ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យ៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

នាព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យ០៩នាក់ ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ចំនួន២ករណីផ្សេងគ្នា។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖
*ករណីទី១៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចលើផ្លូវជាតិ៦A ស្ថិតនៅភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ រហូតដល់វេលាម៉ោង១៣៖២០នាទី ថ្ងៃដដែល ដោយមានការចង្អុលបង្ហាញពីជនសង្ស័យខាងលើ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានបន្តសហការជាមួយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ ចុះឃាត់ខ្លួនបក្ខពួកជនសង្ស័យខាងលើបានចំនួន០៤នាក់បន្ថែមទៀត នៅចំណុចផ្ទះជួលគ្មានលេខ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០៧នាក់មានឈ្មោះ ៖
១/ ឈ្មោះ ថុន ឈាងលី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់ផាស្អាប់ មានទីលំនៅភូមិបាក់ខែង សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ។
២/ ឈ្មោះ ពិសិដ្ឋ ដាវុធ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិស្វាយអាត់ ឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៣/ ឈ្មោះ សួន វណ្ណី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌ ជ្រោយចង្វារ។
៤/ ឈ្មោះ ទុំ សុខុម ជក់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរយាមម៉ាស៊ីនបូមទឹក ស្នាក់នៅភូមិផ្សាតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
៥/ ឈ្មោះ ជា សុវណ្ណារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
៦/ ឈ្មោះ ពិន រាយ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។
៧/ ឈ្មោះ រឿន ស្រីដា ភេទស្រី អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ វត្ថុតាងចាប់យករួមមាន៖ ១/ម្សៅក្រាមសថ្លាសរុបចំនួន ០៥កញ្ចប់ធំ តូច, ២/ម៉ូតូ០១គ្រឿងម៉ាកសង់ពណ៌ខ្មៅស្លាកលេខកណ្ដាល1-AQ 42 00, ៣/ ចំពាមកៅស៊ូ ចំនួន០១, ៤/ថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារសម្រាប់សេពមួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។

*ករណីទី២៖ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌឬស្សីកែវ បានចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង០២នាក់ មានឈ្មោះ ៖
១/ ឈ្មោះ សន ជា ហៅផា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរស៊ីឈ្នួលផាត់មុខ មានទីលំនៅ ភូមិអំពិលក្រៅ ឃុំពានា ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
២/ ឈ្មោះ ហ៊ីម ហាន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅ ភូមិអំពាំង ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ វត្ថុតាងចាប់យករួមមាន ៖១.ក្រាមពណ៌សថ្លាចំនួន ០៣កញ្ចប់, ២.ម៉ូតូចំនួន ០១គ្រឿង, ៣.ទូរស័ព្ទដៃ០៣គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង៩នាក់ ក្នុង២ករណីខាងលើនេះត្រូវបានអាវុធរាជធានីភ្នំពេញបញ្ចូនទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសទៅតាមច្បាប់៕

To Top