(ភ្នំពេញ) ថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០២៣៖ មកដល់ហើយៗ!! ស្មាតហ្វូន Samsung Galaxy A24 ជំនាន់ ថ្មីស្រឡាយត្រកូល A ដែលមានភាពលេចធ្លោ ទំនើប ទាក់ទាញបំផុត ជាមួយនឹងលក្ខណៈសម្បត្តិ ពិសេសៗអស្ចារ្យ ឥឡូវនេះមានលក់ជាផ្លូវការក្នុងប្រទេសកម្ពុជាយើងហើយ! អ្វីដែលកាន់តែពិសេស និងអស្ចារ្យបំផុតទៀតនោះសម្រាប់រាល់ការជាវ Samsung...
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ បានជួយសង្គ្រោះប្រជាពលរដ្ឋនៅក្រុងកោះរ៉ុងមួយករណីទៀតហើយ ដោយបានបញ្ជូនអូប័រល្បឿនលឿនមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកបុរសម្នាក់ ជាប្រជាពលរដ្ឋ រស់នៅក្រុងកោះរ៉ុង ដែលគាត់មានអាការៈចុកទ្រូងផ្នែកខាងឆ្វេង(បរិវេណបេះដូង) ពិបាកដកដង្ហើម (ធ្ងន់ធ្ងរ) ហើយគ្រូពេទ្យនៅក្រុងកោះរ៉ុង បានបញ្ជាក់ថា...
លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងលោកស្រីរួមជាមួយឧបាសិកា ហៀ អួន បានចូលរួមជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានយាយ អួន កៀនស្រែ (ស្ពានយោល) និងផ្លូវបេតុងមួយខ្សែ” នៅថ្ងៃទី៥ ខែឧសភា ឆ្នំា២០២៣ នាភូមិមុខឈ្នាង ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។...
សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា នៅថ្ងៃសុក្រនេះ អគ្គីភ័យបានឆាបឆេះបន្ទប់ម៉ាស៊ីននៃសាឡាងចុះបញ្ជីដោយប្រទេសសិង្ហបុរី ដែលធ្វើដំណើរចេញពីកោះ Kusu ដោយបង្ខំឱ្យមានការផ្ទេរអ្នកដំណើររបស់ខ្លួនទៅកាន់នាវាមួយផ្សេងទៀត ។ អគ្គីភ័យត្រូវបានពន្លត់ដោយសមាជិកនាវិកទាំង៦នាក់នៃក្រុមហ៊ុន QUEEN STAR 2 ដែលធ្វើដំណើរពីប្រទេស សិង្ហបុរីទៅកាន់ Batam នៅគ្រាដែលឧប្បត្តិហេតុបានកើតឡើង...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយបាន វាយប្រហារ នៅភាគកណ្តាលនៃប្រទេសជប៉ុននៅថ្ងៃសុក្រនេះ ហើយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមានអ្នករងរបួស និងអគារបានបាក់រលំ ។ យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,៥ រ៉ិចទ័រ បានវាយប្រហារតំបន់ Ishikawa នៅម៉ោង២និង៤២នាទីរសៀល ត្រូវនឹងម៉ោង១និង៤២នាទីរសៀល...
បរទេស៖ រដ្ឋមន្ត្រីការបរទេសលោក Qin Gang បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជួបជាមួយសមភាគីរុស្ស៊ី គឺលោក Sergey Lavrov ថា ចិននឹងធ្វើការជាមួយរុស្ស៊ី ដើម្បីនាំមកនូវសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកការទូតចិនបានពិភាក្សា អំពីបញ្ហានេះនៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)...
បរទេស៖ បុរសម្នាក់ត្រូវបានផាកពិន័យ ១៧ លានដុង ឬស្មើនឹង ៧៣០ ដុល្លារអាមេរិក ហើយត្រូវបានដកហូតអាជ្ញាប័ណ្ណថែមទៀត ពីបទបើកបរខុសផ្លូវលើផ្លូវល្បឿនលឿន Phan Thiet ក្នុងទីក្រុង Dau Giay។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា បុរសអាយុ...
កំពង់ចាម ៖ នៅក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែប្រវែង ១,៣០០ ម៉ែត្រ នៅភូមិដូនដុំ ឃុំសូទិព ស្រុកជើងព្រៃ នៅព្រឹកថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះថ្វីត្បិតតែមានប្រវែងខ្លី ប៉ុន្តែជាផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ សម្រាប់បម្រើផលប្រយោជន៍ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ។ លោកអភិបាលខេត្ត...
ភ្នំពេញ ៖ ប៉ីប៉ីលី ជាសកម្មជនអតីតគណបក្សសង្រ្គោះជាតិ ហើយបច្ចុប្បន្នជាមន្ត្រីគណបក្សភ្លើងទៀន ដែលរិះគន់ឥតសន្សំចៃ មាត់បានសូមមកចូលរួមក្នុងជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការសូមចូលរួមនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សបង្ហាញក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ៥ ឧសភា។ បើតាមសម្តេចបង្ហាញទៀតថា “មុននេះបន្តិច (យប់មិញ)ខ្ញុំបានទទួលវីដេអូរបស់កូនស្រីប៉ីប៉ីលី និងស្វាមីដែលសុំអភ័យទោស និងសូមមកចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជាវិញ”។ សម្តេចថា ក្នុងវីដេអូនេះប៉ីប៉ីលី បានរៀបរាប់នូវរឿងរ៉ាវជាច្រើន...
បរទេស៖ ក្រសួងការបរទេសចិនបានជំរុញប្រទេសជិតខាងអាស៊ីរបស់ខ្លួនគឺជប៉ុន ឱ្យអនុវត្ត “ការប្រុងប្រយ័ត្នខ្ពស់” ជាការឆ្លើយតបទៅនឹង របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយដែលអះអាងថា អង្គការ ណាតូ គ្រោងនឹងបើកការិយាល័យ ទំនាក់ទំនងដំបូងរបស់ខ្លួននៅក្នុង តំបន់ក្នុងរដ្ឋធានីតូក្យូរបស់ប្រទេសជប៉ុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការ បរទេសចិន លោកស្រី Mao Ning...