ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានតម្រូវឱ្យអង្គការមជ្ឈមណ្ឌល សិក្សាបណ្តុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) បញ្ឈប់ជាបន្ទាន់នូវកិច្ចប្រជុំរបស់ខ្លួន ដោយសារសកម្មភាពនេះ អាចជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់រដ្ឋសមាជិកអាស៊ាន ដែលផ្ទុយនឹងធម្មនុញ្ញអាស៊ានផងដែរ។ យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ ផ្ញើជូន លោក សុត ផ្លាយប៉ោម ប្រធានអង្គការមជ្ឈមណ្ឌលសិក្សាបណ្ដុះបណ្តាលកសាងសន្តិភាព និងដោះស្រាយទំនាស់ (CPCS) នាថ្ងៃទី៣០ ខែឧសភា...
ភ្នំពេញ៖ ស្ពានបេតុងខ្សែកាប ឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ស្អែកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ខណៈរសៀលថ្ងៃទី៣០ ឧសភានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីសុំម្ចាស់ទឹកម្ចាស់ដី...
ភ្នំពេញ៖ កម្លាំងការិយាល័យរដ្ឋបាល សរុប(ក១) ដឹកនាំដោយឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ វរសេនីយ៍ឯក ម៉ាក់ សេរីវឌ្ឍនៈ នាយករងមន្ទីរ និងសម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយគយប្រចាំនៅប្រៃសណីយ៍ភ្នំពេញ និងនាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាថ្ងៃទី៣០ ឧសភា បានត្រួតពិនិត្យកញ្ចប់បញ្ញើសង្ស័យ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយកាលពីថ្ងៃចន្ទ ស្តីពីការបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ការបរិហាររបស់រុស្ស៊ីចំពោះ CFE នឹងមិនមានផលប៉ះពាល់ដោយផ្ទាល់ទេ ដោយសារតែយន្តការនេះមិនដំណើរការអស់រយៈពេលជាយូរមកហើយ។ លោក Peskov...
ភ្នំពេញ ៖ លេខរៀងអាចរួមចំណែកធ្វើឲ្យអ្នកបោះឆ្នោត ងាយចាំគណបក្សដែលខ្លួនគាំទ្រ ប៉ុន្តែមិនមែនជាកត្តាកំណត់ សម្រាប់ភាពជោគជ័យ ឬភាពបរាជ័យក្នុងការបោះឆ្នោតរបស់គណបក្សនយោបាយនោះទេ។ នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃ៣០ ឧសភា ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត នាថ្ងៃ២៩ ឧសភា ក្នុងនោះបក្សកាន់អំណាចបានលេខរៀងទី១៨ ។ លោកបន្តថា ការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះគណបក្សនីមួយៗ...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថានាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអ៊ែល លោក Benjamin Netanyahu កាលពីថ្ងៃចន្ទម្សិលមិញនេះបានធ្វើការ ទូរស័ព្ទទៅជូនពរលោកប្រធានាធិបតីតួគី Recep Tayyip Erdogan ចំពោះជ័យជំនះសាជាថ្មីក្នុងការប្រកួត ប្រជែងតំណែងជាប្រធានាធិបតីអាណត្តិក្រោយ។ នៅក្នុងជំនួបគ្នាតាមទូរស័ព្ទនោះផងដែរមេដឹកនាំ ទាំងពីរក៏បានព្រមព្រៀងក្នុងការបន្តពង្រឹងទំនាក់ ទំនងទ្វេភាគីនិងធ្វើយ៉ាងណានាំយកទំនាក់ទំនង នោះឲ្យកើនឡើងកាន់តែខ្ពស់បន្ថែមទៀត។ ភាគីលោក Netanyahu បានប្រាប់ទៅកាន់លោក Erdogan ថាលោកមានការប្តេជ្ញាចិត្តយ៉ាង...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងថា ហួសពេលវេលាសម្រាប់ គណបក្សភ្លើងទៀន តវ៉ាដើម្បីបានចូលរួម ប្រកួតប្រជែងបោះឆ្នោតហើយ ព្រោះអង្ករបានក្លាយទៅជាបាយ ។ ន័យអង្ករបានក្លាយទៅជាបាយរបស់លោក សុខ ឥសាននេះ ព្រោះក្រុមប្រឹក្សាធម្មនុញ្ញបានបដិសេធនិង បិទផ្លូវតវ៉ារបស់គណបក្ស ។ លោក សុខ ឥសាន...
ភ្នំពេញ ៖ ទោះបីមិនទាន់បានឃើញលិខិតស្នាមរបស់លោក រ៉ុង ឈុន ដែលជាមន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ស្នើសុំអនុញ្ញាតបាន ជួបជុំសមាជិករបស់ខ្លួនជាង១ម៉ឺននាក់ ដើម្បីទាមទារឲ្យបក្សបានមានឱកាស ចូលរួមបោះឆ្នោតថ្នាក់ ជាតិនាពេលខាងមុខក្តី ក៏ក្រសួងមហាផ្ទៃតាមរយៈលោក ខៀវ សុភ័គដែលជាអ្នកនាំពាក្យនោះ បានអះអាងថា នឹងមិនទទួលយកជាដាច់ខាត ពោលគឺបដិសេធចោលតែម្តង ។ ការលើកឡើងរបស់លោក ខៀវ សុភ័គ រដ្ឋលេខាធិការ...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ បានចុះបង្ហាត់បង្រៀនដោយផ្ទាល់ពីយុទ្ធវិធីនៃការប្រើប្រាស់អាវុធធំ-តូច , យុទ្ធវិធីការពារទីតាំង , ការពារក្បួនដឹកជញ្ជូន ព្រមទាំងបានបង្ហាញពីបទពិសោធន៍ដែលឧត្តមសេនីយ៍ទោ បានឆ្លងកាត់ក្នុងសមរភូមិសិក្ខាកាមជាកងទ័ព ៕
ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដឹកនាំដោយលោកវេជ្ជបណ្ឌិត ស៊ីម ស៊ូយេង អនុប្រធានប្រត្តិបត្តិ និងជាប្រធានបេសកកម្ម នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣នេះ បាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៦៥នាក់ចុះពិនិត្យ និងព្យាបាលជំងឺទូទៅ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ បានចំនួន ១,៥៨៧នាក់ សរុបជំងឺបានចំនួន ៣.០៩៤ករណី ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក...