ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងបន្ដជំរុញការវិនិយោគបន្ថែមទៀត មកកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងបណ្ដាតំបន់សេដ្ឋកិច្ចពិសេសដទៃទៀត។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ កម្មករនិយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ (ROYAL GROUP PIINOM PENH SEZ) នៅព្រឹកថ្ងៃទី២៧...
គៀវ៖ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko បានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចាប់ផ្តើមផ្លាស់ប្តូរអាវុធនុយក្លេអ៊ែរ ទៅកាន់ប្រទេសបេឡារុស្ស ដែលមានព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន ៦៧៤ ម៉ាយ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ សេចក្តីប្រកាសរបស់លោក Lukashenko ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានជួបប្រជុំគ្នានៅមុនថ្ងៃជាមួយរដ្ឋមន្ត្រីការពារជាតិបេឡារុស្សលោក Viktor...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើប្រធានក្រុមទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី នៅក្នុងប្រទេសម៉ាលី ដោយចោទប្រកាន់កងទ័ពឯកជនរុស្ស៊ីនេះថា បានព្យាយាមបិទបាំងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីទទួលបានឧបករណ៍យោធា សម្រាប់ប្រើប្រាស់ក្នុងប្រទេសអ៊ុយក្រែន និងធ្វើការតាមរយៈប្រទេសម៉ាលី និងប្រទេសដទៃទៀត។ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏បានចោទប្រកាន់លោក Ivan Aleksandrovich Maslov ដែលខ្លួនបានពណ៌នាថា ជាប្រធានអង្គភាពទាហានប៉ារ៉ា Wagner និងជាអ្នកគ្រប់គ្រងចម្បងរបស់ខ្លួន ដែលមានមូលដ្ឋាននៅប្រទេសម៉ាលី...
គៀវ៖ លោក Yevgeny Prigozhin ប្រធានក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បានឲ្យដឹងថា ក្រុមទាហានស៊ីឈ្នួល Wagner Group បានចាប់ផ្តើមការដកថយរបស់ពួកគេពីទីក្រុងបាក់មុតរបស់អ៊ុយក្រែន ដែលកំពុងប្រយុទ្ធហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក Prigozhin បានធ្វើសេចក្តីប្រកាសនៅក្នុងវីដេអូមួយ នៅលើបណ្តាញ Telegram នៃសេវាកម្មសារព័ត៌មានរបស់លោក។ លោកបានលើកឡើងថា កងទ័ពរបស់លោក នឹងដកចេញទាំងស្រុងពីបាក់មុតនៅថ្ងៃទី០១...
សម្តេចតេជោ ស្នើបុរសម្នាក់មានប្រពន្ធ ជាកម្មការិនីរោងចក្រ មានកូន៣នាក់ គ្រោងរៀបការថ្មី មករកប្រពន្ធដើមវិញhttps://dap-news.com/?p=334810 សម្តេចតេជោ ៖ តើនារីអប្សរាក្បាលត្រងោ ហូបបាយវិញនៅ? បើខ្លាំងអត់រហូតទៅhttps://dap-news.com/?p=334823 សម្តេចតេជោ ស្នើគ្រប់ភាគី ខិតខំដោះស្រាយ វិវាទកម្មករ ឲ្យបានឆាប់រហ័សhttps://dap-news.com/?p=334849 បុរសចំណាស់ ជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ រអិលជើងធ្លាក់ចូលអាង ត្រូវក្រពើខាំរហូតដល់ស្លាប់https://dap-news.com/?p=334901 រដ្ឋមន្រ្តីប្រៃសណីយ៍ មានផែនការភ្ជាប់...
ប៉េកាំង៖ សភាជាន់ខ្ពស់របស់ប្រទេសរុស្ស៊ី បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលសមាជិកព្រឹទ្ធសភារបស់ខ្លួន បានអនុម័តកាលពីថ្ងៃពុធនូវសេចក្តីព្រាងច្បាប់មួយ ស្តីពីការបរិហារសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធនៅអឺរ៉ុប (CFE) ។ កាលពីថ្ងៃទី១០ ខែឧសភាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានដាក់សេចក្តីព្រាងច្បាប់ ស្តីពីការបដិសេធសន្ធិសញ្ញា CFE ទៅកាន់សភាជាន់ទាបនៃសភា។ អង្គជំនុំជម្រះ បានអនុម័តច្បាប់ ស្តីពីការបដិសេធនៃសន្ធិសញ្ញានេះក្នុងវគ្គមួយនៅថ្ងៃទី១៦ ខែឧសភា។ សន្ធិសញ្ញា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា ការខកខានមិនបានចុះបញ្ជីឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន គឺជាឧបបាយកលរបស់មេដឹកនាំខ្លួន នៅក្រៅប្រទេស រួមផ្សំជាមួយបរទេសខ្លះ ក្នុងន័យចង់ តិះតៀនរាជរដ្ឋាភិបាលកម្ពុជា។ គណបក្សភ្លើងទៀន ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បដិសេធកាលពីថ្ងៃ១៥ ឧសភា ហើយដោយមិនអស់ចិត្តបក្សក៏ប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នចុងក្រោយ ក៏បានបដិសេធនិងបិទផ្លូវតវ៉ាទៀតផងដែរ ក្នុងការចុះបញ្ជីឈ្មោះបោះឆ្នោតជ្រើរើសតាំងតំណាងរាស្រ្ត នីតិកាលទី៧...
បរទេស៖ លោកស្រី Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានឲ្យដឹងថា រដ្ឋមន្ត្រីពាណិជ្ជកម្មនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) កំពុងជួបប្រជុំគ្នា “នៅក្នុងពេលវេលានៃភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមក្នុងសេដ្ឋកិច្ចពិភពលោក” ។ លោកស្រី Tai ដែលជាប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកពាណិជ្ជកម្ម (MRT) នៃកិច្ចប្រជុំ APEC ឆ្នាំ២០២៣ បានលើកឡើងថា “យើងជួបគ្នានៅពេលនៃភាពមិនច្បាស់លាស់រួមគ្នា និងបញ្ហាប្រឈមនៅក្នុងសេដ្ឋកិច្ចពិភពលោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៅក្រុមប្រឆាំងដែលតែងតែរិះគន់រាល់ការចុះជួបកម្មករនៅតាមបណ្តារោងចក្ររបស់សម្តេច យកចំណេញនយោបាយ ដោយថា ពិតជាមិនខុសនោះទេ ព្រោះការជួបនេះ ក៏ជាផ្នែកមួយដើម្បីចំណេញនយោបាយផងដែរ កុំល្ងង់ពេក សូមប្រាប់ទៅវិញផង។ ការបញ្ជាក់របស់សម្តេចតេជោ បន្ទាប់ពីក្រុមប្រឆាំងបាននាំគ្នារិះគន់សម្តេចថា ចុះជួបកម្មករដើម្បីចំណេញនយោបាយប៉ុណ្ណោះ ខណៈការបោះឆ្នោតជ្រើសតាំងអ្នកតំណាងរាស្ត្រអាណតិ្តទី៧ នៃរដ្ឋសភា ចូលមកដល់នាថ្ងៃ២៣ កក្កដា ។ សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនេះ...
បរទេស៖ប្រទេសចិនកាលពីថ្ងៃម្សិលមិញនេះ បានធ្វើការអំពាវនាវឲ្យប្រទេសជប៉ុន ក្នុងការបង្ហាញសកម្មភាពទទួលខុសត្រូវឲ្យបានច្បាស់លាស់ជាងនេះ បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតូក្យូបានអះអាងថា ខ្លួនកំពុងពិភាក្សាជាមួយនឹងអង្គការណាតូដើម្បីរៀបចំការិយាល័យ សម្របសម្រួលតំណាងមួយនៅក្នងដែនដីរបស់ខ្លួន។ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថាអង្គការណាតូគួរតែរក្សាឥទ្ធិពលរបស់ខ្លួន នៅក្នុងដែនកំណត់របស់ខ្លួនជាជាងការពង្រីក វត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ី។ លោកស្រីបានបន្តទៀតថា៖ណាតូអះអាងថា ខ្លួនគឺជាអង្គការក្នុងតំបន់ ដូច្នេះណាតូមិនគួរពង្រីកលទ្ធភាពភូមិសាស្ត្រនយោបាយរបស់ខ្លួនឡើយហើយ អាស៊ីប៉ាស៊ីហ្វិកមិនស្វាគមន៍ការប្រឈមមុខដាក់គ្នាក្នុងប្លុក ឬប្លុកយោធាបែបនេះនោះទេ។ ទោះបីជាយ៉ាងណាក្តីនៅមិនច្បាស់លាស់នៅឡើយទេថា ការិយាល័យនៅក្នុងប្រទេសជប៉ុនអាចបម្រើតួនាទីអ្វីនោះទេ ប៉ុន្តែប្រភពដែលត្រូវបានដកស្រង់ដោយហាង...