(ភ្នំពេញ) ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៣៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ក្រុមហ៊ុន សាមសុង បានរៀបចំកម្មវិធីជួបជុំដ៏រីករាយរវាងគណៈគ្រប់គ្រងរបស់សាមសុង ជាមួយនឹងអាជីវករលក់ដុំ លក់រាយនូវគ្រឿងបរិក្ខារអេឡិចត្រូនិកសាមសុងទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើន ក្រោមបរិយាកាសដ៏ស្រស់ស្រាយ និងភាពសប្បាយរីករាយដ៏អស្ចារ្យ។ កម្មវិធីនេះប្រព្រឹត្តិឡើងនៅសណ្ឋាគារណាហ្គាវើលដ៍១ ដោយមានការលេងល្បែងកម្សាន្តប្រជាប្រិយសប្បាយៗ ដូចជា ល្បែងបោះអង្គុញ ចាក់ប៉េងប៉ោង និងរបាំគោះអង្រែជាដើម។ ជាពិសេសជាមួយការស្រស់ស្រូបអាហារដ៏ឈ្ងុញ…ឆ្ងាញ់ជាច្រើនមុខ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការ សន្ដិសុខអចិន្ដ្រៃយ៍សម្រាប់ការ បោះឆ្នោត (គ.ស.អ) បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល នឹងដាក់កងកម្លាំង ១០ម៉ឺននាក់ សម្រាប់ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀប រយ ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧...
ភ្នំពេញ ៖ ក្នុងដំណើរការឃោសនាបោះឆ្នោត និងដំណើរការបោះឆ្នោត នីតិកាលទី៧ នាពេលខាងមុខនេះ លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវដល់អាជ្ញាធរទាំងអស់ ត្រូវទប់ស្កាត់ឱ្យបាននូវអំពើ បំភិតបំភ័យ គំរាមកំហែង ដល់បេក្ខជន ឬសកម្មជន របស់គណបក្សនយោបាយ និងអ្នកបោះឆ្នោត។ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្ដិសុខ អចិន្ដ្រៃយ៍សម្រាប់ ការបោះឆ្នោត (គ.ស.អ) និងលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នេះ បានអញ្ជើញផ្សព្វផ្សាយខ្លឹមសារ នៃសេចក្ដីណែនាំរួម...
WARSAW ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន បានទៅដល់ប្រទេសជិតខាងរបស់ខ្លួន គឺប៉ូឡូញ នៅថ្ងៃពុធនេះ ។ ជំនួយការប្រធានាធិបតីប៉ូឡូញបានឲ្យដឹងថា សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការ ទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធដែល បានធ្វើឱ្យមានការគាំទ្រផ្នែកយោធា និងនយោបាយរបស់លោកខាងលិចសម្រាប់ក្រុង...
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា នាយកអង្គភាពព័ត៌មាន និងវប្បធម៌ប្រចាំខេត្ត លោក Qari Mohibullah Nikzad បានឲ្យដឹងនៅថ្ងៃពុធនេះ ភ្លៀងធ្លាក់ខ្លាំង និងបានបង្កជាគ្រោះទឹក ជំនន់ភ្លាមៗ ដោយបានសម្លាប់មនុស្សម្នាក់ និង១០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងស្រុក Bangi ខេត្ត Takhar ភាគខាងជើងនៃប្រទេស...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ថា នៅថ្ងៃពុធនេះ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានថ្លែងថា ប្រទេសចិន បានដើរតួយ៉ាងសំខាន់ក្នុងការស្វែងរកសន្តិភាពនៅក្នុង ប្រទេសអ៊ុយក្រែន ខណៈដែលគាត់បានបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃនៅក្រុងប៉េកាំង ។ ថ្លែងនៅឯសហគមន៍មួយរបស់បារាំង នៅក្នុងក្រុងប៉េកាំង នៅមុនពេលកិច្ចប្រជុំជាមួយមេដឹកនាំចិន...
បរទេស៖ សហរដ្ឋអាមេរិកបានហោះហើរយន្តហោះទម្លាក់គ្រាប់បែក B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែរ ទៅកាន់ ឧបទ្វីបកូរ៉េ ដើម្បីបង្ហាញ ពីភាពរឹងមាំរបស់ខ្លួនប្រឆាំងនឹងកូរ៉េខាងជើង ខណៈដែលការព្រួយបារម្ភកាន់ តែខ្លាំងឡើងថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរ។ យោងតាមសារព័ត៌មាន Al-Jazeera ចេញផ្សាយនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួងការពារជាតិ កូរ៉េខាងត្បូង បាននិយាយថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយបានចូលរួម ក្នុងសមយុទ្ធដែន...
ភ្នំពេញ៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំ សង្រ្កាន្តវត្តភ្នំនៅរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ វត្តភ្នំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ១៤-១៦ មេសា ឆ្នាំ២០២៣។
ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិកគណៈកម្មការទន្លេមេគង្គ បានទទួលស្គាល់នូវកាលានុវត្តភាព ដែលទន្លេមេគង្គផ្តល់សម្រាប់ការអភិវឌ្ឍ និងការលូតលាស់ផ្នែកសេដ្ឋកិច្ច-សង្គម។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ ស្ដីពីលទ្ធផលសង្ខេប នៃកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ នៅប្រទេសឡាវ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋាភិបាល នៃប្រទេសជាសមាជិក បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព និងសមិទ្ធផលដែល MRC...