បរទេស៖ យោធាអូស្ត្រាលីអះអាងថា ចិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតបុគ្គលិករបស់ខ្លួន។ ក្រសួងការពារជាតិអូស្ត្រាលីបានចោទប្រកាន់ចិនពីបទបាញ់ឡាស៊ែរលើយន្តហោះចារកម្មរបស់ខ្លួនមួយក្នុងសប្តាហ៍នេះ ដោយថ្កោលទោសថាវាជា “ឧបទ្ទវហេតុសុវត្ថិភាពធ្ងន់ធ្ងរ” ដែលអាចមាន “គ្រោះថ្នាក់ដល់អាយុជីវិត” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ យោធាអូស្ត្រាលីបានអះអាងថា យន្តហោះចារកម្ម P-8A Poseidon មួយគ្រឿងរបស់ខ្លួន “បានរកឃើញឡាស៊ែរបំភ្លឺយន្តហោះ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានព្រមានថា អ៊ុយក្រែនអាចបោះបង់ការសន្យាដែលមានអាយុរាប់ទសវត្សរ៍ ដើម្បីក្លាយជាប្រទេសគ្មាននុយក្លេអ៊ែរ និងផ្លាស់ប្តូរចំពោះការសម្រេចចិត្តពីមុនដែលខ្លួនបានធ្វើដើម្បីបោះបង់អាវុធបរមាណូរបស់ខ្លួន បន្ទាប់ពីការដួលរលំនៃសហភាពសូវៀត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសន្និសីទសន្តិសុខទីក្រុង Munich កាលពីថ្ងៃសៅរ៍ លោក Zelensky បានចង្អុលបង្ហាញថា...
ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃ កង យោធ ពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ អគារទីបញ្ជាការ និងសមិទ្ធផលនានារបស់កងពលតូច អន្តរាគមន៍លេខ៦ ឧត្តរមានជ័យ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។ លោក...
នៅវេលាម៉ោងប្រមាណ ០២និង១៩នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ មានយុវជនក្លាហានម្នាក់ បានធ្វើសកម្មភាព ចូលឆក់យកកាបូបលុយភ្ញៀវដែលកំពុងអង្គុយហូបបបរស នៅចំណុចហាង លឹមទ្រី ផ្លូវមុន្នីវង្ស ខណ្ឌបឹងកេងកង បានសម្រេច ហើយគេចខ្លួចទៅដេកក្នុងផ្ទះយ៉ាងរំភើយ អស់ពេញមួយយប់ ស្រាប់តែព្រឹកឡើងមិនទាន់ភ្ញាក់ពីដេកផង ក៏ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌឬស្សីកែវ ធ្វើការស្រាវជ្រាវ រហូតឈានដល់ធ្វើការឃាត់ខ្លួនដល់ក្នុងផ្ទះ នៅចំណុចផ្ទះគ្មានលេខ ក្រុម4...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រសិនបើលោកខាងលិចពិតជាចង់ជួយក្រុងគៀវក្នុងការប្រឈមមុខដាក់គ្នាជាមួយទីក្រុងមូស្គូមែន វាគួរតែចៀសវាងការស្មានថាតើនៅពេលណា ឬប្រសិនបើកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីអាចចាប់ផ្តើមវាយលុកនៅតាមព្រំដែនដើម្បីធ្វើសង្គ្រាមជាមួយប្រទេសនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងកាលពីថ្ងៃសៅរ៍នៅឯសន្និសិទសន្តិសុខទីក្រុង Munich លោក Zelensky បានដាក់ចេញនូវទស្សនៈរបស់គាត់លើការព្យាករណ៍ដែលពណ៌នាថាការលុកលុយយ៉ាងពេញលេញអាចនឹងកើតមាន។ លោកបានទទូចថា “ដើម្បីជួយអ៊ុយក្រែន មិនចាំបាច់និយាយឥតឈប់ឈរអំពីកាលបរិច្ឆេទនៃការលុកលុយដែលអាចកើតមាននោះទេ”...
ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា ក្រុងហុងកុងកាលពីថ្ងៃសុក្របានឲ្យដឹងថា ខ្លួននឹងពន្យារពេលសម្រាប់ផែនការជ្រើសរើសមេដឹកនាំថ្មីរបស់ទីក្រុងនេះ ជាផលប៉ះពាល់ថ្មីសម្រាប់រដ្ឋាភិបាល ខណៈដែលខ្លួនកំពុងតស៊ូដើម្បីដោះស្រាយរលកនៃករណីកូវីដ-១៩ ។ មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏ធំមួយរបស់ប្រទេសចិន បច្ចុប្បន្នកំពុងស្ថិតក្នុងបញ្ហានៃការផ្ទុះឡើងនៃមេរោគឆ្លងដ៏អាក្រក់បំផុតមិនធ្លាប់មានរបស់ខ្លួន ដោយបានចុះបញ្ជីករណីដែលបានបញ្ជាក់រាប់ពាន់នាក់ក្នុង១ថ្ងៃ ជាមួយគ្នានេះដែរ មន្ទីរពេទ្យឈានដល់ចំណុចកំពូល ហើយគោលនយោបាយសូន្យនៃជំងឺកូវីដ ដែលបានដាក់បទបញ្ជាដោយរដ្ឋាភិបាលក្រុងប៉េកាំង នោះបានបរាជ័យដែរ ។គណៈកម្មាធិការតូចមួយនៃអ្នកស្មោះត្រង់ទីក្រុងប៉េកាំងត្រូវបានកំណត់ដើម្បីជ្រើសរើសនាយកប្រតិបត្តិថ្មីរបស់ទីក្រុងនៅចុងខែមីនាខាងមុខ...
ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់កម្មវិធីនៅគណបក្សឃុំព្រែកតាកូវរួចមក , នៅវេលា ព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានយុវជនបង្គោលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសហការី បានបន្តអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំ ឃុំព្រែកតាមាក់ ឃុំព្រែកអំពិល និងឃុំព្រែកអំពិល...
ឡុងដ៏៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នំា២០២២ថា លោក លោក Boris Johnson នាយករដ្ឋមន្ត្រីអង់គ្លេស បានថ្លែងកាលពីថ្ងៃសៅរ៍ថា ប្រសិនបើប្រទេសលោកខាងលិច បរាជ័យក្នុងការបំពេញតាមការសន្យារបស់ខ្លួនក្នុងការគាំទ្រឯករាជ្យភាពរបស់អ៊ុយក្រែន វានឹងផ្តល់ផលវិបាកដ៏អាក្រក់នៅទូទាំងពិភពលោក រួមទាំងកោះតៃវ៉ាន់ផងដែរ ។ គេបានដឹងថា កងទ័ពរុស្សី មានចំនួនច្រើននៅជិតព្រំដែនអ៊ុយក្រែន...
ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងជាប្រធានយុវជនបង្គោលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងសហការី បានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីប្រកាសបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ប្រចាំឃុំព្រែកតាកូវ, ឃុំស្វាយជ្រំ, ឃុំព្រែកលួង និងឃុំកោះឧកញ៉ាតី សរុបចំនួន៣៥៥ នាក់។ ក្នុងឱកាសនោះ...