ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងផ្លូវ និងស្ពាន តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ នឹងសាងសង់នៅឆ្នាំ២០២៤ ខាងមុខហើយ ដោយគ្រោងចំណាយថវិកាប្រហែល២៥០លានដុល្លារ ផងដែរ។ នាឱកាសអញ្ជើញចុះពិនិត្យទីតាំងគម្រោងសាងសង់កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាថ្ងៃទី៩ ខែមីនា...
ឱកាសការងារដ៏សម្បូរបែប គ្រប់មុខជំនាញគ្រប់ផ្នែកជាង 5000+ នឹងលេចវត្តមានឡើងក្នុងកម្មវិធីពិព័រណ៌ការងារដែលរៀបចំឡើងដោយក្រុមហ៊ុន CamboJob ដើម្បីផ្ដល់ឱកាសឱ្យយុវជនរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗឱ្យមានការងារល្អធ្វើ។ នៅថ្ងៃទី ៧ និង៨ ខែមេសា ខាងមុខនេះ CamboJob នឹងរៀបចំកម្មវិធីពិព៍រណ៌ការងារ “CamboJob Campus Career Fair 2023”ជាលើកទី៣ ដើម្បីបន្តលើកស្ទួយ និងផ្ដល់ឱកាសការងារសម្បូរបែបដល់យុវជន។ ដោយនៅក្នុងកម្មវិធី ពិព័រណ៌ការងារប្រចាំឆ្នាំ...
ស្វាយរៀង៖ មន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ៩ ខែមីនាឆ្នាំ ២០២៣ នេះបានរៀបចំដំណើរការកាត់បើកវិញ្ញាសាពេលព្រឹកប្រឡងចូលរៀនពុទ្ធិកអនុវិទ្យាល័យស្វាយរៀង ក្រោមព្រះអធិបតីភាពព្រះវិមិត្តិសត្ថា ជុំ ចន្ថា ព្រះរាជាគណៈថ្នាក់កិត្តិយស ព្រះវិន័យធរគណខេត្ត និងជាព្រះនាយករងពុទ្ធិកវិទ្យាល័យស្វាយរៀង តំណាងព្រះវិសុទ្ធិញាណ មុំ សយ ព្រះមេគណខេត្តស្វាយរៀង និងលោក ទីវ សុភា ប្រធានមន្ទីរធម្មការនិងសាសនាខេត្តស្វាយរៀង។ ពិធីដំណើរការកាត់វិញ្ញាសាប្រឡងនេះដែរ ក៏មានការចូលរួមពី...
ភ្នំពេញ ៖ ក្នុងកម្មវិធីបើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៣ របស់រដ្ឋបាល រាជធានីភ្នំពេញ បានលើកយកប្រធានបទចំនួន៥ មកពិភាក្សា ។ ប្រធានបទទាំងនោះរួមមាន ៖ ការដោះស្រាយបញ្ហាសំណល់រឹង-សំរាម , ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ , ការត្រៀមរៀបចំការប្រកួត កីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ , គោលនយោបាយ “ភូមិ...
ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះជួបសំណេះសំណាល ជាមួយរចនាសម្ព័ន្ធថ្នាក់ខេត្ត ស្រុក ឃុំ និង សមាជិកសមាជិកា សកម្មជនគាំទ្រប្រមាណ៥០០នាក់ នៅទីស្នាក់ការគណបក្ស ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។
គ្រាន់តែបង្ហាញវត្តមានជាផ្លូវការនៅផ្សារទំនើបអីុអនសែនសុខចំនួនពីរថ្ងៃសោះ ហ្គ្រេនវីឡាម៉ូដថ្មី បុរីអាមីរី៧មករា របស់ក្រុមហ៊ុនក្រុមហ៊ុនអាម៉ូរីឌីវេឡុបម៉ិន ឆក់បានប្រជាប្រិយភាព ពីសំណាក់មហាជន មានអ្នកជាវ កក់បិទប្លង់ជាបន្តបន្ទាប់ លើសពីការរំពឹងទុក។ ហ្រ្គេនវីឡាម៉ូដថ្មី មិនត្រឹមតែអង្រូនបេះដូងសាធារណជនប៉ុណ្ណោះទេ តែថែមទាំង តារាប្រុសស្រីល្បីៗ នាំគ្នាបញ្ចេញចំណាប់អារម្មណ៍ពិតព្រោងព្រាត៖ កញ្ញា រ៉ាប់ប៊ឺ បានឲ្យដឹងថា កញ្ញាលង់ស្រឡាញ់ ហ្រ្គេនវីឡាម៉ូដថ្មី បុរីអាម៉ូរី៧មករា ត្រង់រចនាបថ ផ្ទះធំទូលាយ...
ភ្នំពេញ៖ សភាយុវពាណិជ្ជករអន្តរជាតិ សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី៣ ក្នុងគោលបំណងដើម្បីលើកតម្កើងគុណភាពជីវិតជាមូលដ្ឋាន និងគុណតម្លៃនៃការអនុវត្តធ្វើសមាធិ និងយោគៈ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ ដែលនឹងប្រារព្ធធ្វើឡើងនៅ...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាគណៈកម្មាធិការជាតិដឹកនាំ តម្រង់ទិស ការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម (គ.ជ.ដ.អ.) បានថ្លែងថា គោលដៅចម្បងនៃផែនការ យុទ្ធសាស្រ្តជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦ គឺការបង្កើតប្រព័ន្ធរួមនៃអត្តសញ្ញាណកម្មប្រជាជន និងការគ្រប់គ្រងទិន្នន័យ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំតម្រង់ទិសការងារអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម...
ដាម៉ាស់៖ ស៊ីរីបានឲ្យដឹងថា មន្ត្រីអាមេរិក ដែលស្វែងរកអស្ថិរភាពស៊ីរី ត្រូវតែទទួលខុសត្រូវ ជាការឆ្លើយតប ទៅនឹង ពាក្យសច្ចារបស់រដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Antony Blinken ក្នុងការឱ្យរដ្ឋាភិបាលស៊ីរី ទទួលខុសត្រូវចំពោះ “ការរំលោភសិទ្ធិមនុស្ស និងការរំលោភបំពាន”។ ក្រសួងការបរទេសស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្រ្តីអាមេរិកដែលបានប្រើប្រាស់មូល និធិគ្មានដែន កំណត់ ដើម្បីបំផ្លាញស៊ីរី និងបង្ហូរឈាមប្រជាជនរបស់ខ្លួនត្រូវតែទទួលខុសត្រូវ” នេះបើយោងតាមការចុះផ្សាយ...
បរទេស៖ប្រធានធិបតីនៃប្រទេសអ៊ុយក្រែនលោក Vladimir Zelensky បានធ្វើការអញ្ជើញប្រធានសភាអាមេរិកលោក Kevin Mc Carthy ទៅបំពេញទស្សនកិច្ចនៅក្នុងទីក្រុងគៀវ ដោយសង្ឃឹមថាមេដឹកនាំដ៏សំខាន់របស់គណបក្សសាធារណៈ រូបនេះក៏នឹងអាចបន្ទន់ឥរិយាបថចំពោះបញ្ហា ជំនួយអាវុធបន្ថែមទៀតសម្រាប់អ៊ុយក្រែន។ ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ CNN លោក Zelensky បានថ្លែងបែបនេះថា៖លោក McCarthy គួរតែមកទស្សនា នូវអ្វីដែលយើងកំពុងខិតខំបំពេញ ការងារជារៀងរាល់ថ្ងៃនៅទីនេះនិងអ្វីដែល កំពុងកើតឡើងនៅទីនេះនិងអ្វីដែល សង្គ្រាមបានបំផ្លិចបំផ្លាញពួកយើងហើយដូច្នេះគាត់នឹងអាចធ្វើការសន្និដ្ឋានជារួមបាន។...