ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលវៀតណាម នឹងបើកការស៊ើបអង្កេតទៅលើ ប្រតិបត្តិការរបស់បណ្តាញសង្គម TikTok

ហាណូយ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ថា រដ្ឋាភិបាល វៀតណាម បានឲ្យដឹងថា ខ្លួននឹងស៊ើបអង្កេតប្រតិបត្តិការរបស់បណ្តាញសង្គម TikTok នៅក្នុងប្រទេសចាប់ពីខែឧសភា ដើម្បីធានាថា វេទិកាវីដេអូអនុលោមតាមបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងមាតិកា ការបង់ពន្ធ និងគោលនយោបាយពាណិជ្ជកម្ម ។

តំណាងក្រសួងលោក Le Quang Tu Do បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះថា កម្មវិធីដែល គ្រប់គ្រងដោយជនជាតិចិនដ៏ពេញនិយម ដែលផ្ទុកវីដេអូទំហំធំ នាពេលថ្មីៗនេះបានអនុញ្ញាតឱ្យមានខ្លឹមសារ “ពុល ប្រមាថ មិនពិត និងអបិយជំនឿ” នៅលើវេទិការបស់ខ្លួន ។

លោក Do បានលើកឡើងថា “TikTok, Facebook និង YouTube សុទ្ធតែជាប្រព័ន្ធផ្សព្វផ្សាយសង្គមឆ្លងដែន ជាមួយនឹង ស្តង់ដារអន្តរជាតិ។ ប៉ុន្តែនៅគ្រាដែលដំណើរការនៅក្នុងប្រទេសវៀតណាម វេទិកានេះត្រូវតែគោរពតាមបទប្បញ្ញត្តិក្នុង ស្រុកទាំងខ្លឹមសារ និងកាតព្វកិច្ចពន្ធ” ។

ក្រុមហ៊ុនបានឲ្យដឹងកាលពីខែកុម្ភៈថា ខ្លួនបានប្រាប់ដល់អាជ្ញាធរឲ្យផ្សព្វផ្សាយ និងព័ត៌មានអេឡិចត្រូនិកថា គណៈប្រតិភូរដ្ឋាភិបាល នឹងទៅទស្សនាការិយាល័យនៅវៀតណាមនៅក្នុងត្រីមាសទី២ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top