ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួម ក្នុងពិធីបិទការប្រកួតកីឡា កងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ សាលានាយទាហាន សកម្ម នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។ លោក ហ៊ុន ម៉ាណែត ក៏សូមថ្លែងនូវការកោតសរសើរចំពោះសាលានាយទាហានសកម្ម និងបណ្តាស្ថាប័ន-កងឯកភាពដៃគូសហការ ដែលបានខិតខំព្យាយាមប្រឹងប្រែងថែរក្សាប្រពៃណី...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី កាលពីថ្ងៃព្រហស្បតិ៍បានច្រានចោលការបញ្ជារបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន សម្រាប់បទឈប់បាញ់បណ្តោះអាសន្ននៅអ៊ុយក្រែននៅមុនថ្ងៃបុណ្យគ្រិស្តអូស្សូដក់ ដែលធ្វើតាមសំណើរបស់មេដឹកនាំខាងវិញ្ញាណរបស់រុស្ស៊ីលោកអយ្យកោ Kirill ។ លោក ហ្សេឡិនស្គី បានហៅបទឈប់បាញ់បណ្តោះអាសន្នថាជាល្បិចមួយក្នុងគោលបំណងបញ្ឈប់ការរីកចំរើនរបស់កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ដុនបាសភាគខាងកើត ខណៈដែលរុស្ស៊ីនាំយកកងទ័ពបន្ថែមទៀត។ វិមានក្រឹមឡាំងបានឲ្យដឹងថា បទឈប់បាញ់រយៈពេល ៣៦ ម៉ោងចាប់ផ្តើមនៅថ្ងៃត្រង់នៅថ្ងៃទី០៦ ខែមករា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The...
បរទេស៖ ការនាំចេញរថយន្តអគ្គិសនីពីប្រទេសចិនបានកើនឡើងជិត៣ដងក្នុងខែវិច្ឆិកា ដែលជំរុញដោយការបញ្ជាទិញយ៉ាងច្រើនពីអឺរ៉ុប។ នេះបើតាមសារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់ទិន្នន័យគយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍ គឺក្រុមហ៊ុនផលិតរបស់ចិនបាននាំចេញរថយន្តអគ្គិសនី (EV) មានតម្លៃ ៣,២ពាន់លានដុល្លារក្នុងខែវិច្ឆិកា ដែលជាតួលេខខ្ពស់បំផុតមិនធ្លាប់មានសម្រាប់រយៈពេលមួយខែ កើនឡើង ១៦៥ភាគរយ ពីខែវិច្ឆិកា ឆ្នាំ...
ភ្នំពេញ៖ដោយមើលឃើញពីតម្រូវការនិងការកើនឡើងជាបន្តបន្ទាប់របស់អតិថិជន ធនាគារអេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.) នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣នេះ បានសម្ភោធដាក់ឲ្យដំណើរការនូវសាខាទី២៦៤ជាផ្លូវការ ដែលជាសាខាថ្មីរបស់ខ្លួនបន្ថែមទៀត នៅក្នុងផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) ដើម្បីបង្ខិតសេវាកម្មដល់ដៃអតិថិជនឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត។ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងថា ការពង្រីកសាខានៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣)...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាមលោកស្រី ប៉ាង ដានី លើកទឹកចិត្តឱ្យយុវជនគ្រប់រូប បង្វែរចិត្តគំនិតលេង កីឡាឲ្យបានគ្រប់គ្នា ដើម្បីសុខភាព ។ លោកស្រីអភិបាលរងខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២៣ ក្នុងពិធីបើកការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯកទូទាំងខេត្តកំពង់ចាម ប្រចាំឆ្នាំ ២០២៣ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៤...
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជាវាយតម្លៃខ្ពស់ថា ការកែសម្រួលវិធានការបង្ការ និងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន គឺជាភាពឈ្លាសវៃ និងជាចំណុចវិជ្ជមានមួយដ៏ល្អ សម្រាប់ពិភពលោកទាំងមូល។ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍នៃប្រទេសកម្ពុជា នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញផ្តល់កិច្ចសម្ភាសន៍ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន ទាក់ទងនឹងការត្រៀមស្វាគមន៍ទេសចរមកពីប្រទេសចិន និងការវាយតម្លៃអំពីការកែសម្រួលវិធានការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ របស់រដ្ឋាភិបាលចិន ព្រមទាំងការរំពឹងទុកវត្តមាន របស់ទេសចរចិន នៅកម្ពុជាផងដែរ។ ឯកឧត្តមបណ្ឌិត...
បរទេស៖យោងតាមការបញ្ជាក់ដោយ អ្នកនាំពាក្យរបស់រដ្ឋាភិបាលទីក្រុងប៉ារីស កាលពីថ្ងៃព្រហស្បិត៍ម្សិលមិញនេះ បាន ឲ្យដឹងថាបារាំង នឹងធ្វើការផ្គត់ផ្កត់អាវុធ ជារថក្រោះធុនស្រាលផលិតក្នុងស្រុក AMX-10 ជាច្រើនគ្រឿង ទៅឲ្យបរទេស អ៊ុយក្រែន ក្រោយការពិភាក្សា ចុងក្រោយ។ ដំណឹងនៃការផ្គត់ផ្គង់អាវុធថ្មីនេះ ត្រូវបានធ្វើឡើងតាមសំណើរ របស់ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelenksy និងនៅក្រោយពេលដែលលោកបានជួប ពិភាក្សានិងលំអិតអំពីកិច្ចការងារនេះជាមួយ នឹងប្រធានាធិបតីបារាំង Emmanuel...
បរទេស៖កាសែតវ៉ាស៊ិនតោនប៉ុស្តិកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញផ្សាយថាសហរដ្ឋអាមេរិក នឹងមិនធ្វើការ បញ្ជុននិងផ្គត់ផ្គង់រថក្រោះធុនធ្ងន់និងទំនើបបំផុតរបស់ខ្លួន M1 Abram ទៅឲ្យ រទេសអ៊ុយក្រែនឡើយទោះ បីជារដ្ឋាភិបាលក្រុងគៀវជារឿយៗតែងតែបានស្នើសុំក្តី។ មិនត្រឹមតែអាមេរិកនោះទេសូម្បីតែបណ្តាប្រទេសក្នុងសមាជិក ណាតូផ្សេងទៀតក៏មិនហ៊ានក្នុងការផ្តល់អាវុធទំនើប បំផុតមួយនេះទៅឲ្យអ៊ុយក្រែនដែរគិតចាប់តាំងតែ ពីពេលដែលមានជម្លោះកើតឡើងរវាងអ៊ុយក្រែននិងរុស្សី។ ថ្លែងដោយមិនបានបញ្ចេញអត្តសញ្ញាណទៅកាន់ក្រុមអ្នកយកការណ៍ របស់វ៉ាស៊ិនតោនមន្ត្រីអាមេរិកបានបញ្ជាក់ថា រថក្រោះ M1 Abram គឺជារថក្រោះដែលប្រើប្រាស់ ថាមពលប្រេងសាំងច្រើនបំផុតនិងមានលក្ខខណ្ឌមួយចំនួនទៀត ដែលជឿជាក់ថាមិនអាចជារឿង ល្អសម្រាប់អ៊ុយក្រែនក្នុងការប្រើប្រាស់ឡើយ។...
បរទេស៖យោងតាមរបាយការណ៍របស់កាសែតបរទេសនៅថ្ងៃនេះបាន ឲ្យដឹងថាអាល្លឺម៉ង់កំពុងពិចារណាក្នុងការ ផ្តល់អាវុធ បន្ថែមឲ្យអ៊ុយក្រែនជាពិសេសប្រភេទរថយន្តយោធាមួយចំនួន ពោលគឺនៅក្រោយកិច្ចប្រជុំសម្រប សម្រួលជាមួយ នឹងបារាំងនិងអាមេរិករួចមក។ ប្រភពដដែលបានបន្តទៀតថាជំហ៊ានបន្ទាប់ដែលអាល្លឺម៉ង់ នឹង ត្រូវធ្វើនោះគឺការផ្តល់អាវុធដែលមានគុណភាពឲ្យ អ៊ុយក្រែនហើយជឿជាក់ថា នឹងអាចប្រកាសជាផ្លូវការលឿន បំផុតក្នុងសប្តាហ៍នេះខណៈដែលអាមេរិក នឹងធ្វើការប្រកាសដូចគ្នានេះនៅតាមក្រោយ។ ការសម្រេចចិត្តផ្តល់អាវុធបន្ថែមឲ្យអ៊ុយក្រែន លើកនេះគឺស្ថិតនៅក្នុងចំនួនមិន ទាន់ច្បាស់លាស់នៅឡើយប៉ុន្តែជឿជាក់ ថាការចរចានិងពិភាក្សា គ្នារវាងអាល្លឺម៉ង់បារាំងនិងអាមេរិក សម្រាប់កិច្ចការងារនេះត្រូវបានធ្វើឡើងអស់ រយៈពេលជាច្រើនសប្តាហ៍មកហើយ។ បារាំងមុនគេកាលពីថ្ងៃពុធ...
គៀវ៖ យោងតាមការប៉ាន់ស្មានរបស់យោធាអ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីប្រហែល ៨០០នាក់ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នានៅប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈដែលសម្ព័ន្ធមិត្តរបស់ខ្លួនបានសន្យាថា នឹងបំពាក់រថពាសដែកបន្ថែមទៀត ប៉ុន្តែមិនមែនរថក្រោះ ដែលខ្លួនចង់បាននោះទេ។ យោធាអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីភាគច្រើនបានស្លាប់ក្នុងការប្រយុទ្ធគ្នានៅក្នុងតំបន់ Donetsk ភាគខាងកើតប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន The National។ ប្រភពបានឲ្យដឹងថាទីក្រុងម៉ូស្គូ ក៏បានបាត់បង់យន្តហោះមួយគ្រឿង ឧទ្ធម្ភាគចក្រ និងរថក្រោះបីគ្រឿងផងដែរ។ ភាគីអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងរុស្ស៊ីបានផ្តោតលើការវាយលុកនៅក្នុងផ្នែក...