គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ថា នៅថ្ងៃអង្គារនេះ មានករណីផ្ទុះបាក់ទំនប់សល់ពីសម័យសូវៀត នៅតំបន់ដែលគ្រប់គ្រងដោយរុស្ស៊ី ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន បានបង្កឲ្យមានគ្រោះទឹកជន់លិចទូទាំងតំបន់សមរភូមិមុខសង្រ្គាម ។ កងកម្លាំងអ៊ុយក្រែន និងរុស្ស៊ី បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការបំផ្ទុះបាក់ទំនប់មួយនេះ ។ខ្សែវីដេអូដែលមិនបានផ្ទៀងផ្ទាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីការផ្ទុះ យ៉ាងខ្លាំងនៅជុំវិញបរិវេណទំនប់ Kakhovka ហើយមានខ្សែវីដេអូផ្សេង ទៀតបានបង្ហាញពីទឹកហៀរតាមសំណល់នៃទំនប់នេះ...
បរទេស៖ កាសែត Financial Times បានរាយការណ៍ថា ប្រធានាធិបតីបារាំងលោក Emmanuel Macron បានបដិសេធមិនយល់ព្រមលើគម្រោងបើកការិយាល័យទំនាក់ទំនងណាតូក្នុងប្រទេសជប៉ុន ដោយលើកហេតុផលថា ប្លុកនេះមិនគួរពង្រីកខ្លួនវាលើសពីមហាសមុទ្រអាត្លង់ទិកខាងជើងនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការជំទាស់របស់លោក Macron បានបណ្តាលឱ្យមានការជាប់គាំង ជាច្រើនខែនៅក្នុងប្លុកនេះ នេះបើតាមប្រភពប្រាំបីដែលដឹងពីកិច្ចពិភាក្សាបានប្រាប់...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ យុវជនគណបក្ស ថ្នាក់កណ្តាល ជួបសំណេះសំណាលជាមួយ សកម្មជនយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់រាជធានី ខណ្ឌ សង្កាត់ និងភូមិ ទូទាំងរាជធានីភ្នំពេញ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។ លោកបណ្ឌិត សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ សមាជិក-សមាជិកា...
ញូវយ៉ក៖ តម្លៃប្រេងឆៅនាពេលអនាគត បានបង្ហាញពី កំណើនតិចតួច កាលពីថ្ងៃចន្ទ ខណៈដែលសមាជិកនៃអង្គការ នៃប្រទេសនាំចេញប្រេង (OPEC) និងដៃគូរបស់ខ្លួនបានប្រកាសពីវិធានការកាត់បន្ថយផលិតកម្មថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ West Texas Intermediate (WTI) សម្រាប់ការចែកចាយខែកក្កដាបានបន្ថែម ០,៤១ ដុល្លារអាមេរិក ឬ ០,៥៧ភាគរយដើម្បីទូទាត់នៅ ៧២,១៥ ដុល្លារក្នុងមួយបារ៉ែលនៅលើផ្សារហ៊ុន New...
ហុងកុង ៖ មេដឹកនាំ AUKUS ចូលចិត្តការដាក់ឥរិយាបថ និងការញុះញង់ក្នុងការសន្ទនា ខណៈដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានទទូចលើការប្រមាថ និងនិយាយដដែលៗនៅឯកិច្ចសន្ទនា Shangri-La លើកទី២០ នៅប្រទេសសិង្ហបុរី នេះបើតាមការរាយការណ៍របស់កាសែត South China Morning Post ដែលផ្សាយជាភាសាអង់គ្លេស ប្រចាំថ្ងៃដែលមានមូលដ្ឋាននៅទីក្រុងហុងកុង។...
ភ្នំពេញ ៖ ព្រមានទុកជាមុនដោយគ្មានការលើកលែង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរត្រូវទប់ស្កាត់បានម៉ឹងម៉ាត់បំផុត ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ ខ្លួន ជាពិសេសបើស្រាវជ្រាវឃើញមន្រ្តីរាជរដ្ឋាភិបាលមានការជាប់ពាក់ព័ន្ធនោះ គឺមិនទុកនៅក្នុងក្រប ខណ្ឌទៀតទេ នឹងដកហូតតួនាទី ដោយមិនត្រូវខ្លាចប៉ះពាល់ដល់សន្លឹកឆ្នោតឡើយ ។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារថ្មី នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា នាថ្ងៃ៦ មិថុនា សម្ដេចតេជោបានថ្លែងសារបន្ថែមទៀតលើខ្លឹមសារជាសំឡេងរបស់សម្តេចកាលពីរាត្រីថ្ងៃ៥ មិថុនាទាក់ទង...
ភ្នំពេញ ៖ តារាងមេដាយ នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ គិតត្រឹមម៉ោង ១០និង៥០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានស្ថិតនៅលេខរៀងទី៨ ដោយ ដណ្តើមបានមេដាយសរុប២៦គ្រឿង ខណៈឥណ្ឌូនេស៊ី ស្ថិតនៅលេខរៀងទី១ បានមេដាយសរុប១៦២គ្រឿង ៕
ប៉េកាំង ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសភាគច្រើន នៃតំបន់អាស៊ីប៉ាស៊ីហ្វិក មិនស្វាគមន៍ការពង្រីករបស់អង្គការណាតូ នៅក្នុងតំបន់អាស៊ីទេ ហើយប្រាកដណាស់ថា នឹងមិនអនុញ្ញាតឱ្យមានសង្គ្រាមត្រជាក់ ឬសង្គ្រាមក្តៅណាមួយកើតឡើងម្តងទៀតនៅក្នុងទ្វីបអាស៊ីនោះទេ។ លោក Wang បានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានជាទៀងទាត់ នៅពេលដែលត្រូវបានស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការកត់សម្គាល់របស់មេដឹកនាំប្រទេសជាច្រើន រួមទាំងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ដែលថាពួកគេមិនចង់ឃើញ...
ប៉េកាំង ៖ អន្តរកម្មនាពេលថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិក គឺផ្ទុយពីសកម្មភាព tit-for-tat និងសង្គ្រាមពាក្យសម្តីរវាងយោធាទាំងពីរ នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលអ្នកវិភាគបានឲ្យដឹងថា គូសបញ្ជាក់ការពិតដែលទំនាក់ទំនងរវាងចិន និងអាមេរិក បានចូលទៅក្នុងដំណាក់កាលដ៏ស្មុគស្មាញ នៃល្បែងនេះ ខណៈដែលប្រទេសចិន មានឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថេរភាព និងបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន វាក៏នឹងទប់ទល់នឹងការបង្កហេតុរបស់សហរដ្ឋអាមេរិកផងដែរ។ នៅថ្ងៃចន្ទនេះ...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចនៅប្រទេសចិនជាង១០ថ្ងៃ លោក សយ សុភាព បានទៅទស្សនាទីកន្លែងដែលលោកប្រធានម៉ៅ សេងទុង មេដឹកនាំបដិវត្តន៍ចិន ធ្វើការនិងស្នាក់នៅ កាលពីអំឡុងឆ្នាំ១៩៤៣ដល់១៩៤៥។ ដោយឡែក សម័យកាល ប៉ុល ពត ដើរតាមលោកប្រធានម៉ៅ១៩៧៥-៧៩ ប្រជាជនខ្មែរស្លាប់អស់ ជាង៣លានាក់ ។ ការណ៍នេះហើយដែលលោក សយ សុភាព...