ភ្នំពេញ ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីក្លាយជាដៃគូទូរគមនាគមន៍ផ្តាច់មុខរបស់កម្មវិធី Campus. ដែលជាកម្មវិធីទូរស័ព្ទសម្រាប់និស្សិត និងសាកលវិទ្យាល័យនានា។ កម្មវិធី Campus. គឺជាសមិទ្ធិផលមួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Wonderpass Technology ដែលផ្តល់ជូននូវបច្ចេកវិទ្យាសំបុត្រអេឡិកត្រូនិក និងប្រព័ន្ធអេកូឡូស៊ីឌីជីថល ដើម្បីផ្តល់ឲ្យយុវជនកម្ពុជានូវបទពិសោធន៍ ថ្មី...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា យ៉ាងហោចណាស់មានជំងឺចំនួន៨,៧លានករណីដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន៧៨.០០០នាក់ និងចំនួន៤.៥០០នាក់បានស្លាប់ដោយសារជំងឺគ្រុនផ្តាសាយរហូតមកដល់ពេលនេះនៅសហរដ្ឋអាមេរិក ។ យោងតាមការប៉ាន់ស្មានចុងក្រោយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺរបស់សហរដ្ឋអាមេរិក និង ការការពារ ហៅកាត់ថា (CDC) បានឲ្យដឹងដូច្នេះ ។យោងតាម CDC បានឱ្យដឹងថា សកម្មភាពជំងឺគ្រុនផ្តាសាយតាមរដូវមានកម្រិតខ្ពស់ និងបន្តកើនឡើងនៅទូទាំងប្រទេស ។ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រហែល២០.០០០នាក់ដោយសារជំងឺគ្រុនផ្តាសាយត្រូវបានរាយការណ៍នៅក្នុងសហរដ្ឋអាមេរិកក្នុងសប្តាហ៍ចុងក្រោយបំផុតដែលបញ្ចប់នៅថ្ងៃទី២៦ ខែវិច្ឆិកា។...
ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានរាយការណ៍ថា គ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានកក្រើកខេត្តភាគខាងលិច កោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារនេះ ប៉ុន្តែមិនបណ្តាលឲ្យមានការខូចខាត ឬស្លាប់បាត់បង់ជីវិតនោះទេ ។ប្រធានផ្នែកកាត់បន្ថយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ នៃទីភ្នាក់ងារ Daryono បានឲ្យដឹងថា ទីភ្នាក់ងារនេះបានចេញផ្សាយជាលើកដំបូងនូវការរញ្ជួយដីដែលមានកម្រិត៦,២រ៉ិចទ័រ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម រៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២នេះ បានល្អ និងប្រកបដោយជោគជ័យ។ តាមរយៈសារថ្លែងអំណរគុណរបស់ លោក ហង់ជួន ណារ៉ុន នារសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ៖ បន្ថែមលើការកោតសរសើរ កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា បើគ្មានកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងកាន់តែអាក្រក់ខ្លាំង ជាងនេះ។ ការលើកឡើងរបស់ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បែបនេះ ធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងជម្រាបលា លោក...
បូហ្គូតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបានឲ្យដឹងកាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មានមនុស្សចំនួន៣៤នាក់បានស្លាប់នៅគ្រាដែលមានគ្រោះបាក់ដីបានហូរច្រោះកប់លើរថយន្តក្រុង១គ្រឿង នៅភាគពាយព្យនៃប្រទេសកូឡុំប៊ី កាលពីថ្ងៃអាទិត្យ ។ ទីភ្នាក់ងារជាតិគ្រប់គ្រងហានិភ័យ និងគ្រោះមហន្តរាយ ហៅកាត់ថា (UNGRD) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រោះបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង បានហូរច្រោះបុកចំរថយន្តក្រុងនៅលើផ្លូវរវាងភូមិ Pueblo Rico...
ម៉ូស្គូ៖ អ៊ុយក្រែន បានរាយការណ៍ពីការរារាំងថ្មីនៃការវាយប្រហារមីស៊ីលរបស់រុស្ស៊ី ខណៈដែលវិមានក្រឹមឡាំងបានបិទតម្លៃប្រេង ដែលមានន័យថាធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួនចុះខ្សោយ។ ស៊ីរ៉ែនវាយឆ្មក់តាមអាកាសបានបន្លឺឡើងក្នុងទីក្រុងគៀវ និងទីក្រុងផ្សេងទៀត ខណៈអ៊ុយក្រែនរាយការណ៍ពីការវាយប្រហាររយៈចម្ងាយឆ្ងាយពីនាវាចម្បាំង យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ និងដីគោករុស្ស៊ី។ លោក Kyrylo Tymoshenko ជំនួយការរបស់ប្រធានាធិបតីលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយកាំជ្រួច ដែលបានបំផ្លាញផ្ទះនៅតំបន់ Zaporizhzhia ។ នៅទីក្រុង Odesa...
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ថា នៅថ្ងៃអង្គារនេះ ក្រសួងការពារជាតិរបស់ប្រទេសចិន បានច្រានចោលរបាយការណ៍របស់មន្ទីរបញ្ចកោណ អំពីល្បឿននៃកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ថាជា “កាយវិការ” និងការប៉ាន់ស្មានដោយអយុត្តិធម៌ ។ គួររំលឹកថា មន្ទីរបញ្ចកោណបានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីខែមុនថា ប្រទេសចិន ទំនងជាមានស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន១.៥០០នៅត្រឹមឆ្នាំ២០៣៥ ប្រសិនបើប្រទេសនេះបន្តកិច្ចការជាមួយនឹងល្បឿននៃការបង្កើតនុយក្លេអ៊ែរនាពេលបច្ចុប្បន្ននេះ ។...
ភ្នំពេញ ៖ លោក កឹម សុខា បានថ្លែងថា មាតុភូមិកម្ពុជា ជាទីជម្រកនៃដង្ហើមជីវិតរបស់លោក ហើយមិនមានហេតុផលអ្វីទាល់តែសោះ ដែលលោក នាំជាតិសាសន៍ណាមួយ មកត្រួតត្រា ឬឈ្លានពានប្រឆាំងនឹងកម្ពុជាឡើយ។ យោងតាមគេហទំព័រហ្វេសប៊ុករបស់លោក កឹម សុខា នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា លោកឯកអគ្គរដ្ឋទូត ឆែក...
ញូវយ៉ក៖ តម្លៃប្រេងបានបើកឡើងខ្ពស់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេរបស់ពិភពលោកបានបន្តបន្ធូរបន្ថយវិធានការណ៍ជំងឺកូវីដ-១៩ បើទោះបីជាមានការឆ្លងកើនឡើងក៏ដោយ។ ប្រេងឆៅប្រភេទ Brent ដែលជាតម្លៃគោលសម្រាប់ពីរភាគបីនៃប្រេងរបស់ពិភពលោកត្រូវបានជួញដូរខ្ពស់ជាង ០,៥ភាគរយនៅតម្លៃ ៨៣,០៥ ដុល្លារក្នុងមួយបារ៉ែលនៅម៉ោង ៩ ព្រឹក ម៉ោងនៅ UAE។ West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅរបស់អាមេរិកបានកើនឡើង ០,៤ ភាគរយនៅ ៧៧,២៧ដុល្លារ...