តូក្យូ៖ ប្រធានហិរញ្ញវត្ថុ នៃក្រុមសេដ្ឋកិច្ចឧស្សាហកម្មទាំង៧ (G-7) បានឲ្យដឹងថា ពួកគេនឹងចាត់វិធានការចាំបាច់ ដើម្បីរក្សាស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុសកល បន្ទាប់ពីភាពចលាចលនៅក្នុងវិស័យធនាគារ។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ G-7 និងទេសាភិបាលធនាគារកណ្តាល ដែលបានបើកកិច្ចប្រជុំ នៅទីក្រុងវ៉ាស៊ីនតោន បានចេញសេចក្តីថ្លែងការណ៍មួយ ដែលក្នុងនោះពួកគេ ក៏បានបញ្ជាក់សារជាថ្មីនូវ “ការគាំទ្រឥតងាករេសម្រាប់អ៊ុយក្រែន និងការរួបរួម ក្នុងការថ្កោលទោសរបស់យើង ចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ី” ។ ប្រហែលមួយខែមុនកិច្ចប្រជុំកំពូល...
បរទេស៖ អ្នកជំនាញក្រូអាតបានឲ្យដឹងថា ការលេចធ្លាយឯកសារ ដែលបានរាយការណ៏ នៃឯកសារមន្ទីរបញ្ចកោណបង្ហាញពីស្តង់ដារទ្វេរ របស់សហរដ្ឋអាមេរិក ខណៈដែលខ្លួនកំពុងជាប់ពាក់ព័ន្ធ ក្នុងការធ្វើចារកម្មលើប្រទេសនានា រួមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន ខណៈពេលដែលមហាអំណាចមួយនេះ ចោទប្រកាន់ប្រទេសផ្សេងទៀតថា បានចូលរួមក្នុងការឃ្លាំមើលបណ្តាញ។ លោក Hrvoje Klasic សាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Zagreb បានប្រាប់កាសែតស៊ិនហួ ក្នុងបទសម្ភាសន៍មួយថា “នៅក្នុងទិដ្ឋភាពជាច្រើន អាមេរិកមានស្តង់ដារពីរ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបង្ហាញក្ដីរីករាយយ៉ាងខ្លាំង ចំពោះការបត់ក្រដាសដោយប្រជាពលរដ្ឋកម្ពុជា បានចំនួន ៣,៩១៧,៨០៥បេះដូង ដែលបានបំបែកឯតទគ្គកម្ម បេះដូងច្រើនជាងគេ នៅលើពិភពលោក។ នាឱកាសអញ្ជើញបើកព្រឹត្តិការណ៍ អង្គរសង្ក្រានឆ្នាំ២០២៣ រួមជាមួយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងប្រកាសថា ការរៀបចំអង្គរសង្ក្រាន្តឡើងវិញ នៅឆ្នាំ២០២៣នេះ បានបង្កើតឡើងនូវព្រឹត្តិការណ៍ ការជួបជុំគ្នារវាងមនុស្សជាមួយ បេតិកភណ្ឌរូបី និងអរូបី នៅលើទឹកដី នៃវប្បធម៌អរូបី។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០២៣ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា...
តូក្យូ៖ រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលដែលទំនងជាមីស៊ីលបាលីស្ទិក នៅថ្ងៃព្រហស្បតិ៍នេះ ដោយជំរុញឱ្យប្រព័ន្ធប្រកាសអាសន្ន របស់ជប៉ុនព្រមានថា វាអាចធ្លាក់មកក្បែរកោះហុកកៃដូ។ ក្រោយមក រដ្ឋាភិបាលបានដកការព្រមានថា មីស៊ីលអាចធ្លាក់នៅតំបន់ជុំវិញកោះសំខាន់ ខាងជើងរបស់ជប៉ុន។ ឆ្មាំសមុទ្រជប៉ុនបានឲ្យដឹងថា មីស៊ីលផ្លោងដ៏មានសក្តានុពល ទំនងជាធ្លាក់រួចទៅហើយ ដោយមិនបានបញ្ជាក់លម្អិតនោះទេ។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានប្រាប់អ្នកយកព័ត៌មានថា មីស៊ីលមិនបានធ្លាក់ក្នុងទឹកដីរបស់ប្រទេសជប៉ុន...
បរទេស៖ ទីភ្នាក់ងារព័ត៌មានប៉ូឡូញ PAP បានរាយការណ៍កាលពីថ្ងៃពុធ ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ សហភាពអឺរ៉ុបម្នាក់ថា ប្រទេសបារាំង កំពុងរារាំងការសម្រេចចិត្តជាឯកច្ឆ័ន្ទ របស់សហភាពអឺរ៉ុប ស្តីពីការផ្តល់ហិរញ្ញប្បទាន ដល់ការផ្គត់ផ្គង់គ្រាប់កាំភ្លើង ដល់អ៊ុយក្រែន ខណៈដែលប្រទេសនេះ ប្រឆាំងនឹងគំនិតនៃលទ្ធកម្មនៅខាងក្រៅ សហភាពអឺរ៉ុប។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅយប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅថ្ងៃទី...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការអះអាងដែលថា រុស្ស៊ីជាអ្នកនៅពីក្រោយការបំផ្លិចបំផ្លាញ បំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន ប៉ុន្តែលោកបាននិយាយថា ការប៉ាន់ស្មានលើជនល្មើសពិតអាច “ធ្វើឱ្យប្រទេសរបស់យើងមានបញ្ហា”។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់លោក Tucker...
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំ អាជ្ញាធរនិងមន្ទីរជំនាញចុះ ពិនិត្យវឌ្ឍនភាព នៃការស្ថាបនាទំនប់សណ្តស្ទឹងព្រែកត្នោត ដើម្បីការពារទឹកជំនន់ព្រែកត្នោត នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ ខណៈការដ្ឋាននេះ សម្រេចបានប្រមាណ ជិត៥០ភាគរយ គ្រោងឲ្យរួចរាល់ នៅមុនរដូវវស្សាខាងមុខនេះ។ តាមការបញ្ជាក់របស់ លោក ម៉ៅ...
ភ្នំពេញ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ លោក ម៉ប់ សារិន អនុប្រធាន ប្រចាំការគណបក្សរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣មេសា ឆ្នាំ២០២៣នេះ បាននិមន្តព្រះសង្ឃចំនួន៤៥អង្គ បង្សុកូលរាប់ បាត្រដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស និងប្រជាជន ស្លូតត្រង់ ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៏ប៉ុលពត...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យមន្ដ្រីចូលនិវត្តន៍ ដើម្បីផ្ដល់គ្រឿងឥស្សរិយយស និងមេដាយ ជូនពួកគាត់ ទុកជាអនុស្សាវរីយ៍ សម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ សម្ដេច ស...