បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យដឹកនាំកម្លាំងអមដំណើរលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដឹកនាំគណ:កម្មការចម្រុះ ចុះពិនិត្យភូមិសាស្ត្រតំបន់ដីព្រៃលិចទឹកជាប់បឹងទន្លេសាប ក្នុងភូមិសាស្រ្តខេត្ត ដើម្បីកំណត់ព្រំដីនិងឈានទៅដល់ការធ្វើប្លង់កម្មសិទ្ធិសម្បត្តិរដ្ឋ។ ប្រតិបត្តិការនេះដឹកនាំដោយលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងគណ:កម្មការចម្រុះ មានការចូលរួមពីលោក លោកស្រី...
ភ្នំពេញ៖ប្រតិកម្មតបទៅកាន់ក្រុម សម រង្ស៊ីនិយម លោក កឹម សុខា បានចេញមុខអះអាងថាលោកធ្វើអ្វីតាមលទ្ធភាព កាលៈទេសៈ និងឆន្ទៈពិតរបស់លោក មិនធ្វើតាមអ្នកណាគំរាមបង្ខំឡើយ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី១ ធ្នូ នេះ លោក កឹម សុខា បញ្ជាក់ថា « ខ្ញុំ ធ្វើអ្វីដែលខ្ញុំអាច ធ្វើបានទៅតាមលទ្ធភាព កាលៈទេសៈ...
ពិធីដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីថ្នាក់ជាតិស្តីពី “ធុរកិច្ចថ្មីកម្ពុជា” នឹងត្រូវប្រព្រឹត្តទៅនៅ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅវេលាម៉ោង៩:០០ព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន ស្ថានទូត សមាគម អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានសិក្សា វិស័យឯកជន...
អ្នកតាមដាន នយោបាយថា ពួកភ្នែក៥ បណ្តុះមនោគមន៍វិជ្ជា សម រង្ស៊ី-កឹម សុខា ជាមនុស្សតែមួយ (Video)https://dap-news.com/national/2021/11/30/202449/ ពីថ្ងៃ១-៧ធ្នូ កម្ពុជានឹងចុះត្រជាក់ ពី ១៥-២៩ អង្សាសេ និងមានខ្យល់ខុសធម្មតាhttps://dap-news.com/national/2021/11/30/202436/ កឹម មនោវិទ្យា ប្រាប់លោក សម រង្ស៊ីថា ឪពុកខ្ញុំមានសិទ្ធិបញ្ចេញមតិហៅដៃគូបោកប្រាស់ បញ្ឈប់កេងចំណេញ...
ភ្នំពេញ៖ក្រសួងទេសចរណ៍ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២១នេះបានចេញសេចក្ដីសម្រេចអនុញ្ញាតឱ្យបើកដំណើរការអាជីវកម្មខារ៉ាអូខេ(KTV) ក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក និងម៉ាស្សាឡើងវិញនៅទូទាំងប្រទេស ដោយត្រូវប្រកាន់យកនិងអនុវត្តន៍វិធានការសុខាភិបាល។
បរទេស៖ក្រសួងសុខាភិបាលរបស់ប្រទេសឥណ្ឌា បាននិយាយនៅថ្ងៃអង្គារនេះថា រដ្ឋគួរតែបង្កើនការតេស្តកូវីដ១៩ ស្របពេលដែលពិភពលោកប្រយុទ្ធនឹងមេរោគកូរ៉ូណាប្រភេទថ្មី អូមីក្រុង ក្នុងខណៈទីក្រុងមួយចំនួន បានពន្យាពេលការបើកសាលាឡើងវិញ ដែលនេះជាវិធានការការពារទុកមុន។ក្រៅពីនេះ ក្រសួងក៏បាននិយាយផងដែរថា មេរោគប្រភេទ អូមីក្រុង មិនគេចពីការតេស្ត RT-PCR និង RAT នោះទេ ជាការបន្ធូរក្តីព្រួយបារម្ភខ្លះៗ នៅក្នុងចំណោមបុគ្គលិកសុខាភិបាលក្នុងស្រុក ដែលថា ការផ្លាស់ប្តូរប្រូតេអ៊ីនរបស់មេរោគ អាចបណ្ដាលឲ្យការតេស្តធម្មតាបរាជ័យ មិនអាចរកមេរោគឃើញ។...
បរទេស៖រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន បាននិយាយនៅថ្ងៃអង្គារនេះថា ការប្រមូលផ្តុំកងកម្លាំងរបស់រុស្ស៊ី នៅជិតព្រំដែននៃប្រទេសអ៊ុយក្រែន ទំនងជាមានបំណងធ្វើការពង្រឹងគោលជំហរតថ្លៃរបស់ខ្លួន នៅក្នុងជំនួបអនាគតរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងសេដ្ឋកិច្ច លោក Oleksiy Reznikov បានមានប្រសាសន៍ថា ចំណងមិត្តភាពរវាងប្រទេសអ៊ុយក្រែន និងប្រទេសរុស្ស៊ី គឺមានភាពតានតឹងខ្លាំងឡើង...
បរទេស៖ក្រុមអ្នកកាទូតដែលមានប្រភពមកពីសហភាពអ៊ឺរ៉ុប EU ប្រទេសរុស្សីនិងប្រទេសអ៊ីរ៉ង់កាពីថ្ងៃចន្ទបានបង្ហាញពីសុទិដ្ឋិនិយមយ៉ាងខ្លាំង ទៅលើកិច្ចពិភាក្សាគ្នាសាជាថ្មីចំពោះបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥អាចរស់រានមានជីវិតឡើងវិញបន្ទាប់ពីបានជាប់គាំងដល់ជាង៥ខែមកហើយ។ លោក Enrique Mora អគ្គលេខាធិការរងទទួលបន្ទុកកិច្ចការងារសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុបបាននិយាយថា៖ខ្ញុំមានអារម្មណ៍វិជ្ជមានខ្លាំងចំពោះអ្វីដែលយើងបានមើលឃើញនៅថ្ងៃនេះទាំងអស់គ្នា។ លោកបន្តថា៖យើងបានមើលឃើញផងដែរអំពីសេចក្តីចង់បានពិតប្រាកដរបស់ក្រុមគណប្រតិភូរបស់អ៊ីរ៉ង់ដើម្បីអាចនាំយកកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ JCPOAត្រឡប់មកដំណើរការឡើងវិញ។ ក្នុងនោះផងដែរលោក Mikhail Ulyanov តំណាងអចិន្ត្រៃយ៍របស់រុស្សីប្រចាំនៅក្នុងទីក្រុង Vienna បានបញ្ជាក់ដែរថាក្រុមអ្នកចូលរួមគ្រប់ភាគីបានឈានទៅដល់ការយល់ព្រមគ្នាក្នុងការឈានមួយជំហានទៀតសម្រាប់កិច្ចប្រជុំជុំទី៧ដែលទើបតែបានបញ្ចប់ទៅនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ:តបតាមការអញ្ជើញរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី នៅល្ងាចថ្ងៃទី៣០ខែវិច្ឆិកានេះបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ភ្នំពេញហេីយដេីម្បីបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។
យោងតាមក្រុមហ៊ុន Httpool ជាដៃគូលក់ពាណិជ្ជកម្មទទួលបានសិទ្ធិស្របច្បាប់ពីក្រុមហ៊ុន Facebook ក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា យុទ្ធសាស្ដ្រទីផ្សារ «អាជីវកម្មលក់ផលិតផលចម្រុះ» គឺជាជម្រើសដ៏ល្អសម្រាប់អ្នកលក់នៅលើបណ្ដាញសង្គម និងអ្នកធ្វើអាជីវកម្មខ្នាតតូច ជាពិសេស សម្រាប់អ្នកដែលមានវេបសាយផ្ទាល់ខ្លួន។ មុខងារសំខាន់ៗជាច្រើនរបស់ Facebook ចាប់ពី Facebook Shop រហូតដល់ Commerce Manager និងសូម្បីតែ Messenger...