នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចូលរួមជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ និងសំណេះសំណាលជាមួយ នាយក នាយិកា នាយករង...
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា រដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង៣៣.០០០នាក់បានផ្លាស់ទីលំនៅនៅក្នុងទឹកជំនន់ដែលបានសម្លាប់មនុស្សចំនួន៥១នាក់នៅក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុននៅតែស្ថិតក្នុងជម្រកបណ្តោះអាសន្ននៅឡើយ ។ នាយកដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍បានឲ្យបានឲ្យដឹងថា អ្នកជម្លៀសទាំងនេះនៃ៨.៩៣០គ្រួសារមកពីតំបន់ចំនួនប្រាំដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ដែលបានវាយប្រហារប្រទេសប្រជុំកោះនៅថ្ងៃបុណ្យណូអែល ។ ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃអង្គារថាចំនួនអ្នកស្លាប់បានកើនឡើងដល់៥១នាក់ហើយ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន១៩នាក់ទៀត ។ គ្រោះទឹកជំនន់បានបង្ខំឱ្យរដ្ឋាភិបាលផ្លាស់ទីមនុស្សជិត៦០០.០០០នៅក្នុងតំបន់ចំនួន១០ទូទាំងប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់ទីទួលសុវត្ថិភាព ។ យោងតាមរបាយការណ៍ក្នុងស្រុក ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីទឹកជំនន់ភ្លាមៗបានបោកបក់ម៉ូតូដែលនាងកំពុងជិះជាមួយពូ និងមីងរបស់នាងនៅក្នុងខេត្ត Lanao...
ប៉េកាំង៖ អង់គ្លេសគួរតែដកខ្លួនចេញពីសហរដ្ឋអាមេរិក នៅពេលនិយាយអំពីប្រទេសចិន ហើយបង្កើតទំនាក់ទំនងប្រកបដោយភាពស្ថាបនាជាមួយចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post (SCMP) នាពេលថ្មីៗនេះ។ អត្ថបទនេះបានឲ្យដឹងថា សេចក្តីថ្លែងការណ៍គោលនយោបាយការបរទេសដំបូងរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak កាលពីខែវិច្ឆិកា ឆ្នាំមុន មានភាពខុសប្លែកគ្នាពីអ្នកកាន់តំណែងមុនរបស់លោកគឺលោកស្រី Liz Truss ដែលត្រូវបានគេរំពឹងថា នឹងដាក់ស្លាកប្រទេសចិនថា...
ឡុងដ៌៖ របាយការណ៍បានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសន្តិសុខអង់គ្លេសលោក Tom Tugendhat និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Suella Braverman កំពុងគាំទ្រដល់ការផ្លាស់ប្តូរ ដើម្បីប្រកាសជាផ្លូវការថា អង្គភាពឆ្មាំបដិវត្តន៍អ៊ីស្លាម IRGC របស់អ៊ីរ៉ង់ ជាក្រុមភេរវករ។ សារព័ត៌មាន The Daily Telegraph បានរាយការណ៍ថា ការប្រកាសនេះត្រូវបានគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ ហើយបន្ទាប់ពីមន្ត្រីចក្រភពអង់គ្លេស កំពុងកសាងសំណុំរឿងប្រឆាំងនឹង IRGC និងសេវាសន្តិសុខដែលចែករំលែកព័ត៌មានសម្ងាត់។ នៅពេលដែលក្រុមនេះត្រូវបានចាត់តាំងជាអង្គការភេរវករ វានឹងក្លាយទៅជាបទល្មើសឧក្រិដ្ឋដែលជាកម្មសិទ្ធិរបស់...
កង់បេរ៉ា៖ អូស្ត្រាលី អាចនឹងត្រូវអូសចូលទៅក្នុងសង្រ្គាម ប្រសិនបើប្រទេសនេះបន្តដើរតួជា “ប្រូកស៊ី ឬអនុសេនាធិការ” សម្រាប់សហរដ្ឋអាមេរិក នៅក្នុងតំបន់ នេះបើយោងតាមអតីតលេខាធិការនៃនាយកដ្ឋាននាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីអូស្ត្រាលី។ លោក John Menadue បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងអត្ថបទមួយ ដែលត្រូវបានបោះពុម្ពនៅលើវេទិកាសារព័ត៌មានសាធារណៈ Pearls and Irritations នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Menadue ដែលជាឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសជប៉ុន...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំដល់មន្ដ្រីនគរ បាលទាំងអស់ ត្រូវកែប្រែឥរិយាបថ ពិសេសប៉ុស្ដិ៍នគរបាលរដ្ឋបាល។ ក្នុងពិធីប្រកាសតែងតាំងមុខតំណែង ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងអំពីស្នាដៃដែលសម្រេចបានរបស់កងកម្លាំងនគរបាលជាតិ ក្នុងការធានាបានយ៉ាង ល្អសន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់...
ប្រូម៉ូសិនលក់បុណ្យចូលឆ្នាំចិន របស់ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានត្រឡប់មកវិញហើយ !!! ក្រុមហ៊ុនស៊ុនស៊ីម៉ិចកូបានរៀបចំនូវព្រឹត្តិការណ៍ ការលក់ប្រូម៉ូសិន ដ៏ធំប្រចាំខែមករានេះ! កម្មវិធីលក់ប្រូម៉ូសិនចូលឆ្នាំចិន អាំងប៉ាវសំណាង ឆ្នាំថ្មី ហេងហេង រាល់ការទិញគ្រឿងអេឡិចត្រូនិកគ្រប់ប្រភេទ អស់ទឹកប្រាក់ ចាប់ពី$100ឡើងទៅ នឹងទទួលបានឆ្នោតកោសមួយសន្លឹក ដែលមានឱកាស ឈ្នះរង្វាន់ភ្លាមៗ ហើយបំពេញឈ្មោះលើសន្លឹកឆ្នោតដើម្បីចាប់រង្វាន់ម្តងទៀត។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានកម្មវិធីបញ្ចុះតម្លៃពិសេសយ៉ាងច្រើនផងដែរ ការទទួលបាន ជាសាច់ប្រាក់ត្រឡប់មកវិញផ្ទួនៗ រាល់ផលិតផលដែលក្រុមហ៊ុនបានកំណត់!...
បរទេស៖យោងតាមការចេញផ្សាយរបស់កាសែតបរទេសកាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថាសហរដ្ឋអាមេរិក បានចេញមកធ្វើការ ប្រកាសបដិសេធថា មិនមានផែនការណាមួយក្នុងការធ្វើសមយុទ្ធយោធាបែបលំហាត់នុយក្លេអ៊ែរ ជាមួយនឹងកូរ៉េខាងត្បូងដូចដែល បានលើកឡើងមុននេះឡើយ។ ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ច្បាស់ហើយថា អាមេរិកនឹងមិនចូលរួមសមយុទ្ធយោធា បែបនេះឡើយខណៈ ដែលមុននេះបន្តិចប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានអះអាងថា រដ្ឋាភិបាលទីក្រុងសេអ៊ូលនិងរដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោន នឹងអាចចូលរួមធ្វើសមយុទ្ធយោធា បែបនេះរួមគ្នានាពេលខាងមុខ។ នៅពេលដែលត្រូវបានសាកសួរដោយក្រុមអ្នកកាសែត...
បរទេស៖រដ្ឋាភិបាលក្រុងមូស្គូកាលពីថ្ងៃចន្ទ បានប្រកាសអះអាងថាយោធារបស់រុស្សីប្រមាណជាជាង៦០នាក់ បានបាត់បង់ ជីវិតនៅក្នុងហេតុការណ៍ វាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែននៅក្នុងតំបន់ Donbass។ មីស៊ីលបានហោះសំដៅទីតាំងអគារស្នាក់នៅ បណ្តោះអាសន្នមួយកន្លែងដែលប្រើប្រាស់ ដោយយោធារុស្សីនៅក្នុង ទីក្រុង Makeyevka ស្ថិតនៅក្នុងតំបន់ Donbass ដែលកំពុងគ្រប់គ្រងដោយប្រទេសរុស្សី ហើយជឿជាក់ថា វាយប្រហារ នេះសរុប មានចំនួន៦ក្បាលគ្រាប់មីស៊ីល ដែលសុទ្ធតែជាមីស៊ីលផលិតនៅអាមេរិក និងបាញ់ចេញពីប្រព័ន្ធ បាញ់ផ្កាយរណប HIMARS...
ប្រេស៊ីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថា ឆ្មាំ លោក Luiz Inacio Lula da Silva មកពីគណបក្សពលករ ហៅកាត់ថា (PT) បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីល សម្រាប់អាណត្តិ រយៈពេល៤ឆ្នាំ កាលពីថ្ងៃអាទិត្យ ។ ពិធីសម្ពោធដល់ Lula...