ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល កាលពីពេលថ្មីៗនេះ បានចេញលិខិតបំភ្លឺពាក់ព័ន្ធនឹងករណីលោក សាំង សារ៉ុម ចោទប្រកាន់មកលើ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល ថាបានរំលោភដី កម្មសិទ្ធិរបស់គាត់ ស្ថិតនៅក្នុងភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាលគឺខុសពីការពិតទាំងស្រុង។ បើតាមលិខិតបំភ្លឺបានឱ្យដឹងថា ដីប៉ះពាល់ដែលបុគ្គលឈ្មោះ សាំង សារ៉ុម ចាត់ទុកជាដីកម្មសិទ្ធរបស់ខ្លួន...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយ ថ្នាក់ដឹកនាំខេត្ត និងប្រធានមន្ទីរ អង្គភាពជាច្រើននាក់ នៅរសៀល២៦ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញចូលរួមរំលែកទុក្ខ និងដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ទឹម សុធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោៈរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានទទួលមរណៈភាព...
ថ្ងៃទី២៤ខែមេសា តាមម៉ោងក្នុងតំបន់ លោកMacronប្រធានាធិបតីបារាំងបច្ចុប្បន្នបានជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិថ្មីម្ដងទៀត ។ ក្នុងនាមជាប្រទេសស្នូលរបស់សហភាពអឺរ៉ុប ប្រទេសបារាំងជាកម្លាំងដ៏សំខាន់ក្នុងការជំរុញសមាហរណកម្មអឺរ៉ុប និងប្រកាន់ខ្ជាប់នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ។ ក្នុងបរិបទដែលទ្វីបអឺរ៉ុបផ្ទុះសង្គ្រាមឡើងវិញ លោកMacronបានជាប់ឆ្នោតជាប្រធានាធិបតីបារាំងម្តងទៀតបានទទួលការយកចិត្តទុកដាក់ជាពិសេស។ ក្នុងឯកសារកម្មវត្ថុសម្រាប់ឃោសនារកសំឡេងលើកនេះ លោកMacronបានលើកឡើងថា នឹងបន្តគោលនយោបាយអាណត្តិដំបូង ដើម្បីបង្កើតជាប្រទេសដែលកាន់តែឯករាជ្យ។ ចំណុចនេះបានធ្វើឱ្យលោកទទួលបានការគាំទ្រ ប៉ុន្តែវាក៏ជាបញ្ហាមួយដែលលោកMacronប្រឈមមុខក្រោយពីបានជាប់ឆ្នោតឡើងវិញផងដែរ ។ វាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការខ្វែងគំនិតខាងផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហាអ៊ុយក្រែនជាមួយអាមេរិក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺជាវិបត្តិធ្ងន់បំផុតដែលអឺរ៉ុបកំពុងប្រឈមមុខក្រោយពីសង្គ្រាមលោកលើកទី២ ។ ក្រោមការញុះញង់របស់អាមេរិក...
ភ្នំពេញ ៖ ក្នុងវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) លើកទី២ រៀបចំឡើងដោយធនាគារអេស៊ីលីដា នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានការចូលរួមពីពាណិជ្ជករកម្ពុជានិងជប៉ុនប្រមាណជា១០០នាក់ មកពីបណ្ដាក្រុមហ៊ុនចម្រុះវិស័យជាង៥០ បានគ្នាដើម្បីស្វែងរកដៃគូវិនិយោគនិងពិភាក្សាស្វែងយល់គ្នាទៅវិញទៅមក ធ្វើយ៉ាងណាមានឱកាសចាប់ដៃគូរកស៊ីលើវិស័យជាច្រើនរវាងពាណិជ្ជករទាំងពីរ ។ ការរៀបចំឲ្យមានវេទិកាស្វែងរកដៃគូវិនិយោគ (Business Matching) នេះឡើង ដើម្បីបង្កើនជំរុញឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែប្រសើរឡើង ។...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះ ក្រុមហ៊ុន ដើមអម្ពិល អ៊ែតវើថាយស៊ីង ឯ.ក បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន ក្រុមហ៊ុនអចលនទ្រព្យ ឆៃលីន ស៊ារៀលធី ខូ អិលធីឌី នៅកម្ពុជា ស្តីអំពីការផ្សព្វផ្សាយព័ត៌មាន អំពីអចលនទ្រព្យ ដែលកំពុងមានសក្ដានុពល នៅក្នុងប្រទេសកម្ពុជា និងដើម្បីបញ្ជ្រាបព័ត៌មាន អំពីការទិញ-លក់អចលនទ្រព្យ...
For China watchers, the achievements that China has scored in the past decade are unprecedented. Leading the country throughout this period has...
ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១ ខែឧសភាខាងមុខនេះ តាមរយៈកិច្ចសហការជាមួយនឹងសហព័ន្ធខ្មែរអត្តពលកម្ម អង្គការផ្កាយសមុទ្រកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់សប្បុរសធម៌ ISF Superhero Fun Run ដំបូងបង្អស់របស់ខ្លួន ។ ព្រឹត្តិការណ៍រត់សប្បុរសធម៌មួយនេះបង្កើតឡើងក្នុងគោលបំណង រៃអង្កាសថវិកាដ៏ចាំបាច់សម្រាប់គាំទ្រដល់កម្មវិធី អប់រំរបស់អង្គការផ្កាយសមុទ្រកម្ពុជា និងផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយអំពីបេសកកម្ម និងការងាររបស់អង្គការ ផ្កាយសមុទ្រកម្ពុជាដល់សាធារណៈជនក្នុងប្រទេសកម្ពុជា ។ អង្គការផ្កាយសមុទ្រកម្ពុជា ហៅកាត់ថា ISF...
តម្លៃ 1m2 = 3800$ទំហំសរុប 343 m2ទំហំដី 14,5m x 23,5m https://goo.gl/maps/F6Ytz8mZ8WxVZyg9A សម្រាប់លោកអ្នក កំពុងស្វែងរក ទ្រព្យសម្បតិ្ត ដែលមានសក្តានុពល និងកំពុងមានចំណូលស្រាប់ ក៏ដូចជាប្រកបអាជីវកម្មផ្សេងៗ ឬសង់អគារខ្ពស់ អាចពិចារណាបាន ស្ថិតនៅផ្ទះលេខ 57A ផ្លូវ 480...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov នៅក្នុងបទសំភាសកាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថាជំហរបស់រុស្សីចំពោះសង្គ្រាមនុយក្លេអ៊ែរគឺមិនមែនជារឿង អាចទៅរួចនោះទេហើយរដ្ឋាភិបាលក្រុងមូស្គូ ក៏បានបញ្ចុះបញ្ចូលបញ្ជាក់ប្រាប់ អាមេរិកនិងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត លើលោករួចហើយដែរកាលពីខែមករាមកម្ល៉េះ។ ប្រទេសរុស្សីបានព្យាយាមក្នុងការបញ្ចុះបញ្ចូល ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីធ្វើការប្តេជ្ញាចិត្តឡើងវិញទៅលើសេចក្តីថ្លែងការណ៍កាលពីឆ្នាំ១៩៨៧ ដោយមេដឹកនាំអាមេរិក និងសហភាពសូវៀតដែលបានអះអាងថាសង្គ្រាមនុយក្លេអ៊ែរគឺមិនមានអ្នកណាម្នាក់ជាអ្នកឈ្នះនោះទេ ហើយវាជាសង្គ្រាមដែលមិនគួរត្រូវបានកើតឡើងជារៀងរហូត។ ខណៈដែលរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Trump មិនព្រមទទួលយកការអំពាវនាវនេះនោះប៉ុន្តែប្រធានាធិបតីថ្មីលោក Joe Biden...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្រាប់ថ្ងៃទី២៥ មេសា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែ២នាក់ប៉ុណ្ណោះ ។ សម្តេច ហៅការឆ្លងថ្មីត្រឹមតែមនុស្ស២នាក់នេះ ជាព្រឹត្តិការណ៍មិនធ្លាប់មាន និងជាលើកដំបូងសម្រាប់រយៈពេលជាង១ឆ្នាំមកនេះ ។ សម្តេចតេជោបន្តថា សម្រាប់រាជធានីភ្នំពេញ គឺមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃ២៥ មេសា...