ព័ត៌មានអន្តរជាតិ

អ្នកការទូតចិន-អាមេរិក ជួបប្រជុំគ្នាចំពេលមានការប្រឈមមុខដាក់គ្នាខាងយោធា ខណៈទំនាក់ទំនងទ្វេភាគីឈានចូលដំណាក់កាលដ៏ស្មុគស្មាញ

ប៉េកាំង ៖ អន្តរកម្មនាពេលថ្មីៗនេះ រវាងមន្ត្រីជាន់ខ្ពស់ចិន និងអាមេរិក គឺផ្ទុយពីសកម្មភាព tit-for-tat និងសង្គ្រាមពាក្យសម្តីរវាងយោធាទាំងពីរ នៅច្រកសមុទ្រតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង ដែលអ្នកវិភាគបានឲ្យដឹងថា គូសបញ្ជាក់ការពិតដែលទំនាក់ទំនងរវាងចិន និងអាមេរិក បានចូលទៅក្នុងដំណាក់កាលដ៏ស្មុគស្មាញ នៃល្បែងនេះ ខណៈដែលប្រទេសចិន មានឆន្ទៈក្នុងការធ្វើឱ្យទំនាក់ទំនងទ្វេភាគីមានស្ថេរភាព និងបើកចំហ ចំពោះកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើទៅបាន វាក៏នឹងទប់ទល់នឹងការបង្កហេតុរបស់សហរដ្ឋអាមេរិកផងដែរ។

នៅថ្ងៃចន្ទនេះ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu គ្រោងនឹងជួបជាមួយឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel Kritenbrink និងមន្ត្រីសន្តិសុខជាតិអាមេរិក លោកស្រី Sarah Beran នឹងចូលរួមជាមួយលោក Kritenbrink ដើម្បី “ពិភាក្សាបញ្ហាសំខាន់ៗក្នុងទំនាក់ទំនងទ្វេភាគី” ជាមួយភាគីចិន។

ដំណើររបស់លោក Kritenbrink ធ្វើឡើងបន្ទាប់ពីអ្នកការទូតកំពូលរបស់ចិន លោក វ៉ាង យី និងទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បានជួបប្រជុំនៅពាក់កណ្តាលខែឧសភា នៅទីក្រុងវីយែន និងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Wang Wentao ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅចុងខែឧសភា។

អ្នកវិភាគបានឲ្យដឹងថា ខណៈពេលដែលប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងមានទំនាក់ទំនងការទូតឡើងវិញ សហរដ្ឋអាមេរិក នៅតែបន្តបង្កបញ្ហាដល់ប្រទេសចិន ដែលនាំឱ្យមានសំណួរអំពីភាពស្មោះត្រង់របស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង។

ទោះបីជាកិច្ចសន្ទនា Shangri-La ដែលជាកន្លែងដែលចិន និងសហរដ្ឋអាមេរិក បានផ្លាស់ប្ដូរយោបល់គ្នាបានបញ្ចប់ក៏ដោយ សង្គ្រាមពាក្យសម្ដី ដែលបង្កឡើងដោយការញុះញង់របស់អាមេរិក នៅសមុទ្រចិនខាងត្បូង និងច្រកសមុទ្រតៃវ៉ាន់ បានបន្តកាលពីថ្ងៃចន្ទ។

លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា វាគឺជាសហរដ្ឋអាមេរិក ដែលបានបង្កបញ្ហា និងបង្ករឿងជាមុន ហើយប្រទេសចិន បានឆ្លើយតបជាមួយនឹងវិធានការស្របតាមច្បាប់ និងបទប្បញ្ញត្តិ។

ការកត់សម្គាល់របស់លោក បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក បានបន្តបំភាន់ដល់ការគ្រប់គ្រងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) លើនាវាចម្បាំងអាមេរិក និងកាណាដា នៅពេលដែលពួកគេបានធ្វើចរាចរបង្កហេតុឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍៕ ប្រែសម្រួល ឈូក បូរ៉ា

To Top