ព័ត៌មានអន្តរជាតិ

ប្រព័ន្ធការពារមីស៊ីល Patriot អាចជួយអ៊ុយក្រែនកាពារដែនអាកាស របស់ប្រទេសនេះបានក្នុងរយៈពេលយូរ 

គៀវ៖ ការទទួលបានប្រព័ន្ធការពារមីស៊ីល Patriot អាចជួយអ៊ុយក្រែនការពារដែនអាកាស និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីមីស៊ីលផ្លោង និងមីស៊ីលឆ្លងកាត់ក្នុងរយៈពេលវែង។

CNN ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីរនាក់ និងមន្ត្រីរដ្ឋបាលជាន់ខ្ពស់លោក បៃដិន បានរាយការណ៍ថា ប្រព័ន្ធអាកាសរយៈចម្ងាយឆ្ងាយកម្រិតខ្ពស់ទំនងជានឹងត្រូវបានអនុម័តដោយរដ្ឋមន្ត្រីការពារជាតិលោក Lloyd Austin មុនពេលប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ចុះហត្ថលេខា។

ប្រព័ន្ធនេះត្រូវបានរាយការណ៍ដោយ CNN  “ដើម្បីដឹកជញ្ជូនយ៉ាងឆាប់រហ័សក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ” ដោយជនជាតិអ៊ុយក្រែនបានទទួលការហ្វឹកហ្វឺននៅឯមូលដ្ឋានទ័ពអាមេរិកនៅទីក្រុង Grafenwoehr ប្រទេសអាល្លឺម៉ង់។

ថ្វីបើមានការចំណាយ និងការដឹកជញ្ចូនក្នុងការផ្តល់ប្រព័ន្ធបែបនេះដល់អ៊ុយក្រែនក៏ដោយ ក៏មន្ត្រីរដ្ឋបាលបានលើកឡើងពី “ការពិតនៃអ្វីដែលកំពុងកើតឡើង” ជាកម្លាំងរុញច្រាន សម្រាប់ការសម្រេចចិត្ត។ ថាមពល និងហេដ្ឋារចនាសម្ព័ន្ធទឹកសំខាន់ៗរបស់អ៊ុយក្រែន បានជួបប្រទះនឹងការរារាំងនៃការវាយប្រហារដោយមីស៊ីលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះនៅទូទាំងប្រទេស ដែលបង្កបញ្ហាមនុស្សធម៌ នៅពេលដែលសីតុណ្ហភាពបន្តធ្លាក់ចុះនៅអឺរ៉ុបខាងកើត។

អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Garron Gurn ក៏មិនបានបញ្ជាក់ ឬបដិសេធ ចំពោះការបញ្ជូនប្រព័ន្ធ Patriot ដោយប្រាប់ Newsweek ថាវាគ្មានអ្វីដែលត្រូវប្រកាសទាក់ទងនឹងជំនួយសន្តិសុខដល់អ៊ុយក្រែននោះទេ៕ប្រែសម្រួល ឈូក បូរ៉ា

To Top