ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំឱ្យជំរុញ និងលើកកម្ពស់វិស័យកីឡាកម្ពុជា និងត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ ព្រមទាំងជំរុញល្បឿននៃការត្រៀមខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវជោគជ័យខ្ពស់ ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតនេះផងដែរ។ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ថា កងកម្លាំងសន្តិសុខអ៊ីរ៉ង់ បានសម្លាប់មនុស្សយ៉ាងតិច៤៤៨នាក់ នៅក្នុងការបង្រ្កាបការតវ៉ា ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលខែកញ្ញា ជាងពាក់កណ្តាលនៅក្នុងតំបន់ជនជាតិភាគតិច ។ នេះបើតាមក្រុមសិទ្ធិមនុស្សបានឲ្យដឹងកាលពីថ្ងៃអង្គារ ។ ក្រុមសិទ្ធិមនុស្សអ៊ីរ៉ង់ ហៅកាត់ (IHR) ដែលមានមូលដ្ឋាននៅប្រទេសណ័រវេសន៍បានឲ្យដឹងថា ក្នុងចំណោមមនុស្ស៤៤៨ នាក់ដែលត្រូវបានបញ្ជាក់ថា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានរំលឹកដល់កីឡាករ-កីឡាការិនីថា ការឈ្នះ-ចាញ់ ពីការប្រកួតកីឡា គឺជាមេរៀន និងបទពិសោធន៍ ក្នុងការពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យកាន់តែប្រសើរ ដើម្បីលើកកម្ពស់ជំនាញវិជ្ជាជីវៈកីឡាបន្ថែមទៀត។ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបង្ហាញក្ដីសង្ឃឹមថា ទ្រព្យសម្បត្តិរបស់ដូនតាខ្មែរ នឹងបញ្ចូលទៅក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកបន្តបន្ទាប់ថែមទៀត។ ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្រោយពីគណៈកម្មាការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តយល់ព្រមចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានប្រកាសចុះឈ្មោះ និងចូលរួមប្រកួតកីឡាអុកចត្រង្គ នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើទី២ នាឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងពិធីបិទការប្រកួតកីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិ លើកទី១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២...
បរទេស៖ មេបញ្ជាការកំពូលមួយរូបបាននិយាយថា កងកម្លាំងអវកាសសហរដ្ឋអាមេរិកកំពុងធ្វើការដើម្បីបង្កើតប្រព័ន្ធព្រមានជាមុនសម្រាប់ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយសង្ឃឹមថា នឹងបង្កើនការឃ្លាំមើល បន្ទាប់ពីការធ្វើតេស្តអាវុធជាច្រើនដោយទីក្រុងព្យុងយ៉ាងក្នុងឆ្នាំនេះ។យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងសុន្ទរកថានៅក្នុងសិក្ខាសាលាមួយ ដែលធ្វើឡើងដោយវិទ្យាស្ថាន Mitchell Institute for Aerospace Studies ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ប្រធានបញ្ជាការដ្ឋានអវកាសអាមេរិក លោកឧត្តមសេនីយ៍...
តាមរយៈលោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ខ្សែភាពយន្តឯកសារស្តីពីដំណើរថ្មីនៃប្រទេសចិន ភាគ១ ដែលបានចាក់ផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា ផ្តោតលើគំរូវីរភាពរបស់ចិន លើការកាត់បន្ថយភាពក្រីក្រ ត្រូវបានបន្តផ្សព្វផ្សាយ នៅក្នុងវេទិកាផ្សេងៗ។ លោកស្រី ឃុន សុវណ្ណនេត្រា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថា គំរូភាពរបស់ចិនលើកកាត់បន្ថយភាពក្រីក្រ មិនមែនជួយតែប្រជាជនចិន ប៉ុន្តែជួយដល់ប្រជាជននៅលើពិភពលោកទាំងមូល ព្រោះថា តាមរយៈវីដេអូ...
ភ្នំពេញ ៖សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានឱ្យដឹងថា ការដាក់ គុនល្បុក្កតោ របស់កម្ពុជា ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ គឺជាមោទកភាពថ្មីមួយបន្ថែមទៀត នាចុងអាណត្តិទី៦ នៃរាជរដ្ឋាភិបាល សម្រាប់ប្រជាជនទាំងក្នុង និងក្រៅប្រទេស។ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត ព្រះរាជាណាចក្រម៉ារ៉ុក បានក្លាយជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ជាតិកម្ពុជាទាំងមូល...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានផ្ញើសារជូនជនរួមជាតិ អំពីជោគជ័យ និងមោទនភាពរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ល្បុក្កតោជាក្បាច់ដ៏ចំណាស់របស់កម្ពុជា ដែលមានភស្តុតាងនៅលើចម្លាក់នៃប្រាសាទបាយ័ន តាំងពីចុងសតវត្សរ៍ទី១២ ទៅដើមសតវត្សរ៍ទី១៣។ បច្ចុប្បន្ន ល្បុក្កតោ មានសកម្មភាពសម្តែងក្នុងកម្មវិធីធំៗថ្នាក់ជាតិ...
តើអ្វីទៅជាប្រព័ន្ធប៊ិចសាំង? ប្រព័ន្ធប៊ិចសាំងគឺជាប្រព័ន្ធផ្គត់ផ្គង់សាំង មានមុខងារដូចទៅនឹងប្រព័ន្ធបេនសាំងដែរ តែគ្រាន់តែថា ប្រព័ន្ធប៊ិចសាំង មានភាពទំនើបជាង ទាន់សម័យជាង ហើយជាប្រព័ន្ធផ្គត់ផ្គង់សាំងទំនើបចុងក្រោយបង្អស់ និងមានអត្ថប្រយោជន៌ច្រើនជាង ប្រសិនជាយើងធ្វើការប្រៀបធៀបគ្នា។ គិតទល់មកដល់ពេលបច្ចុប្បន្ននេះ នៅប្រទេសកម្ពុជាយើង សឹងតែទាំងអស់ទៅហើយនៃម៉ូតូហុងដា និងរថយន្តហុងដាគឺប្រើប្រាស់ប្រព័ន្ធប៊ិចសាំង បូករួមទាំង ហុងដា DREAM ស៊េរីថ្មីដែលទើបតែដាក់លក់ក្តៅៗ ដោយបំពាក់មកជាមួយប្រព័ន្ធប៊ិចសាំងផងដែរ ដែលជាបច្ចេកវិទ្យាហុងដាពិភពលោកមកពីប្រទេសជប៉ុន ធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវប្រសិទ្ធភាពខ្ពស់...