ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទង្វើ របស់ទណ្ឌិតមេឧបឃាត សម រង្ស៉ី ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ លើប្រធានាធិបតីបារាំង មិនត្រឹមតែឆ្លុះបញ្ចាំងនូវភាពល្ងិតល្ងង់ហួសប្រមាណរបស់ខ្លួន និងការបន្តចរិតមារយាទបំភាន់នូវសច្ចភាពតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះលោក EMMANUEL MACRON។ តាមរយៈ សេចក្តីថ្លែងការណ៍ របស់ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីអំពីអាណត្តិរបស់ប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នយ៍ ហៅកាត់ថា «អាស៊ាន»។ ជាមួយនឹងការបំភ្លឺតាមធម្មនុញ្ញអាស៊ាននេះ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា...
បរទេស៖អជ្ញាធរទទួលបន្ទុកកិច្ចការងារទិន្នន័យរបស់ប្រទេសហ្វាំងឡង់កាលពីថ្ងៃពុធម្សិលមិញនេះបានធ្វើការបង្ហាញរបាយការណ៍ជាផ្លូវការស្តីអំពីអត្រាអតិផរណាប្រចាំឆ្នាំរបស់ខ្លួនដែលមានកំណើនទៅដល់៩,១ភាគរយមកហើយគិតត្រឹមខែវិច្ឆិកាកន្លងមកនេះ។ តួលេខនេះបានបង្ហាញថាអត្រាអតិផរណាបានកើនឡើងដល់កម្រិតដែលខ្ពស់មួយមិនធ្លាប់មានក្នុងរយៈពេលកន្លងមកជិត៤០ឆ្នាំនេះពោលគឺគិតចាបត់ាំងតែពីឆ្នាំ១៩៨៣ដែលគ្រានោះអត្រាអតិផរណាមានប្រមាណជា៩,២ភាគរយ។ តម្លៃនៃការប្រើប្រាស់របស់ប្រទេសបានកើនឡើង១,២ភាគរយពីខែមុនដែលក្នុងនោះបញ្ហាសំខាន់គឺដោយសារតែតម្លៃនៃការប្រើប្រាស់ថាមពលអគ្គិសនីមានសន្ទុះខ្លាំងដោយតម្លៃអគ្គិសនីបានកើនឡើង១៨ភាគរយរវាងខែនិងខែឬប្រមាណជា៦៦ភាគរយធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាំទៅ។ គួរឲ្យដឹងដែរថាកាលពីដើមខែកន្លងមកនេះទិន្នន័យក៏បានធ្វើការបង្ហាញអំពីការព្យាករណ៍ដែរថា GDP របស់ប្រទេសនឹងមានការធ្លាក់ចុះ ០,៣ភាគរយនៅក្នុងត្រីមាសទី៣គឺជាអត្រាធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៥ត្រីមាសចុងក្រោយដែលហ្វាំងឡង់ តែងតែទទួលបាននូវកំណើនជាប់ជានិច្ច៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖ លោកប្រធានាធិបតី Vladimir Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលទីក្រុងគៀវមិនមានជម្រើសអ្វីក្រៅពីការប្រយុទ្ធដើម្បីបង្កើតឡើងវិញនូវព្រំដែនឆ្នាំ១៩៩១ របស់ប្រទេសនេះទេ ដោយសារតែពិភពលោកបានបរាជ័យក្នុងការធានាសន្តិសុខរបស់ខ្លួន ហើយអ៊ុយក្រែនគឺតែម្នាក់ឯងក្នុងការបង់ថ្លៃជម្លោះនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា អ្នកសេដ្ឋវិទូបាននិយាយជាមួយលោក Zelensky នៅថ្ងៃទី ៨ ខែធ្នូ ប៉ុន្តែបានបោះពុម្ពជាលាយលក្ខអក្សរដែលបានកែសម្រួលត្រឹមតែមួយសប្តាហ៍ក្រោយមក។ ពីរថ្ងៃមុនការសម្ភាសន៍...
បរទេស៖ ក្រសួងមហាផ្ទៃប្រទេសប៉ូឡូញបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ការផ្ទុះមួយបានធ្វើឱ្យកក្រើកទីស្នាក់ការប៉ូលិសប៉ូឡូញក្នុងទីក្រុងវ៉ារស្សាវ៉ា។ ការបំផ្ទុះនេះបានកើតឡើងនៅក្នុងបន្ទប់មួយនៅជាប់នឹងខុទ្ទកាល័យរបស់អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ Jaroslaw Szymczyk និងបានបណ្តាលឱ្យមន្ត្រីបានរងរបួសស្រាល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅឯទីស្នាក់ការកណ្តាលប៉ូលីស កាលពីថ្ងៃពុធដោយមេបញ្ជាការបានសម្រាកនៅមន្ទីរពេទ្យ “សម្រាប់ការសង្កេត” ។ បុគ្គលិកជនស៊ីវិលម្នាក់នៅទីស្នាក់ការកណ្តាលក៏បានរងរបួសស្រាលនៅក្នុងការបំផ្ទុះដែរ ប៉ុន្តែមិនតម្រូវឱ្យចូលមន្ទីរពេទ្យទេ។ ក្រសួងមហាផ្ទៃបានសង្កត់ធ្ងន់ថា គ្រឿងផ្ទុះជាអំណោយលោក...
ដូហា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ភាពជាអ្នកដឹកនាំដ៏បំផុសគំនិតរបស់លោក Didier Deschamps និងក្រុមដ៏ជ្រៅនៃទេពកោសល្យបានប្រែក្លាយបារាំងទៅជាកម្លាំងដ៏ខ្លាំងបំផុតក្នុងបាល់ទាត់អន្តរជាតិ ខណៈពួកគេត្រៀមជួបជាមួយអាហ្សង់ទីនក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup នៅថ្ងៃអាទិត្យ។ ប្រទេសបារាំងបានមកដល់ប្រទេសកាតាក្នុងគោលបំណងប្រឆាំងនឹងជោគវាសនារបស់អ្នកកាន់តំណែងថ្មីៗជាច្រើន បើទោះបីជាទឹកជំនន់នៃការរងរបួសបានគំរាមកំហែងធ្វើឲ្យបាត់បង់ការការពារតំណែងរបស់ពួកគេក៏ដោយ។ ម្ចាស់ជើងឯកត្រូវបានធ្លាក់ចេញពីវគ្គចែកពូលក្នុងការប្រកួតចំនួន ៤ ក្នុងចំណោមការប្រកួតចំនួន ៥ កន្លងមក រួមទាំងបារាំងខ្លួនឯងកាលឆ្នាំ ២០០២ ផងដែរ។ ប៉ុន្តែក្រុមរបស់លោក...
គៀវ៖ ការទទួលបានប្រព័ន្ធការពារមីស៊ីល Patriot អាចជួយអ៊ុយក្រែនការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីមីស៊ីលផ្លោង និងមីស៊ីលឆ្លងកាត់ក្នុងរយៈពេលវែង។ CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីរនាក់ និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក បៃដិន បានរាយការណ៍ថា ប្រព័ន្ធអាកាសរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ទំនងជានឹងត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin មុនពេលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចុះហត្ថលេខា។ ប្រព័ន្ធនេះត្រូវបានរាយការណ៍ដោយ CNN “ដើម្បីដឹកជញ្ជូនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ដោយជនជាតិអ៊ុយក្រែនបានទទួលការហ្វឹកហ្វឺននៅឯមូលដ្ឋានទ័ពអាមេរិកនៅទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់។ ថ្វីបើមានការចំណាយ...
ហ្សឺណែវ៖ សមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរិះគន់គោលនយោបាយ ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុង ការត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មលើកទី១៥ របស់សហរដ្ឋអាមេរិក។ ប្រទេសចិន សហភាពអឺរ៉ុប កាណាដា តួកគី និងសមាជិក WTO ជាច្រើនផ្សេងទៀតបានជំរុញយ៉ាងខ្លាំងឱ្យសហរដ្ឋអាមេរិកបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមជាសមាជិក WTO និងជៀសវាងឯកតោភាគីនិយម និងគាំពារនិយម។ ឯកអគ្គរដ្ឋទូតចិនប្រចាំ WTO លោក Li Chenggang...
បរទេស៖ ទោះបីជាមានការរិះគន់ជាច្រើនពីសំណាក់ក្រុមអ្នក គោរពសាសនានៅក្នុងប្រទេសប៉ុន្តែរដ្ឋាភិបាល ចម្រុះថ្មីរបស់ប្រទេសអាល្លឺម៉ង់ បានសម្រេចចិត្តជ្រើសយក វិធីសាស្ត្រក្នុងការលប់ចោលនូវពិធីបុណ្យជាតិ មួយក្នុងចំណោមបុណ្យជាតិទាំង១១ ដើម្បីអាចឲ្យរដ្ឋាភិបាលបង្វែរលុយចំណាយទាំងនោះ មកបង្គ្រប់ថវិកាចំនាយសម្រាប់យោធាជាមួយនឹងអង្គការណាតូវិញគឺប្រមាណជា២ភាគរយនៃ GDP។ នាយករដ្ឋមន្ត្រីថ្មីរបស់ដាណឺម៉ាកលោកស្រី Mette Fredriksen បានធ្វើការពន្យល់កាលពីថ្ងៃព្រហស្បតិ៍ថា៖ពេលនេះសង្គ្រាមកំពុងកើតមានឡើងនៅក្នុងតំបន់អឺរ៉ុប របស់យើងដូច្នេះយើងត្រូវតែចូលរួមពង្រឹង វិស័យការពារជាតិរបស់ដាណឺម៉ាក។ គ្រប់គ្នាត្រូវតែចូលរួមចែករំលែកយ៉ាងហោចណាស់ម្នាក់ បន្តិចហើយជឿជាក់ថាផែនការនេះនឹ ងអាចជួយបង្កើនផលិតកម្មនិង សកម្មភាពសេដ្ឋកិច្ចក្នុងប្រទេស។ ថ្លែងនៅក្នុងថ្ងៃដំបូងនៃការឡើងកាន់អំណាចលោកស្រី បានបញ្ជាក់អំពីជំហថាត្រូវតែធ្វើឲ្យបាន...
បរទេស៖ អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានលើកឡើងប្រទេសរុស្សីគឺនឹងមិនធ្វើការពិចារណាឡើយទៅលើការ ដាក់ឲ្យមានបទឈប់បាញ់គ្នានៅក្នុង ប្រទេសអ៊ុយក្រែនខណៈដែលរដ្ឋាភិបាលទីក្រុងគៀវហាក់ដូចជា មិនសូវអើពើទៅនឹងសំណើរបែបនេះឡើយ។ ថ្លែងទៅកាន់ក្រុមអ្នកកាសែតលោក Peskov បានបន្តបញ្ជាក់ថាសំណើរត្រូវបានធ្វើឡើង ទៅកាន់ភាគីទាំង២រួច រាល់ហើយប៉ុន្តែប្រធានបទនេះ នឹងមិនស្ថិតនៅក្នុងរបៀបវារៈរបស់រុស្សីនៅឡើយ នៅពេលនេះខណៈដែលមុននេះបន្តិចមន្ត្រីយោធាអ៊ុយក្រែន បានអះអាងថាហើយ ក្រុងគៀវនឹងមិនទទួលយកបទ ឈប់បាញ់ណាមួយរហូតដល់ទឹកដីទាំងអស់ដែលនៅសេសសល់ ស្ថិតនៅក្រោមគ្រប់គ្រងរបស់រុស្សី ត្រូវបានប្រគល់មកឲ្យអ៊ុយក្រែន ជាមុនសិន។ គួរឲ្យដឹងដែរថាថ្មីៗចុងក្រោយនេះប្រធានាធិបតីអ៊ុយក្រែនលោក...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២០ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងចុះត្រជាក់ខ្លាំង ជាពិសេសនៅបណ្តាខេត្តនៅតំបន់ភ្នំ និងជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន ។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹក នៅថ្ងៃទី១៦ ធ្នូ បានឲ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីចិន បានធ្លាក់យ៉ាងគំហុគមកក្រោម ជាមួយនឹងខ្យល់មូសុងបក់ក្នុង ល្បឿនខ្លាំង ។...