ភ្នំពេញ ៖ តាមរបាយការណ៍ទទួលបានពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត បានឲ្យដឹងថា រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ចំនួន ១៣,១៨៧,៧៧១នាក់ ក្នុងនោះ ភ្ញៀវជាតិ ១៣.១៣២.០៨០នាក់ ខណៈភ្ញៀវអន្តរជាតិ ៥៥.៦៩១នាក់។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី១៧...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា អគ្គសេនាធិការ ចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា ខ្លួនបានបាញ់ព្រមាន និងផ្សព្វផ្សាយការព្រមាន ដើម្បីបណ្តេញ ទូកល្បាតរបស់កូរ៉េខាងជើង ដែលបានបំពានខ្សែបន្ទាត់ព្រំដែនខាងជើង ហៅកាត់ (NLL) ដែលជាព្រំដែនសមុទ្រពិតប្រាកដ នៅម៉ោងប្រហែល១១ព្រឹកថ្ងៃសៅរ៍...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu បានសាទរ កិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសរបស់ពួកគេ ចំពេលមានភាពតានតឹងជាមួយលោកខាង លិចជុំវិញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។ ក្នុងអំឡុងកិច្ចប្រជុំជាមួយលោក Shangfu នៅទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ លោក ពូទីន បានលើកឡើងពី កិច្ចសហប្រតិបត្តិការ ការពារជាតិរបស់ប្រទេសរបស់លោកជាមួយប្រទេសចិន ហើយបានលើកឡើងថា សមយុទ្ធយោធារួម...
ប៉េកាំង៖ អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក លោកស្រី ហ៊ីលឡារី គ្លីនតុន បានប្រកាសកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០០៩ នៅពេលមក ដល់រដ្ឋធានីថៃថា “សហរដ្ឋអាមេរិក បានត្រលប់មកវិញហើយ” ។ មនុស្សជាច្រើនមិនយល់ពីសារៈ សំខាន់នៃខ្សែបន្ទាត់នេះទេនៅពេលនោះ ដូចជានៅក្នុងទស្សនៈរបស់ពួកគេ សហរដ្ឋអាមេរិក មិនបានចាកចេញពីអាស៊ី ហើយការវិនិយោគដើមទុនរបស់សហរដ្ឋអាមេរិក នៅអាស៊ីនៅតែបន្តកើនឡើង។ រយៈពេល ១៣ឆ្នាំក្រោយមក...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការពារ ជាតិរបស់ប្រទេសចិន ដោយបានគូស បញ្ជាក់ពីការពង្រឹងទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងមូស្គូ ដែលខ្លួនបានតម្រឹមគោលនយោបាយការបរទេស របស់ខ្លួនយ៉ាងទូលំទូលាយក្នុងការប៉ុនប៉ង កាត់បន្ថយឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងលទ្ធិប្រជាធិបតេយ្យ លោកខាងលិចផ្សេងទៀត។ លោក ពូទីន និងរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានជួបគ្នាកាលពីថ្ងៃអាទិត្យជាមួយឧត្តមសេនីយ៍...
បរទេស៖ អតីតប្រធានាធិបតីម៉ិកស៊ិក លោក Jose Lopez Portillo ដែលបានដឹកនាំប្រទេសពីឆ្នាំ ១៩៧៦ ដល់ឆ្នាំ ១៩៨២ គឺជាទ្រព្យសម្បត្តិរបស់ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្តាល (CIA) សោះ, នេះបើយោងតាមឯកសារ ថ្មីមួយដែលបាន បោះ ពុម្ពផ្សាយដោយកំណត់ត្រាប្រវត្តិសាស្រ្តជាតិអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា...
បរទេស៖ មនុស្សបួននាក់បានរងការវាយប្រហារដោយគ្រាប់កាំភ្លើងខុសបច្ចេកទេស (ផ្លាត) និង មនុស្សបួននាក់ទៀត បានរងរបួសស្រាល ខណៈព្យាយាមរត់គេចខ្លួន នៅពេលដែលបុរសម្នាក់បានបើកការបាញ់ប្រហារនៅ ខាងក្រៅបារមួយ ក្នុងទីក្រុងបាងកកកាលពីព្រឹកថ្ងៃចន្ទ។ យោងតាមសារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១ទៀបភ្លឺនៅខាងក្រៅបារ Ornic Pub លើផ្លូវ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ មានរៀបចំកិច្ចប្រជុំបូកសរុប លទ្ធផលកិច្ច សហប្រតិបត្តិការ ឆ្នាំ២០២២ និងលើកទិសដៅបន្តឆ្នាំ២០២៣ រវាងបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពល ខេមរភូមិន្ទ ដឹកនាំដោយ លោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយនឹងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ក្រសួងការពារប្រទេស...
ពោធិសាត់: មនុស្ស២ នាក់បានស្លាប់ និង ៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍បង្កដោយរថយន្ត បើកបរដោយជនជាតិចិនម្នាក់បានបើកបុកម៉ូតូ និង អ្នកដើរថ្មើរជើង ស្ថិតនៅលើកំណាត់ ផ្លូវជាតិលេខ ៥៥ត្រង់ចន្លោះគីឡូម៉ែត្រលេខ76-77 ចំនុចមុខផ្សារ07 ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិសាត់កាលពីវេលាម៉ោង១៨ និង ២៥ នាទីថ្ងៃទី...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា កងទ័ពរបស់ប្រទេសជប៉ុន បានរកឃើញបំណែកយន្តហោះ និងសាកសពចំនួន៥នាក់ កាលពីថ្ងៃអាទិត្យ នៅក្នុងអំឡុងពេលរុករកក្នុងសមុទ្រជ្រៅ សម្រាប់នាវិកនៅលើឧទ្ធម្ភាគចក្រ ដែលបានបាត់ពីរ៉ាដា កាលពីដើមខែនេះ ។ យន្តហោះដែលមានមនុស្ស១០នាក់ នៅលើនោះបានបំពេញបេសកកម្មឈ្លបយកការណ៍នៅគ្រា ដែលយន្តហោះបាន បាត់ខ្លួនកាលពីថ្ងៃទី៦ ខែមេសា...