(ភ្នំពេញ) ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៣៖ ដើម្បីជាកិច្ចសហការ ក្រុមហ៊ុន ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា បានផ្ដល់ការគាំទ្រដល់ការប្រកួតជើងឯកកីឡាតេក្វាន់ដូ “2023 Korean Embassy Taekwondo Competition” ដែលរៀបចំដោយស្ថានទូតកូរ៉េ ប្រចាំប្រទេសកម្ពុជា។ ការប្រកួតនេះធ្វើឡើងជាផ្នែកមួយនៃព្រឹត្តិការណ៍ប្រចាំសប្តាហ៍របស់ប្រទេសកូរ៉េ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 14 ខែមិថុនា...
សម្តេចតេជោ ផ្តាំទៅក្រុមប្រឆាំងថា បើចង់ឲ្យខាងក្នុងរលាយ ចឹងអ្នកខាងក្រៅស្រែកឲ្យលឺៗតិចមកhttps://dap-news.com/?p=339525 សម្តេចតេជោ ៖ ខ្ញុំគ្មានជំនឿថា អ៊ុយក្រែនវាយយកទឹកដីដែលរុស្ស៊ីកាន់កាប់ មកវិញបានទេhttps://dap-news.com/?p=339534 សម្តេចតេជោថា ជំនួបជាមួយ សាន សុជា គឺចង់លើកកម្ពស់ការអប់រំសង្គមhttps://dap-news.com/?p=339542 សម្តេចតេជោ ៖ បើក្រុមប្រឆាំងចង់ជាប់គុក ឬខាត់បង់ថវិកា លើការរារាំងពលរដ្ឋ បោះឆ្នោត បន្តញុះញង់ទៀតទៅhttps://dap-news.com/?p=339569 សម្តេចតេជោ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីចិនលោក Qin Gang បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃអង្គារ មុនពេលដំណើរទស្សនកិច្ចដែលរំពឹងទុកដោយ លោក Blinken ទៅកាន់ទីក្រុងប៉េកាំង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Blinken បានលើកឡើងថា ផ្នែកការទូតទាំងពីររក្សាការពិភាក្សាអំពី...
បរទេស៖ មីស៊ីលរបស់រុស្ស៊ីមួយគ្រាប់បានវាយប្រហារទីក្រុងកំពង់ផែ Odesa ភាគខាងត្បូងប្រទេសអ៊ុយក្រែនកាលពីព្រឹកថ្ងៃពុធ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣ នាក់ និង ១៣ នាក់ផ្សេងទៀតរងរបួស។ យោងតាមលទ្ធផល VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមយោធាអ៊ុយក្រែនដែលបាននិយាយថា ការវាយប្រហារនោះមានជាប់ពាក់ព័ន្ធនឹងមីស៊ីល Kalibr ចំនួនបួន។ អាជ្ញាធរក្នុងតំបន់បាននិយាយថា មីស៊ីលមួយគ្រាប់បានវាយប្រហារលើឃ្លាំងមួយកន្លែងដែលមនុស្ស៣នាក់បានស្លាប់ ហើយការវាយប្រហាររបស់រុស្ស៊ីក៏បានធ្វើឱ្យខូចខាតផ្ទះសម្បែង...
ស្ថានទូតចិនប្រចាំកម្ពុជាបានឲ្យដឹងថា ថ្មីៗនេះ រដ្ឋបាលគយនៃប្រទេសចិនបានធ្វើបច្ចុប្បន្នភាពអំពី “ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស” បានឱ្យដឹងថា ក្រុមហ៊ុននាំចេញផលិតផលជលផលធម្មជាតិដំបូងគេនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់ការត្រួតពិនិត្យនិងត្រូវបានអនុញ្ញាតដោយរដ្ឋបាលគយ ហើយក្រុមហ៊ុនខាងលើបានចុះបញ្ជីដោយជោគជ័យនៅក្នុងប្រព័ន្ធ”ព័ត៌មានចុះបញ្ជីក្រុមហ៊ុនផលិតអាហារនាំចូលពីបរទេស”។ រហូតមកដល់បច្ចុប្បន្ននេះ ផលិតផលជលផលធម្មជាតិនៅក្នុងប្រទេសកម្ពុជាបានបញ្ចប់នីតិវិធីចុងក្រោយគេបង្អស់ក្នុងការនាំចេញទៅកាន់ប្រទេសចិន អាចសម្រេចបាននូវការនាំចេញទៅកាន់ទីផ្សារប្រទេសចិន។ក្រុមហ៊ុនដែលទទួលបានការអនុញ្ញាតនិងចុះបញ្ជីនាំចេញផលិតផលជលផលធម្មជាតិទៅកាន់ប្រទេសចិនគឺ៖ ក្រុមហ៊ុន KIM CHOU Co., Ltd. Import Export and International Transportation ដែលអាចនាំចេញផលិតផលជលផលធម្មជាតិសំខាន់ៗចំនួន១២ប្រភេទមានដូចជា បង្គា...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Shana ដែលជាប់ពាក់ព័ន្ធ ជាមួយក្រសួងប្រេងអ៊ីរ៉ង់ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា បានចុះហត្ថលេខាលើកិច្ចសន្យាមួយចំនួន សម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេងរបាយការណ៍បានឲ្យដឹងថា កិច្ចសន្យាត្រូវបានចុះហត្ថលេខា រវាងរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Javad Owji និងសមភាគី វេណេស៊ុយអេឡាលោក Pedro Rafael Tellechea នៅទីក្រុងការ៉ាកាស កាលពីថ្ងៃចន្ទ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហើបឲ្យសាធារណៈជនបានដឹង អំពីជំនួបរបស់សម្តេច និងលោក សាន សុជា អតីតព្រះគ្រូសង្ឃដ៏ល្បីល្បាញ អំពីការគាំទ្រឲ្យព្រះសង្ឃដែលលាចាកសិក្ខាបថ បន្តកិច្ចការអប់រំសង្គម និងការអប់រំផ្លូវចិត្ត ដោយប្រើប្រាស់ព្រះធម៌ សម្រាប់ការរក្សាសន្តិភាព និងស្ថេរភាពនយោបាយ ។ លោក សាន សុជា កាលពីថ្ងៃទី១៣...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា ព្រោះគ្រាន់តែត្រឹមដើមឆ្នាំ២០២៣ ជំងឺនេះមានចំនួន ៣.៤៣៩ករណី។ តាមរយៈសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល នាថ្ងៃ១៣ មិថុនា បានឲ្យដឹងថា ជំងឺគ្រុនឈាមក្នុងអំឡុង២១សប្តាហ៍ ដើមឆ្នាំ២០២៣ នេះ មានចំនួន ៣.៤៣៩ករណី។ យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ...
ភ្នំពេញ ៖ ដោយមានជំនឿយ៉ាងមុតមាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បា នបង្ហាញ ពីទស្សនៈយល់ឃើញផ្ទាល់ខ្លួនថា គ្មានជំនឿលើអ៊ុយក្រែនដែលមានលោក ហ្សេលែនស្គី ជាប្រមុខដឹកនាំហើយមានសហរដ្ឋអាមេរិកនិងប្រទេសប៉ែកអឺរ៉ុប ជាខ្នងបង្អែក វាយយកទឹកដីដែលរុស្ស៊ី វាយដណ្តើមនាពេលកន្លងមកដែលមានលោក ល្លាមឌីមៀពូទីន ជាមេដឹកនាំមកវិញបាននោះទេ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ខណៈអ៊ុយក្រែន និងរុស្ស៊ី នៅតែបន្តពាក់មុខយក្សដាក់គ្នា...
តូក្យូ ៖ ប្រទេសជប៉ុន បានអនុម័តផែនការសន្តិសុខអវកាស ជាលើកដំបូងរបស់ខ្លួនក្នុងគោលបំណងប្រើប្រាស់តំបន់ព្រំដែនឱ្យកាន់តែប្រសើរឡើង សម្រាប់គោលបំណងការពារក្នុងរយៈពេល ១០ឆ្នាំខាងមុខ ដើម្បីឆ្លើយតបទៅនឹងការកើនឡើង នៃការប្រើប្រាស់យោធានៃលំហអាកាសដោយចិន និងរុស្ស៊ី។ នៅក្នុងផែនទីបង្ហាញផ្លូវដែលត្រូវបានគូរឡើង ដោយផ្អែកលើយុទ្ធសាស្រ្តសន្តិសុខជាតិដែលបានធ្វើបច្ចុប្បន្នភាពក្នុងខែធ្នូ ឆ្នាំ២០២២ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ក៏បានប្តេជ្ញាចិត្តក្នុងការជំរុញគម្រោងការពារជាតិរបស់ជប៉ុន ដោយប្រើប្រាស់បច្ចេកវិទ្យាអវកាសក្នុងវិស័យឯកជនផងដែរ។ សសរស្តម្ភសំខាន់នៃប្លង់មេ គឺជាផែនការ សម្រាប់ពង្រឹងប្រព័ន្ធប្រមូលព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាព...