ភ្នំពេញៈ នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ទឹកសុទ្ធអរុណា ចំនួន៥០កេស និង ភេសជ្ជៈប៉ូវកម្លាំងគោជល់ ចំនួន៥០កេស ពី លោក គង់...
ស្ថាប័នប្រព័ន្ធសារព័ត៌មាន ប្រចាំនៅហុងឌូរ៉ាសទីមួយរបស់ប្រទេសចិន ដែលទទួលបានការអនុញ្ញាតរួមពីក្រសួងនៃប្រទេសទាំងពីរ ចិននិងហុងឌូរ៉ាស ពោលគឺ ស្ថានីយអ្នកកាសែតប្រចាំក្រុង Tegucigalpa នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានធ្វើពិធីបើកឱ្យដំណើរការនៅទីស្តីការប្រធានាធិបតីហុងឌូរ៉ាសនៅថ្ងៃទី ២៨ ខែមីនា តាមម៉ោងក្នុងតំបន់។ នេះជាស្ថានីយអ្នកកាសែតក្រៅប្រទេសចំនួនទី ១៩១ នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន។ ក្នុងពិធីនេះផងដែរ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននិងស្ថានីយវិទ្យុនិងទូរទស្សន៍ជាតិហុងឌូរ៉ាសបានចុះហត្ថលេខាលើលិខិតបញ្ជាក់ពីបំណងនៃការផ្លាស់ប្តូរនិងសហប្រតិបត្តិការ។ ភាគីទាំងពីរនឹងធ្វើកិច្ចសហប្រតិបត្តិការលើច្រើនវិស័យដូចជា ការបង្កើតស្ថាប័ន យន្តការសហប្រតិបត្តិការ ខ្លឹមសារកម្មវិធី ការផ្លាស់ប្តូរបុគ្គល...
និយាយចំពោះគ្រួសារ អាមេរិកជាច្រើន ថ្ងៃទី ២៧ ខែមីនាគឺជាថ្ងៃមួយដ៏សោកសៅបំផុត ។ នាព្រឹកថ្ងៃដដែលនេះ ករណីបាញ់ប្រហារមួយបានកើតឡើងនៅសាលាបឋមសិក្សាមួយនៅក្រុង Nashville រដ្ឋ Tennessee សហរដ្ឋអាមេរិកដែលបណ្តាលឱ្យកុមារឥតទោសពៃរ៍អាយុត្រឹម ៩ ឆ្នាំចំនួន ៣ នាក់និងមនុស្សពេញវ័យ ៣ នាក់ស្លាប់បាត់បង់ជីវិត ។ នេះគឺជាករណីបាញ់ប្រហារក្នុងសាលារៀនដ៏ធ្ងន់ធ្ងរបំផុតនៅសហរដ្ឋអាមេរិកបន្ទាប់ពីកើតមានករណីបាញ់ប្រហារនៅសាលាបឋមសិក្សា Robb រដ្ឋ...
[ភ្នំពេញ: ថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២៣] មនុស្សជាច្រើនតែងគិតថា រថយន្ត Pickup ជារថយន្តដែលប្រើសម្រាប់តែការដឹកទំនិញ លើកដាក់ឥវ៉ាន់តែប៉ុណ្ណោះ តែធាតុពិតទៅ រថយន្ត Pickup អាចប្រើប្រាស់ក្នុងគោលបំណងច្រើនយ៉ាង ជាពិសេសសម្រាប់អ្នកដែលចង់សម្រាកពីការងារ បំបាត់ភាពស្មុគស្មាញ និងបរិយាកាសដ៏អាប់អួរនៅក្នុងទីក្រុង មកផ្លាស់ប្តូររសជាតិជីវិតជាមួយនឹងការរស់នៅជាមួយធម្មជាតិ ព្រៃព្រឹក្សាដោយការទៅបោះតង់ក្នុងព្រៃ ឬរមណីយដ្ឋានធម្មជាតិនានា។ យ៉ាងណាមិញ ដើម្បីអោយដំណើរកម្សាន្តនេះប្រព្រឹត្តទៅបានរលូន ទាមទារអោយលោកអ្នកជ្រើសរើសជំនួយការដែលស័ក្តិសមមួយ។...
ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការដោយ ថាមពលពន្លឺព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង ។ ពិធីប្រគល់នេះបានធ្វើឡើងក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌ ច្បារអំពៅ មន្ត្រីនិងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។...
លោក យឹម ស៊ីណន ត្រូវបានតុលាការដោះលែងឡើងវិញ ក្រោយពីសរសេរលិខិតសុំព្រះរាជទានទោសពីព្រះមហាក្សត្រ និងសុំទោសសម្តេចតេជោ ហ៊ុន សែន
ឡុងដ៍៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា កងកម្លាំងរុស្ស៊ី កំពុងឆ្ពោះទៅមុខនៅក្នុងទីក្រុង Bakhmut ភាគខាងកើតអ៊ុយក្រែន បើទោះបីជាមានការតស៊ូយ៉ាងខ្លាំងក្លា និងស្ទើរតែបានគ្រប់គ្រងទាំងស្រុងនូវរោងចក្រលោហៈនៅទីនោះក៏ដោយ ។ មេដឹកនាំដែលដំឡើងដោយរុស្ស៊ីនៅក្នុងតំបន់បានលើកឡើងដូច្នេះ ។ ការអះអាងរបស់លោកបានប្រឆាំងនឹងការពិពណ៌នារបស់អ៊ុយក្រែន និងលោកខាងលិចអំពីស្ថានការណ៍ក្នុងទីក្រុង ដែលពួកគេបានលើកឡើងថា មានស្ថិរភាព ខណៈការវាយលុករបស់រុស្ស៊ីបានធ្លាក់ចុះ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា មនុស្សចំនួន៦នាក់ ក្នុងចំណោមពួកគេ ៣នាក់ជាកុមារ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសាលាបឋមសិក្សានៅក្រុង Nashville សហរដ្ឋអាមេរិក ។ជនរងគ្រោះជានិស្សិតត្រូវបានគេកំណត់អត្តសញ្ញាណថា ឈ្មោះ Evelyn Dieckhaus, Hallie Scruggs និង William Kinney ដែលមានអាយុ៨...
បរទេស៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍អាល្លឺម៉ង់ លោកស្រី Svenja Schulze បានចាប់ផ្តើមគំនិតផ្តួចផ្តើមមួយកាលពីថ្ងៃចន្ទ ដើម្បីកសាងអ៊ុយក្រែនឡើងវិញ ទោះបីជាជម្លោះនៅតែបន្តនៅក្នុងប្រទេសអឺរ៉ុបខាងកើតក៏ដោយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Svenja Schulze ថា “ការកសាងឡើងវិញរបស់អ៊ុយក្រែនចាប់ផ្តើមឥឡូវនេះ … រដ្ឋាភិបាលតែម្នាក់ឯងនឹងមិនអាចបំពេញភារកិច្ចដ៏ធំបែបនេះបានទេ ដូច្នេះ សង្គមទាំងមូលគឺចាំបាច់។...
ហុងឌុយរ៉ាស់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ថា ការប្រយុទ្ធគ្នាក្នុងសង្គ្រាមការទូតដ៏ខ្លាំងក្លារវាងប្រទេសចិន និងកោះតៃវ៉ាន់ កំពុងកើតឡើងនៅក្នុងទឹកដីអាមេរិកឡាទីន ដែលប្រទេសហុងឌូរ៉ាស់ បានក្លាយជាប្រទេសចុងក្រោយគេបង្អស់ដែលបោះបង់ចោលក្រុងតៃប៉ិ ហើយចងសម្ព័ន្ធភាពជាមួយក្រុងប៉េកាំង ។ ប្រទេសប៉ារ៉ាហ្គាយនឹងក្លាយជារណសិរ្សបន្ទាប់ ខណៈដែលខ្លួនរៀបចំការបោះឆ្នោតប្រធានាធិបតីនៅក្នុងខែមេសាខាងមុខនេះ ដោយបេក្ខជនប្រឆាំង Efrain Alegre បានប្តេជ្ញាវាយតម្លៃទំនាក់ទំនងឡើងវិញជាមួយក្រុងតៃប៉ិ ប្រសិនបើគាត់ឈ្នះឆ្នោត...