ភ្នំពេញ ៖ ម្ហូបអាហារខូចគុណភាពជាង៨តោន ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ថា (ក.ប.ប) រាជធានីភ្នំពេញ ធ្វើការដុតកម្ទេចចោល នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានចាក់សំរាមដង្កោ ស្ថិតក្នុងខណ្ឌដង្កោ ។ ម្ហូបអាហារខូចគុណភាព យកមកដុតកម្ទេចចោលរួមមាន៖ សាច់ជ្រូក សាច់ត្រី ជើងមាន់ គ្រឿងក្នុងជ្រូក...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយតំណាងសហគមន៍កសិកម្មដាំដុះបន្លែ ដើម្បីសាកសួរសុខទុក្ខ ក៏ដូចជាផ្សព្វផ្សាយនូវគោលការណ៍ឥណទានគាំទ្រដល់ការដាំដុះបន្លែក្នុងផ្ទះសំណាញ់។ ជាកិច្ចចាប់ផ្តើមលោកបណ្ឌិត បានធ្វើការសាកសួរទៅកាន់តំណាងសហគមន៍ដើម្បីចង់ដឹងអំពីបញ្ហាប្រឈមផ្សេងៗ ដែលសហគមន៍ផ្ទាល់ កំពុងជួបប្រទះ និងការលំបាកនានារបស់សហគមន៍។ បន្ទាប់ពីបានស្តាប់ការលើកឡើង អំពីបញ្ហារបស់សហគមន៍លោកបណ្ឌិត បានជូនជាយោបល់...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា រដ្ឋាភិបាល នៅក្នុងតំបន់ បានឲ្យដឹង កាលពីថ្ងៃអង្គារថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៤៤នាក់ ហើយដោយសារគ្រោះបាក់ដី និងទឹកជំនន់កាលពី ចុងសប្តាហ៍ នៅលើឆ្នេរសមុទ្រ នៃរដ្ឋសៅប៉ូឡូរបស់ប្រទេសប្រេស៊ីល ខណៈដែលមនុស្សប្រហែល៤០នាក់នៅតែបាត់ខ្លួន។ យោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយរដ្ឋាភិបាល សៅប៉ូឡូ មនុស្ស៤៣នាក់បានស្លាប់នៅក្នុងគ្រោះបាក់ ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងទីក្រុង Sao Sebastiao...
ទុយនេស៊ី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ថា លោក Houcemeddine Jbabli អ្នកនាំពាក្ យឆ្មាំជាតិ ទុយនេស៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនអន្តោប្រវេសន៍គ្មានឯកសារសរុបចំនួន៥៦៩នាក់ ត្រូវបានជួយសង្គ្រោះចេញ ពីឆ្នេរសមុទ្រទុយនេស៊ី ខណៈដែលព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ប្រទេសអ៊ីតាលី ។ លោក Jbabli បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងបាតុភូត នៃអន្តោប្រវេសន៍ខុសច្បាប់...
បរទេស៖រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងថា មកដល់បច្ចុប្បន្នទោះ បីជាយ៉ាងណាក្តីទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសរុស្សីគឺមានភាពរឹងម៉ាំខ្លាំង និងស្ថេរភាពបំផុត។ ថ្លែងនៅក្នុងអំំឡុងពេលដែលលោកកំពុងបំពេញ ទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូដោយក្នុងនោះបានជួបជាមួយនឹង អគ្គលេខាធិកានៃក្រុមប្រឹក្សាសន្តិសុខជាតិលោក Nikolay Patrushev ផងដែរដើម្បីពិភាក្សាកិច្ចការងារ សំខាន់ផ្តោតទៅ លើអត្ថប្រយោជន៍នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីនិងនៅគ្រប់វិស័យ។ លោក Wang លើសពីនេះក៏បានសង្កត់ធ្ងន់ដែរថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីមានភាពចាស់ទុំទាំងអត្តចរិត...
ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញ បើកសន្និបាតត្រួត ពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡង ប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅសណ្ឋាគារសុខាភ្នំពេញ។...
បរទេស៖យោងតាមការបញ្ជាក់ដោយលោករដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ុយក្រែនលោក Dmitry Kuleba កាលពីថ្ងៃអង្គារ ម្សិលមិញនេះ បានលើកឡើងថាប្រទេសចិនបានប្រកាសបង្ហាញ នូវធាតុចូលដ៏សំខាន់ៗ ជាច្រើនជាផ្នែកមួយនៃផែនការដើម្បីកសាងសន្តិភាព រវាងរុស្សីនិងអ៊ុយក្រែន។ លោករដ្ឋមន្ត្រីរូបនេះបានបន្តទៀតថា លោកបានទទួលនូវការចែករំលែកជាច្រើនក្រោយជំនួប ជាមួយនឹងមន្ត្រីកំពូល របស់ចិនគឺលោករដ្ឋមន្ត្រីការបរទេសចិន Wang Yiកាលពីពេលថ្មីៗនេះ។ លោក Kuleba បានពោលបែបនេះថា៖លោក Wang Yi បានចែករំលែកជាមួយខ្ញុំនូវធាតុសំខាន់ដែលចិន...
ប៉េកាំង៖ ប្រទេសចិន បានបដិសេធការអះអាងដែលថា ខ្លួនកំពុងរៀបចំផ្ទេរអាវុធដ៍សាហាវទៅឱ្យប្រទេសរុស្ស៊ី បន្ទាប់ពីសហរដ្ឋអាមេរិក បានព្រមានជាសាធារណៈជាថ្មីនៅមុនថ្ងៃខួបនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះបើយោងតាម ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា “វាគឺជាសហរដ្ឋអាមេរិក មិនមែនប្រទេសចិន នោះទេ ដែលបន្តបញ្ជូនអាវុធទៅកាន់សមរភូមិ” ដោយបានចោទប្រកាន់សហរដ្ឋអាមេរិកពីបទ “ផ្លាស់ប្តូរការស្តីបន្ទោស និងផ្សព្វផ្សាយព័ត៌មានមិនពិត” ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាបន្តបន្ទាប់កាលពីចុងសប្តាហ៍ដែល...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់អ្នកវិនិយោគបារាំង ឲ្យមានការវិនិយោគលើវិស័យកសិកម្ម និងឧស្សាហកម្ម នៅប្រទេសកម្ពុជា។ នាឱកាសអនុញ្ញាតឲ្យលោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានស្នេីដល់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បន្តជួយកម្ពុជា លើវិស័យអភិវឌ្ឍ ធនធានមនុស្ស ទឹកស្អាត ហេដ្ឋារចនាសម្ព័ន្ធ និងភ្លើង ជាដើម។ នាឱកាសអនុញ្ញាតឲ្យលោក រ៉េមី រីយូ (Rémy Rioux) អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ចូលជួបសម្ដែងការគួរសម...