងារព័ត៌មាន Kyodo បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិជប៉ុន បានអះអាងថា ប្រទេសកូរ៉េខាងជើង បានបាញ់អ្វីដែលអាចជាមីស៊ីលផ្លោង នៅថ្ងៃព្រហស្បតិ៍នេះ ដែលនេះជាការបាញ់បង្ហោះជាលើកដំបូងនៅក្នុងរយៈពេលកន្លះខែមកនេះ ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន ហើយគ្រាប់នោះបានធ្លាក់ចូលទៅក្នុងសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ។ យ៉ាងណាមិញ ប្រទេសជប៉ុន បានបន្តបង្កើនការប្រុងប្រយ័ត្នចំពោះគ្រាប់មីស៊ីលដែលអាចនឹងត្រូវបាញ់ដោយកូរ៉េខាងជើង សូម្បីតែហួសពេលកំណត់ដែលមានរយៈពេល១១ថ្ងៃដែលក្រុងព្យុងយ៉ាង បានធ្វើការបាញ់បង្ហោះគ្រាប់រ៉ុក្កែតបញ្ជូនផ្កាយរណបដែលបរាជ័យ...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា រដ្ខាភិបាលបានឲ្យដឹងថា ពលរដ្ឋជាង៤៧,០០០នាក់ ត្រូវបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងនៅរដ្ឋ Gujarat ដែលស្ថិតនៅភាគខាងលិចនៃប្រទេសឥណ្ឌា ខណៈដែលព្យុះស៊ីក្លូនបង្កហន្តរាយខ្លំាងឈ្មោះថា “Biparjoy” ខិតជិតមកតំបន់ឆ្នេរភាគខាងលិចរបស់ប្រទេសនេះ ។ ព្យុះស៊ីក្លូនខាងលើនេះត្រូវបានគេរំពឹងថា នឹងបោកបក់ខ្លាំងមកលើតំបន់នោះនៅថ្ងៃព្រហស្បតិ៍នេះ ។ លោក Mohsen Shahidi មន្ត្រីជាន់ខ្ពស់នៃកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ ហៅកាត់ថា...
ភ្នំពេញ ៖ ដោយសារដឹងជាមុនថា មិនអាចយកឈ្នះលើគណបក្សប្រជាជនកម្ពុជា ជៀសវាងភាពអាម៉ាស់មុខ មិនឲ្យគេដឹងថាខ្លួនត្រូវចាញ់ឆ្នោត ទើបគណបក្សភ្លើងទៀន ខំរកលេសបង្កឲ្យអស្ថេរភាពនយោបាយជាហេតុធ្វើឲ្យអន្តរជាតិមើលមកកម្ពុជា មិនមានលទ្ធិប្រជាធិបតេយ្យពេញលេញ ។ ជាបន្តសូមស្តាប់ការបកស្រាយពីកញ្ញា រូបស្រស់ម្នាក់ទម្លាយពីអាថ៌កំបាំងនេះ ៖
អង្គុយសុខៗនឹកឃើញចង់ប៉ាវឡានមួយទៅលេងប្រទេសវៀតណាម និងប្រទេសថៃ!! អញ្ចឹងកុំភ្លេចទំនាក់ទំនងមក ក្រុមហ៊ុន វិរៈ ប៊ុនថាំ ព្រោះយើងមានសេវាកម្មជួលរថយន្តទៅកាន់ប្រទេសថៃ និងប្រទេសវៀតណាម ដោយពុំចាំបាច់ប្ដូររថយន្តនៅព្រំដែននោះទេ អ្វីដែលកាន់តែពិសេសអ្នកបើកបរមានវិជ្ជាជីវៈយ៉ាងស្ទាត់ជំនាញ និងអាចនិយាយភាសាប្រចាំប្រទេសថៃ និងវៀតណាមបានទៀតផង។ លោកអ្នកអាចទំនាក់ទំនងសាកសួរព័ត៌មាន ឬក៏កក់តាមរយៈកម្មវិធីVET Express ក៏បានដែរ -សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS: https://apple.co/2GG57Vq -សម្រាប់ប្រព័ន្ធប្រតិបត្តិការ GooglePlay: https://bit.ly/2IhMiZ8...
អង់ការ៉ា ៖ តួកគី និង ស៊ុយអែត បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីធ្វើកិច្ចចរចាបន្ថែមទៀត សម្រាប់ការដេញថ្លៃចុងក្រោយ របស់អង្គការណាតូ ខណៈដែលកិច្ចប្រជុំលើកទី៤ ស្តីពីយន្តការអចិន្ត្រៃយ៍រួមគ្នារវាងប្លុក តួកគី ស៊ុយអែត និងហ្វាំងឡង់ បានបញ្ចប់នៅទីក្រុងអង់ការ៉ា។ ប្រធានាធិបតីតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីកិច្ចប្រជុំដែលបានធ្វើឡើងនៅពេលដែលប្រទេសស៊ុយអែត កំពុងស្វែងរកការអនុម័តសមាជិកភាពនៅក្នុងកិច្ចប្រជុំកំពូលរបស់ណាតូ ក្នុងខែកក្កដា អ្នកចូលរួមបានវាយតម្លៃវឌ្ឍនភាព លើការប្តេជ្ញាចិត្តរបស់ប្រទេស Nordic...
រ៉ាម៉ាឡា ៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនលោក Mohammed Ishtaye បានអំពាវនាវឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីការពារ ដំណោះស្រាយរដ្ឋពីរពី “ការបំផ្លិចបំផ្លាញដោយអ៊ីស្រាអែល” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ច ប្រជុំមួយជាមួយតំណាងពិសេសសហភាពអឺរ៉ុប សម្រាប់ដំណើរការសន្តិភាព មជ្ឈិមបូព៌ា លោក Sven Koopmans នៅទីក្រុងរ៉ាម៉ាឡា នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យនាយករដ្ឋមន្ត្រី។ លោក Ishtaye ត្រូវបានដកស្រង់សម្តីដោយសេចក្តីថ្លែងការណ៍ថា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គិតត្រឹម២០២៣ កម្ពុជា បានកើនឡើងទោចក្រយានយន្តរហូតដល់ប្រមាណ៦លានគ្រឿង និងរថយន្តប្រមាណ១លានគ្រឿងដែលបានចុះបញ្ជីរួចរាល់។ នាឱកាសនាអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃ១៤ មិថុនា លោក ស៊ុន...
ប៉េកាំង ៖ កោះតៃវ៉ាន់ ត្រូវបានគេយកចិត្តទុកដាក់ជាថ្មីម្តងទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានអះអាងថា សំណួរតៃវ៉ាន់ មិនមែនគ្រាន់តែជា “កិច្ចការផ្ទៃក្នុង” សម្រាប់ប្រទេសចិននោះទេ។ បន្តិចក្រោយមក អ្នកនយោបាយមកពីចក្រភពអង់គ្លេស កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិកមួយចំនួនទៀត បានធ្វើតាម ដោយបានឈ្លបយកគំនិត ដែលសំណួរតៃវ៉ាន់មានការព្រួយបារម្ភ ដល់ពិភពលោកទាំងមូល។ សូម្បីតែប្រទេសស្វីស...
ភ្នំពេញ ៖ ស្ថានទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ ដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូត ឆ្នាំ២០២៣ នៅអគារតេក្វាន់ដូ ប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។ ការប្រកួតកីឡាតេក្វាន់ដូ ដណ្ដើមពានរង្វាន់ឯកអគ្គរដ្ឋទូតលើកនេះ គឺផ្តោតលើកីឡាករ-កីឡាការិនីតេក្វាន់ដូជម្រើសជាតិកម្ពុជា ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម) លើកទី៣២ ដែលប្រារព្ធឡើងនៅកម្ពុជា...