ព័ត៌មានអន្តរជាតិ

ពលរដ្ឋជាង៣៣.០០០នាក់ បង្ខំចិត្តជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ដោយសារគ្រោះទឹកជំនន់វាយប្រហារ នៅហ្វីលីពីន

ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ថា រដ្ឋាភិបាលបានឲ្យដឹងនៅថ្ងៃអង្គារនេះថា មនុស្សជាង៣៣.០០០នាក់បានផ្លាស់ទីលំនៅនៅក្នុងទឹកជំនន់ដែលបានសម្លាប់មនុស្សចំនួន៥១នាក់នៅក្នុងប្រទេសហ្វីលីពីនកាលពីសប្តាហ៍មុននៅតែស្ថិតក្នុងជម្រកបណ្តោះអាសន្ននៅឡើយ ។

នាយកដ្ឋានសុខុមាលភាពសង្គម និងការអភិវឌ្ឍន៍បានឲ្យបានឲ្យដឹងថា អ្នកជម្លៀសទាំងនេះនៃ៨.៩៣០គ្រួសារមកពីតំបន់ចំនួនប្រាំដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយទឹកជំនន់ដែលបានវាយប្រហារប្រទេសប្រជុំកោះនៅថ្ងៃបុណ្យណូអែល ។

ក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបានឲ្យដឹងនៅក្នុងរបាយការណ៍ថ្មីមួយកាលពីថ្ងៃអង្គារថាចំនួនអ្នកស្លាប់បានកើនឡើងដល់៥១នាក់ហើយ ហើយអាជ្ញាធរកំពុងស្វែងរកអ្នកបាត់ខ្លួនចំនួន១៩នាក់ទៀត ។

គ្រោះទឹកជំនន់បានបង្ខំឱ្យរដ្ឋាភិបាលផ្លាស់ទីមនុស្សជិត៦០០.០០០នៅក្នុងតំបន់ចំនួន១០ទូទាំងប្រទេសអាស៊ីអាគ្នេយ៍ទៅកាន់ទីទួលសុវត្ថិភាព ។

យោងតាមរបាយការណ៍ក្នុងស្រុក ក្មេងស្រីអាយុ៨ឆ្នាំម្នាក់បានស្លាប់បន្ទាប់ពីទឹកជំនន់ភ្លាមៗបានបោកបក់ម៉ូតូដែលនាងកំពុងជិះជាមួយពូ និងមីងរបស់នាងនៅក្នុងខេត្ត Lanao del Norte ភាគខាងត្បូងប្រទេសហ្វីលីពីន ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top