ព័ត៌មានអន្តរជាតិ

តម្លៃប្រេងឡើងថ្លៃវិញ ដោយសារការកើនឡើងតម្រូវការរបស់ចិន

ញូវយ៉ក៖ តម្លៃប្រេងបានបើកឡើងខ្ពស់ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នាកាលពីថ្ងៃអង្គារ ខណៈដែលប្រទេសចិន ដែលជាប្រទេសនាំចូលប្រេងឆៅច្រើនជាងគេរបស់ពិភពលោកបានបន្តបន្ធូរបន្ថយវិធានការណ៍ជំងឺកូវីដ-១៩ បើទោះបីជាមានការឆ្លងកើនឡើងក៏ដោយ។

ប្រេងឆៅប្រភេទ Brent ដែល​ជា​តម្លៃ​គោល​សម្រាប់​ពីរ​ភាគ​បី​នៃ​ប្រេង​របស់​ពិភពលោក​ត្រូវ​បាន​ជួញ​ដូរ​ខ្ពស់​ជាង ០,៥ភាគរយ​នៅ​តម្លៃ ៨៣,០៥ ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ម៉ោង ៩ ព្រឹក ម៉ោង​នៅ UAE។ West Texas Intermediate ដែលជារង្វាស់ដែលតាមដានប្រេងឆៅរបស់អាមេរិកបានកើនឡើង ០,៤ ភាគរយនៅ ៧៧,២៧ដុល្លារ ក្នុងមួយបារ៉ែល។

ប្រេងឆៅប្រភេទ Brent បានកើនឡើងជាង ៣ ភាគរយកាលពីម្សិលមិញ បន្ទាប់ពីសម្ព័ន្ធភាពអង្គការ OPec+ បានសម្រេចចិត្តបន្តគោលនយោបាយប្រេងទិន្នផលរបស់ខ្លួន ខណៈដែលទណ្ឌកម្មលើប្រេងឆៅរបស់រុស្ស៊ីចូលជាធរមានកាលពីថ្ងៃចន្ទ។

ផ្ទាំងពាណិជ្ជកម្ម

លោក Edward Moya អ្នកវិភាគទីផ្សារជាន់ខ្ពស់នៅ Oanda បានឲ្យដឹងថា “បញ្ហាប្រឈមដ៏ប្រថុយប្រថាននៅ Wall Street កំពុងរសាត់ទៅឆ្ងាយ ហើយវាអាចរារាំងតម្លៃប្រេងឆៅមិនឱ្យកើនឡើងខ្ពស់នៅពេលនេះ” ។

លោកបានបន្ដ “ការភ័យខ្លាចថា សេដ្ឋកិច្ចអាមេរិកកំពុងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច នឹងក្លាយជាការអូសទាញលើតម្រូវការដ៏ច្រើន ដែលនឹងត្រូវបានចេញផ្សាយនៅលើការបើកដំណើរការឡើងវិញរបស់ប្រទេសចិន” ។

គួរបញ្ជាក់ថា ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកកំពុងដកការចាក់សោរ និងបន្ធូរបន្ថយតម្រូវការធ្វើតេស្តនៅក្នុងទីក្រុងធំៗ រួមទាំងទីក្រុងប៉េកាំង និងសៀងហៃ បើទោះបីជាប្រទេសនេះប្រឈមមុខនឹងចំនួននៃការឆ្លងខ្ពស់ក៏ដោយ៕

To Top