នាយប់រៀបឆ្លងឆ្នាំវេលាម៉ោង២២:៤១នាទី ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុច ច្រកឌឿងហែមក្បែរផ្សារនាគមាស ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ចុះឆ្មក់បង្រ្កាប និងឃាត់ខ្លួន មុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០៨នាក់ (ស្រី០១នាក់) ដោយដកហូតបានវត្ថុតាងគ្រឿងញៀនចំនួន ១២កញ្ចប់, ជញ្ជីងថ្លឹងចំនួន០២គ្រឿង,...
សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២បានបញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណី លួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីលួចយកទ្រព្យសម្បត្តិ។ -ជនសង្ស័យទី០១ ឈ្មោះ ហង់ យូ ភេទប្រុស អាយុ៣០ មុខរបរសំណង់ ស្នាក់បន្ទប់ជួលភូមិដើមចាន់ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ...
ភ្នំពេញ៖លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានណែនាំដល់អាជ្ញាស្រុក ឃុំ និងមន្ទីរធនធានទឹកខេត្ត ត្រូវគ្រប់គ្រង និងផ្តល់លទ្ធភាពបើកទឹកឱ្យបានគ្រប់គ្រាន់ ជូនបងប្អូនប្រជាកសិករបង្កបង្កើនផលស្រូវស្តារឡើងវិញ ឱ្យបានចប់សព្វគ្រប់ ក្រោយពីទទួលបានស្រូវពូជ (OM) ពីសម្តេចតេជោ ហ៊ុន សែន ។ នេះបើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់។ ការណែនាំនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្ត ដឹកនាំមន្ទីរជំនាញចុះពិនិត្យដោយផ្ទាល់...
សេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានឲ្យដឹងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងពិភាក្សាគ្នាអំពីសមយុទ្ធរួមដែលពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងកម្មវិធីបរមាណូ និងមីស៊ីលដែលកំពុងកើនឡើងរបស់ប្រទេសកូរ៉េខាងជើង។ នៅក្នុងបទសម្ភាសន៍ជាមួយកាសែត Chosun Ilbo ដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ លោក Yoon បានឲ្យដឹងថា “ឆ័ត្រនុយក្លេអ៊ែរ” ដែលមានស្រាប់របស់ទីក្រុងវ៉ាស៊ីនតោន និង “ការរារាំងបន្ថែម”...
បរទេស៖ ក្រុមមន្ត្រីបាននិយាយថា នៅថ្ងៃច័ន្ទ គឺ ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសដោយបានសម្លាប់មនុស្ស ៤ នាក់ នៅលើគោលដៅទេសចរណ៍ Gold Coast របស់ប្រទេសអូស្ត្រាលី ជាមួយនឹងរូបភាពដែលបង្ហាញពីឧទ្ធម្ភាគចក្រនៅលើច្រាំងខ្សាច់។ យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាមការលើកឡើងរបស់ប៉ូលីសថា មនុស្សបីនាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោក Gary...
ស្វាយរៀង៖ ពិធីបើកបវេសនកាលជានិមិត្តរូប ឆ្នាំសិក្សា២០២២-២០២៣ បានប្រព្រឹត្តទៅនៅវិទ្យាល័យ ហ៊ុន សែន ប្រសូត ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងវត្តមាន លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រីថ្នាក់ដឹកនាំក្រសួងអប់រំ...
ប៉េកាំង៖ អ្នកស្រុកមួយចំនួននៅក្នុងទីក្រុងដូចជា ប៉េកាំង សៀងហៃ និងវូហាន កំពុងវិលទៅរកជីវិតធម្មតាវិញ បន្ទាប់ពីការបញ្ចប់វិធានការកូវីដសូន្យរបស់រដ្ឋាភិបាល ចំពេលមានការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ។ ប្រជាជនមួយចំនួននៅក្នុងទីក្រុងសំខាន់ៗរបស់ប្រទេសចិនដូចជា ប៉េកាំង សៀងហៃ និងវូហាន កំពុងទប់ទល់នឹងជំងឺផ្តាសាយ និងការរីករាលដាលនៃការឆ្លងមេរោគកូវីដ-១៩ ដើម្បីត្រឡប់ទៅសកម្មភាពធម្មតាវិញ ដោយមានទំនុកចិត្តលើការជំរុញដល់សេដ្ឋកិច្ច ខណៈដែលការជាសះស្បើយពីការឆ្លងកាន់តែច្រើន។ ក្នុងចំណោមអ្នកដែលបានប្រមូលផ្តុំគ្នា ដើម្បីរអិល ឬជិះស្គីលើទឹកកកនៅលើបឹងទឹកកកក្នុងឧទ្យាន Shichahai...
សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានការកើនឡើង “អិចស្ប៉ូណង់ស្យែល” ក្នុងការផលិតក្បាល គ្រាប់នុយក្លេអ៊ែរ និងបានបញ្ជាឱ្យអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ថ្មីមួយ ដើម្បីទប់ទល់នឹងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ សេចក្តីថ្លែងការណ៍របស់លោក គីម ត្រូវបានចេញផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃអាទិត្យនេះ ប៉ុន្មានម៉ោង បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈ ចម្ងាយខ្លីមួយចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនក្នុង ការសាកល្បងអាវុធដ៏កម្រនៅថ្ងៃចូលឆ្នាំថ្មី។ ក្នុងអំឡុងពេលនៃការអត្ថាធិប្បាយរបស់គាត់នៅ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំអាជ្ញាធរខេត្តក្រចេះ និងស្ទឹងត្រែង ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការអភិរក្សសត្វផ្សោត ដោយគ្មានការលើកលែងដល់ជនបំផ្លាញសម្បត្តិធម្មជាតិ។ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ក៏បានណែនាំបន្ថែមដល់អាជ្ញាធរត្រូវបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍...
ប៉េកាំង៖ ក្រសួងការពារជាតិរបស់ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានបំពានច្បាប់អន្តរជាតិ និង “ការបង្កាច់បង្ខូច និងការបំភាន់” បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងយន្តហោះចម្បាំងរបស់ចិន និងយន្តហោះ ឈ្លបយកការណ៍របស់អាមេរិកលើដែនទឹក ដែលមានជម្លោះនៃសមុទ្រចិនខាងត្បូង។ សេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃសៅរ៍បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីយោធាអាមេរិកបានអះអាងថាយន្តហោះចម្បាំង J-11 របស់ចិនបានចូលមកក្នុងចម្ងាយ ៦ ម៉ែត្រ (២០ហ្វីត) នៃយន្តហោះ RC-135 របស់អាមេរិកកាលពីថ្ងៃទី២១ ខែធ្នូ ដោយបង្ខំឱ្យភាគីក្រោយធ្វើសមយុទ្ធជម្លៀសដើម្បីជៀសវាងការប៉ះទង្គិច។ ប៉ុន្តែលោក...