បរទេស៖ លោកស្រី Marine Le Pen បានទទួលស្គាល់បរាជ័យក្នុងការបោះឆ្នោតប្រធានាធិបតីបារាំងកាលពីល្ងាចថ្ងៃអាទិត្យ ប៉ុន្តែនៅតែពណ៌នាអំពីលទ្ធផលរបស់លោកស្រីថា ជាការតំណាងឲ្យ«ជ័យជម្នះដ៏ភ្លឺចែងចាំងក្នុងខ្លួនឯង»។ នៅក្នុងជុំទីពីរ បេក្ខជនមកពីគណបក្សស្តាំនិយមជ្រុល National Rally ត្រូវបានចាញ់ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច គឺលោក Emmanuel Macron ដែលប្រកាន់និន្នាការកណ្តាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសតួកគីនៅថ្ងៃចន្ទនេះ មុនពេលមានកិច្ចពិភាក្សានៅទីក្រុងមូស្គូ និងទីក្រុងគៀវ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ខាង ក្រោម នេះ គឺ ជា ការ វិវត្តន៍ ចុង ក្រោយ បង្អស់៖ ក្រសួងការបរទេសតួកគីបាននិយាយកាលពីថ្ងៃអាទិត្យថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ជម្លោះរវាង អ៊ុយក្រែន និងរុស្ស៊ី អាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្ម និងខ្សែសង្វាក់ផលិតកម្មតំបន់ និងសកល។ ក្រោយពីប្រទេសរុស្ស៉ី បានបើកការវាយទ្រង់ទ្រាយធំលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២នោះ ជម្លោះរវាងប្រទេសទាំង២ នៅតែអូសបន្លាយមកដល់សព្វថ្ងៃនេះ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសមួយចំនួនក្នុងសកលលោកផងដែរ...
បច្ចុប្បន្ន បើទោះបីជាប្រទេសភាគច្រើនកំពុងស្ថិតក្រោមម្លប់ នៃសុខសន្តិភាពក្តី តែក៏មានប្រទេសមួយចំនួនកំពុងរងការញាំញីពីសង្គ្រាមឬពីកត្តាអសន្តិសុខមួយចំនួនដូចជាភេរវនិយមនិងការគំរាមកំហែងពីការវាយប្រហារតាមបណ្តាញអ៊ីនធើណិតជាដើម ។ អាស្រ័យហេតុនេះ ការដោះសា្រយបញ្ហាសន្តិសុខជាភារកិច្ចចាំបាច់បំផុត នៅចំពោះមុខរបស់បណ្តាប្រទេសនានា ។ ក្នុងន័យនេះ ពេលអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២២ នៃវេទិកា Boao សម្រាប់អាស៊ី លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើងនូវគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសចិនស្តីពី«សន្តិសុខសកល» ដើម្បីរួមចំណែកជា«ផែនការចិន»សម្រាប់ជាយុថ្កាលំនឹងសន្តិសុខសកលក្នុងយុគសម័យថ្មី ។...
ពេលថ្មីៗកន្លងទៅនេះ តុលាការក្រុងឡុងដ៍របស់អង់គ្លេស បានអនុញ្ញាតជាផ្លូវការឱ្យធ្វើបត្យាប័នលោក Julian Assang ដែលជាស្ថាបនិកវេបសាយ Wikileaks ទៅសហរដ្ឋអាមេរិក ការនេះបានបណ្តាលឱ្យភាគីជាច្រើនចោទជាមន្ទិលសង្ស័យនិងធ្វើការតវ៉ា ។ លោក Kristinn Hrafnsson និពន្ធនាយកនៃវេបសាយ Wikileaks បានលើកឡើងថា ទង្វើរបស់អាមេរិកនិងអង់គ្លេសនេះគឺ “ហាក់ដូចជាកាត់ទោសប្រហារជីវិតចំពោះលោក Julian Assang” ។ ក្នុងរយៈពេលជាង១០ឆ្នាំកន្លងទៅ ហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកដេញតាមលោក Julian Assang មិនដាច់? មូលហេតុគឺដោយមកពីលោកបានលាតត្រដាងរឿងអាស្រូវមួយចំនួនរបស់សហរដ្ឋអាមេរិកដែលនាំឱ្យសហរដ្ឋអាមេរិកបាក់មុខយ៉ាងខ្លាំង ។ រឿងរបស់លោក Julian Assang ធ្វើឱ្យអ្នកទាំងអស់គ្នាឃើញច្បាស់ថា នៅសហរដ្ឋអាមេរិកគ្មាន “សេរីភាព”អ្វីនោះទេ នេះគ្រាន់តែជាលេសនិងឧបករណ៍សម្រាប់អ្នកនយោបាយអាមេរិកវាយប្រហារប្រទេសដទៃទៀតប៉ុណ្ណោះ ។ កាលពីឆ្នាំ២០១០ វេបសាយ Wikileaks ដែលបង្កើតឡើងដោយលោក Assang បានប្រកាសឯកសារសម្ងាត់ជាច្រើនរបស់រដ្ឋាភិបាលអាមេរិកអំពីសង្គ្រាមអាហ្វហ្កានីស្ថាននិងសង្គ្រាមអ៊ីរ៉ាក់ ក្នុងនោះ បូករួមទាំងខ្លឹមសារដូចជាការទម្លាក់គ្រាប់បែកពីអាកាសទៅលើប្រជាជនស៊ីវិលនិងការធ្វើទារុណកម្មដ៏ឃោរឃៅជាដើម ។ បន្ទាប់មក លោក Assang ក៏បានប្រកាសរឿងអាស្រូវមួយចំនួនរបស់រដ្ឋាភិបាលអាមេរិកថែមទៀត ដូច្នេះ លោកបានក្លាយជាបន្លាក្នុងកែវភ្នែករបស់រដ្ឋាភិបាលអាមេរិក ។ កាលពីខែមិថុនាឆ្នាំ២០១២ លោក Assang បានស្វែងរកសិទ្ធិជ្រកកោននយោបាយពីស្ថានទូតអេក្វាឌ័រប្រចាំនៅក្រុងឡុងដ៍ ។ កាលពីខែមេសាឆ្នាំ២០១៩ ស្ថានទូតអាក្វាឌ័របានប្រគល់លោក Assang ទៅឱ្យភាគីអង់គ្លេស បន្ទាប់មក ភាគីអាមេរិកបានចេញផ្សាយសេចក្តីស្នើសុំអំពីការធ្វើបត្យាប័ន ។ រឿងរបស់លោក Assang បាននាំឱ្យពិភពលោកឃើញច្បាស់ពីធាតុពិតនៃ “សិទ្ធិមនុស្ស”និង “ប្រជាធិបតេយ្យ”ដែលសហរដ្ឋអាមេរិកបាននិយាយបំផ្លើសនោះ ។ ក្នុងនាមជាជនជាតិអូស្ត្រាលីម្នាក់ដែលរស់នៅក្នុងប្រទេសអង់គ្លេស លោក Assang លាតត្រដាងបទឧក្រិដ្ឋកម្មក្នុងសង្គ្រាមនិងភស្តុតាងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងទៀតរបស់សហរដ្ឋអាមេរិក បានបណ្តាលឱ្យរដ្ឋាភិបាលអាមេរិកខ្លឹងសម្បាយ៉ាងខ្លាំង ។ រដ្ឋាភិបាលអាមេរិកបានទាមទារឱ្យធ្វើបត្យាប័នលោក Assang ជាច្រើនលើក នេះជាការសងសឹករបស់យុត្តិធម៌អាមេរិកដោយឆ្លៀតប្រើ “ការលូតដៃគ្រប់គ្រង” ។ មិនថាលោក Assange និងលោក Edward Snowden ឬក៏លោក Perer Arnett អ្នកសារព័ត៌មានល្បីឈ្មោះរបស់សហរដ្ឋអាមេរិកដែលបានបាត់បង់ការងារដោយសារបាននិយាយត្រង់ៗថា សហរដ្ឋអាមេរិកបាន “ទទួលបរាជ័យ”ក្នុងសង្គ្រាមអ៊ីរ៉ាក់ វាសនារបស់ពួកគេហាក់ដូចជាកញ្ចក់មួយដែលបានបញ្ចាំងពីភាពក្លែងក្លាយនិងអាក្រក់នៃ “សេរីភាពបែបអាមេរិក” ។ កាលពីខែមករាឆ្នាំនេះ លោក Andrés Manuel López Obrador ប្រធានាធិបតីម៉ិកស៊ិកបានថ្លែងថា មុនពេលលោកត្រាំ អតីតប្រធានាធិបតីអាមេរិកបញ្ចប់អាណត្តិ លោកធ្លាប់សរសេរសារលិខិតមួយច្បាប់ឱ្យលោកត្រាំ ដើម្បីទាមទារឱ្យដោះលែងលោក Assange ។ លោក Obrador បានថ្លែងទៀតថា “ខ្ញុំបានផ្ញើសារលិខិតនោះ តែមិនដែលទទួលបានការឆ្លើយតបវិញអីទេ ។” ក្រោម “ស្តង់ដារពីរបែបអាមេរិក”ដែលល្បីឈ្មោះនៅទូទាំងពិភពលោក នេះគឺជាសារលិខិតមួយដែលមិនអាចទទួលបានការឆ្លើយតបមកវិញ ៕
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃចន្ទនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសទទួលយកសំណើររបស់ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក Naftali Bennett ដើម្បីបំពេញទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអ៊ែល ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ មេដឹកាំទាំងពីរត្រូវបានគេដឹងថាបានធ្វើការ ពិភាក្សាគ្នាតាមទូរស័ព្ទទៅលើប្រធានបទនៃការដកកងកម្លាំងបដិវត្តអ៊ីរ៉ង់ IRGC ចេញពីបញ្ជីភេវរកម្របស់ អាមេរិក។ លោក Bennett បានថ្លែងនៅក្នុងសន្ទរកថាមួយក្រោយ កិច្ចប្រជុំនេះថា៖ខ្ញុំជឿជាក់ថាលោកប្រធានាធិបតី Biden...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ថា កាលពីថ្ងៃអាទិត្យ កងទ័ពលីបង់ បានជួយសង្គ្រោះមនុស្សចំនួន៤៥នាក់ និងបានរកឃើញសាកសពចំនួន៨នាក់ បន្ទាប់ពីទូកជនចំណាកស្រុកបានលិចនៅក្នុងដែនទឹក នៃភាគខាងជើងទីក្រុងទ្រីប៉ូលី ។ កងទ័ពលីបង់ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា រលកខ្ពស់បានធ្វើឲ្យលិចទូកដែលផ្ទុកលើសទម្ងន់ ដែលផ្ទុកមនុស្សជាង៥០នាក់ ។ អ្នកដែលត្រូវបានជួយសង្គ្រោះមួយចំនួនត្រូវបានព្យាបាលនៅលើដី ចំណែកអ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅក្បែរនោះដើម្បីទទួលការថែទាំសង្គ្រោះបន្ទាន់ ។ ប្រតិបត្តិការស្វែងរកបានចាប់ផ្តើមនៅយប់ថ្ងៃសៅរ៍ភ្លាមៗ បន្ទាប់ពីទូកចាកចេញពីទីក្រុងឆ្នេរសមុទ្រ...
ភ្នំពេញ ៖ ដោយសារមើលឃើញថា បច្ចុប្បន្នករណីឆ្លងជំងឺកូវីដ មានជាង១០ភាគរយក្នុងមួយថ្ងៃនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យក្រុមមន្រ្តីជំនាញប្រជុំគ្នា ពីការដកការពាក់ម៉ាស់នៅតាមទីសាធារណៈ ប៉ុន្តែសម្តេចតេជោថា បើក្នុងករណី មានការឆ្លងកូវីដជាលក្ខណៈទ្រង់ទ្រាយធំ ពលរដ្ឋអាចនាំគ្នាវិលទៅពាក់ម៉ាស់វិញបាន ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសូមអង្វរក ដល់ប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងដូសទី៣ ចំពោះអ្នកមិនទាន់ចាក់ ខណៈបច្ចុប្បន្នពលរដ្ឋជាង៦លាននាក់ទៀតមិនទាន់ចាក់ដូសទី៣ ក្នុងពេលពលរដ្ឋជាង១លាននាក់ចាក់ដូសទី៤ ។ សម្តេចថា នេះ ជាកាតព្វកិច្ចតម្រូវឲ្យចាក់ ដូច្នេះត្រូវរំដោះខ្លួនពីជំងឺកូវីដដែលអាចធ្វើទៅបាន ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានឲ្យក្រុមមន្រ្តីជំនាញពាក់ព័ន្ធដូចជាលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ជួបប្រជុំពិភាក្សាពីតម្រូវដកចេញនូវកាតព្វកិច្ចពាក់ម៉ាស់នៅទីសាធារណៈ។ សម្តេចក៏ផ្តាំថា ក្នុងនោះនៅគ្រប់ទីកន្លែងបិទជិតនានា ត្រូវតែពាក់ម៉ាស់។ ប៉ុន្តែទោះបីជាយ៉ាងណា សម្តេចថា គ្រប់ភូមិសាស្រ្តទាំងអស់ក៏ត្រូវទុកឲ្យពលរដ្ឋសម្រេចចិត្តពាក់ម៉ាស់ ឬមិនពាក់ដោយខ្លួនឯងផងដែរ។ ការឲ្យពិចារណាប្រជុំការសម្រេចដោះម៉ាស់នេះ ក្រោយពីសម្តេចតេជោបានសង្កេតឃើញថា...