ភ្នំពេញ ៖ មុននេះបន្តិច(រសៀលថ្ងៃ២៨កុម្ភៈ)សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាយ៉ាងដាច់ណាត់ និងជាបន្ទាន់ពោលភ្លាមៗតែម្តង ឲ្យមន្រ្តីពាក់ព័ន្ធនៅក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកសត្វក្ងោកដែលដកហូតពីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយកទៅឲ្យម្ចាស់ចិញ្ចឹមនាថ្ងៃទី២៨ កុម្ភៈនេះតែម្តងដោយគ្មានពន្យាពេលនោះទេ ។ ថ្មីៗនេះ សត្វក្ងោកប្រមាណជិត ២០ក្បាល របស់លោក យឹម សំអឿន (ម្ចាស់សត្វក្ងោក)រស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង...
ភ្នំពេញ ៖ មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជាឲ្យអ្នកពាក់ព័ន្ធជាពិសេសលោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃយកសត្វក្ងោកដែលដកហូតពីប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំងយកទៅឲ្យម្ចាស់ចិញ្ចឹមនាថ្ងៃទី២៨ កុម្ភៈនេះ។ ថ្មីៗនេះ សត្វក្ងោកប្រមាណជិត ២០ក្បាល របស់លោក យឹម សំអឿន (ម្ចាស់សត្វក្ងោក)រស់នៅក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ត្រូវមន្ត្រីរដ្ឋបាលព្រៃឈើ ចាប់យក ។...
នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖*ករណីទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់...
បរទេស៖ ថ្មីៗនេះប្រទេសប្រេស៊ីលបានប្រកាសអនុញ្ញាតិឲ្យនាវាចម្បាំងចំនួន២គ្រឿង របស់ប្រទេសអ៊ីរ៉ង់ សុំចូលចិត្តនៅក្នុង ផែរបស់ខ្លួន ហើយព្រឹត្តិការណ៍លើកនេះ បានកើតឡើងនៅក្រោយពេលមានការ ពន្យាពេលនៃជំនួបគ្នារវាង ក្រុមអ្នកកាទូតតំណាងផង និងថ្វីបើមានសំពាធពីសំណាក់សហរដ្ឋអាមេរិកផង។ នាវាចម្បាំងរបស់អ៊ីរ៉ង់គឺ IRIS Makran និង IRIS Dena បានចូលចតនៅក្នុងផែនារដ្ឋធានី Rio de Janerio និងត្រូវបាន អះអាងដោយ...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ក្នុងរយៈពេលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃ១-៧ មីនា កម្ពុជាបន្តទទួល រងឥទ្ធិពលទ្រនុងសម្ពាធខ្ពស់ និងខ្យល់មូសុងពីចិន ក្នុងកម្រិតខ្សោយ ។ ដោយសារការទទួលឥទ្ធិពលពីចិននេះ នឹងធ្វើឲ្យកម្ពុជាមានសីតុណ្ហភាពពី២០-៣៥ អង្សាសេ នៅតាមតំបន់មួយចំនួននៅទូទាំងប្រទេស៕
បរទេស៖យោងតាមប្រភពសុំមិនបញ្ចេញ ឈ្មោះនៅក្នុងជួររដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន និងទីក្រុងប៊ែរឡាំងបានបញ្ជាក់ ថាក្រុមអ្នកគាំទ្រមក ពីលោកខាងលិចចំពោះអ៊ុយក្រែន បានចាប់ផ្តើមធ្វើការពិចារណាក្នុងការកំណត់ពេលវេលាឲ្យ រដ្ឋាភិបាល ទីក្រុងគៀវត្រឡប់មកចូលតុចរចា ដើម្បីសន្តិភាពឡើងវិញ។ ប្រភពដដែលបានធ្វើការឆ្លើយឆ្លងជាមួយនឹងកាសែតអាល្លឺម៉ង់ The Tabloid Bild បានបន្តទៀតថាជាមួយ នឹងកញ្ចប់ជំនួយ ជាយោធាជា សន្ធឹកសន្ធាប់នោះទាំងអាមេរិកិងសម្ព័ន្ធមិត្តចង់ឲ្យអ៊ុយក្រែន ប្រើប្រាស់វាអស់ពីលទ្ធភាពប្រសិនបើ គេអាចធ្វើការវាយដណ្តើមយកទឹកដីដែលរុស្សី កាន់កាប់ទាំងឡាយត្រឡប់មក វិញឲ្យបានមុនខែកញ្ញាទៅវិច្ឆិកាខាងមុខ។ របាយការណ៍ដែលត្រូវបានចេញផ្សាយ...
បរទេស៖យោងតាមការបញ្ជាក់ដោយអ្នក នាំពាក្យរបស់កងកម្លាំងយោធា របស់ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃ ម្សិលមិញនេះ ថាយន្តហោះ ចម្បាំង របស់អាមេរិកមួយគ្រឿង ដែលបានធ្វើការហោះហើរកាត់ទៅនឹងច្រកសមុទ្រកោះ តៃវ៉ាន់គឺជាការគម្រាមកំហែងដ៏ធំមួយ សម្រាប់ ស្ថេរភាពនៅក្នុងតំបន់។ យន្តហោះប្រភេទ P-8A Poseidon ជាយន្តហោះចម្បាំងនិងឈ្លបយកការណ៍ ដើម្បីប្រឆាំងទៅនឹងនាវាមុជទឹកបាន ធ្វើការហោះហើរពីឈូងសមុទ្រ ដែលបែងចែករវាងដែនកោះតៃវ៉ាន់ និងដែនអធិបតេយ្យភាពរបស់ប្រទេសចិនកាលពី ថ្ងៃចន្ទ។ ជាការឆ្លើយតបចិនបានប្រើប្រាស់យន្តហោះ Su-27...
បរទេស៖យោងតាមការបញ្ជាក់ ដោយក្រសួងការពារជាតិ របស់ប្រទេសរុស្សីកាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា មជ្ឈមណ្ឌលស៊ើបការណ៍សំងាត់ មួយរបស់ប្រទេសអ៊ុយក្រែនស្ថិតនៅក្នុងតំបន់ Brovary ក្នុងទីក្រុងគៀវត្រូវបានរងការ វាយប្រហារដោយមីស៊ីលរបស់រុស្សីជាច្រើនគ្រាប់។ ក្រសួងការពារជាតិដដែលក៏បានរាយការណ៍ ដែរថាមីស៊ីលរបស់រុស្សី ក៏បានវាយប្រហារទៅលើមជ្ឈមណ្ឌលប្រតិបត្តិការ ពិសេសរបស់លោកខាងលិចដែល ស្ថិតនៅក្បែរទៅនឹងទីក្រុង Khmelnitsky ស្ថិតនៅភាគខាងលិច ប្រទេសអ៊ុយក្រែន ផងដែរ។ នៅក្នុងសេចក្តីប្រកាសដដែលក៏បាន បញ្ជាក់ទៀតថាកងកម្លាំងទ័ពរបស់រុស្សីនៅតែបន្តវាយប្រហារ នៅក្នុងគោលដៅ Donetsk នៅឡើយដែលទីនោះពួកគេបានចាប់ខ្លួន...
គៀវ៖ មួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែនឆ្លងផុតសង្រ្គាមរយៈពេល១ឆ្នាំ រុស្ស៊ីបានបាត់បង់ទាហាន៦៦០នាក់ទៀត នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន ហើយសរុបមករុស្ស៊ីបានបាត់បង់ទាហាន ១៣១០នាក់ និងរថក្រោះ ១៨គ្រឿងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ។ ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រុស្ស៊ីឥឡូវនេះបានបាត់បង់ទាហានប្រមាណ ១៤៨១៣០នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ ចំនួនអ្នកស្លាប់របស់រុស្ស៊ីមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ហើយការប៉ាន់ស្មានរបស់អ៊ុយក្រែន ជាធម្មតា ខ្ពស់ជាង...
វ៉ាស៊ីនតោន៖ នៅពេលដែលសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែនឈានចូលដល់ឆ្នាំទីពីររបស់ខ្លួន នាយក CIA លោក William Burns បានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន កំពុងមានទំនុកចិត្តខ្លាំងពេកនៅក្នុងសមត្ថភាពយោធារបស់លោក ក្នុងការវាយអ៊ុយក្រែនឱ្យចុះចូល។ លោក Burns នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍បានលើកឡើងថា ប្រធានសេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ីបានបង្ហាញនៅក្នុងកិច្ចប្រជុំខែវិច្ឆិការបស់ពួកគេ “អារម្មណ៍ឆ្អែតឆ្អន់ និងភាពច្របូកច្របល់” ដែលឆ្លុះបញ្ចាំងពីជំនឿផ្ទាល់ខ្លួនរបស់លោក ពូទីន។ លោកបន្ដថា...