ព័ត៌មានអន្តរជាតិ

អូស្រ្តាលី៖ ឧទ្ធម្ភាគចក្រពីរគ្រឿង បុកគ្នានៅកណ្តាលអាកាស ស្លាប់មនុស្ស ៤ នាក់ និង ៣នាក់របួសធ្ងន់

បរទេស៖ ក្រុមមន្ត្រីបាននិយាយថា នៅថ្ងៃច័ន្ទ គឺ ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នានៅកណ្តាលអាកាសដោយបានសម្លាប់មនុស្ស ៤ នាក់ នៅលើគោលដៅទេសចរណ៍ Gold Coast របស់ប្រទេសអូស្ត្រាលី ជាមួយនឹងរូបភាពដែលបង្ហាញពីឧទ្ធម្ភាគចក្រនៅលើច្រាំងខ្សាច់។

យោងតាមសារព័ត៌មាន The Guardian ចេញផ្សាយនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ បានឱ្យដោយផ្អែកតាមការលើកឡើងរបស់ប៉ូលីសថា មនុស្សបីនាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោក Gary Worrell អធិការស្តីទីនៃសេវាកម្មប៉ូលីស Queensland បានប្រាប់សន្និសីទសារព័ត៌មាននៅកន្លែងកើតហេតុថា “ឧទ្ធម្ភាគចក្រទាំងពីរគ្រឿងនោះនៅពេលបុកគ្នា បានធ្លាក់នៅលើច្រាំងខ្សាច់នៃរមណីយដ្ឋាន Sea World”។

លោកបានថ្លែងថា៖ «ជាលទ្ធផលមនុស្ស ៤ នាក់បានបាត់បង់ជីវិតនៅថ្ងៃនេះ។ «បីនាក់ទៀតរបួសធ្ងន់នៅមន្ទីរពេទ្យ»៕ប្រែសម្រួលៈ ណៃ តុលា

To Top