ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយឧត្តមសេនីយ៍ ម៉ាណូច ប៉ាន់ដេ (Manoj Pande) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋឥណ្ឌា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅរដ្ឋធានីញូវដែលី...
ភ្នំពេញ៖ សកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានជូនដំណឹងដល់និស្សិត មន្ត្រីរាជការ និងអ្នកសិក្សាទាំងអស់ អំពីការប្រឡងជ្រើសរើសនិស្សិត ឲ្យចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី១៨ ឆ្នាំសិក្សា ២០២២ ២០២៣ ដែលមានជំនាញ គ្រប់គ្រងពាណិជ្ជកម្ម គ្រប់គ្រងសណ្ឋាគារនិងទេសចរណ៍ គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ គណនយ្យនិងហិរញ្ញវត្ថុ ធនាគារនិងហិរញ្ញវត្ថុ វិស្វកម្មបច្ចេកវិទ្យាព័ត៌មាន វិទ្យាសាស្ត្រសេដ្ឋកិច្ច បង្រៀនភាសាអង់គ្លេស នីតិសាស្ត្រ...
បរទេស៖ យោធាអាមេរិក បានរកឃើញបាឡុង ដែលនៅរយៈកម្ពស់ខ្ពស់ទីពីរ ដែលខ្លួនអះអាងថា ជាឧបករណ៍ឃ្លាំមើលរបស់ប្រទេសចិន ដែលបានតាមដានចុងក្រោយ ដែលធ្វើដំណើរឆ្លងកាត់អាមេរិកឡាទីន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យមន្ទីរប៉ង់តាហ្គោន លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយថា វត្ថុទីពីរត្រូវបានគេវាយតម្លៃថាជា...
ជូបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ទីភ្នាក់ងារជនភៀសខ្លួន របស់អង្គការសហប្រជាជាតិ បានឲ្យដឹងកាលពីថ្ងៃសុក្រថា ជនភៀសខ្លួនស៊ូដង់ខាងត្បូង ប្រហែល១៥១.២៥៦នាក់ បានត្រឡប់ទៅផ្ទះវិញដោយស្ម័គ្រចិត្ត នៅក្នុងឆ្នាំ២០២២ ចំពេលស្ថានភាពសន្តិសុខ ដែលទាក់ទងនៅក្នុងប្រទេសស្ងប់ស្ងាត់ ។ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ថា (UNHCR) បានឲ្យដឹងថា រហូតមកដល់ពេលនេះ ជនភៀសខ្លួន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ព្រមទាំងបុគ្គលិកទាំងអស់ នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សូមគោរពអនុញ្ញាតចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយឯកឧត្តម តាន់ បញ្ញាវុធ និងក្រុមគ្រួសារ ព្រមទាំងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចតេជោ នាយករដ្ឋមន្រ្តី...
ភ្នំពេញ៖ លោក អុិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ បានផ្ញើសារលិខិត ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ នៅវេលាម៉ោង ៦៖១៣នាទីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣។ យើងខ្ញុំពិតជាមានសេចក្តីតក់ស្លុត និងសោកស្តាយយ៉ាងខ្លាំងបំផុតចំពោះមរណភាពរបស់លោកជំទាវ ដែលនេះគឺជាការបាត់បង់នូវឧត្ដមភរិយា មាតា មាតាក្មេក និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានគុណូបការៈដ៏ជ្រាលជ្រៅ និងជាទីគោរព ស្រឡាញ់ដ៏ខ្ពង់ខ្ពស់បំផុតរបស់កូនៗ ចៅៗ ដែលកន្លងមក លោកជំទាវ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី តស៊ូពុះពារចិញ្ចឹមបីបាច់ថែរក្សា ផ្គត់ផ្គង់ ទំនុកបម្រុងសព្វបែបសព្វយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងផ្ដល់នូវឱវាទអប់រំទូន្មាន ភាពកក់ក្ដៅ និងសេចក្ដីស្រលាញ់ដ៏ធំធេងមិនអាចកាត់ថ្លៃបានដល់កូនៗ ចៅៗឱ្យបានក្លាយជាបញ្ញវន្តដ៏ប្រពៃ ជាពលរដ្ឋដ៏ល្អ។ លើសពីនេះទៅទៀតមរណភាពរបស់លោកជំទាវ ក៏ជាការបាត់បង់ដ៏ធំធេងសម្រាប់សង្គមជាតិ ដែលលោកជំទាវបានខិតខំបំពេញការងារ និងចូលរួមអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។ ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សូមឱ្យវិញ្ញាណក្ខន្ធរបស់លោកជំទាវ បានសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕
បរទេស៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការថ្លែងទៅកាន់ ជាមួយនឹងក្រុមអ្នកកាសែត ក្នុងស្រុកថាប្រទេស Moldova នឹងអាចដើរតាមអ៊ុយក្រែន ក្នុងការក្លាយខ្លួនទៅជាប្រទេសថ្មីមួយទៀត ដែលមានរបបប្រឆាំងទៅនឹងប្រទេសរុស្សី។ មន្ត្រីការទូតជាន់ខ្ពស់រូបនេះបានបន្តទៀតថា បច្ចុប្បន្នបណ្តាប្រទេសលោកខាងលិច បានព្យាយាមក្នុងការទាញយកប្រទេស Moldova ដែលជាអតីតប្រទេស ស្ថិតនៅក្រោមការគ្រប់គ្រង របស់សហភាពសូវៀតនោះ ឲ្យទៅជាប្រទេសថ្មីមួយ ដែលដើរតាមជំហ៊ានរបស់អ៊ុយក្រែន ក្នុងការប្រឆាំងនឹងប្រទេសរុស្សី។ លោកក៏បានអះអាងទៀតដែរថា...
បរទេស៖ យោងតាមការស្រាវជ្រាវមួយ ដែលត្រូវបានធ្វើឡើងដោយ The Bloomberg Economics កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានបង្ហាញថាសេដ្ឋកិច្ចរបស់អង់គ្លេស ក្រោយការចាកចេញពីអឺរ៉ុបឬ Brexit បានបន្តការខាតបង់ទឹកប្រាក់អស់ជាច្រើន ពាន់លានដុល្លារជារៀងរាល់ឆ្នាំនៅឡើយ។ របាយការណ៍ដែលត្រូវបានបង្ហាញជាផ្លូវការ បានឲ្យដឹងដែរថា សេដ្ឋកិច្ចរបស់អង់គ្លេសបច្ចុប្បន្ន មានចំនួនទាបជាង៤ភាគរយ ប្រសិនបើប្រទេសនៅបន្តរស់នៅ ជាមួយនឹងប្លុកអឺរ៉ុប ហើយគិតមកដល់ពេលនេះ អង់គ្លេសបានបាត់បង់ទឹកប្រាក់ យ៉ាងហោចណាស់១២៤ពាន់លានដុល្លារ ជារៀងរាល់ឆ្នាំតាំងតែពីឆ្នាំ២០២០។...
ភ្នំពេញ ៖ លោក Joseph Scheuer ប្រធានអង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា បានថ្លែងថា ខ្លួន នឹងបន្តគាំទ្រដល់ការងារបោសសម្អាតមីន ហើយសង្ឃឹមថា កម្ពុជា នឹងអាចសម្រេចគោលដៅគ្មានមីនក្នុងឆ្នាំ២០២៥។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នាថ្ងៃទី២ ខែកុម្ភៈ...